យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើ គ្រីស្តុហ្វ កូឡុមប៍ គិត​ថា​ផែន​ដី​មាន​រូប​រាង​បែប​ណា?

ចេញថ្ងៃទីៈ [26-09-2013] | បើកមើលៈ 3684 | Print |



 

        ក. សំប៉ែត?  ​ ខ. មូល?

        គ. ដូចជាផ្លែព័រ?   ឃ. ពងក្រពើសំប៉ែត?

        កូឡុមប៍ មិនដែលគិតថាផែនដីមានរាងមូលនោះទេ  គេគិតថាវាមានរាដូចជាផ្លែ ព័រ (Poire) និងមានទំហំ 1/4 នៃទំហំពិត

ប្រាកដរបស់ផែនដី។

        ទោះបីជាគេមានកេរ្តិ៍ឈ្មោះល្បីក្នុងរយៈពេលក្រោយមកក៏ដោយ  តែការធ្វើដំណើរក្នុងឆ្នាំ ១៤៩២ របស់គេពុំមែនមានចេនាចង់

ស្វែងរកទ្វីបថ្មីអ្វីទេ។  គេគ្រាន់តែចង់ពិសោធឲ្យឃើញថា ទ្វីបអាស៊ីនៅជិតជាងអ្វីដែលមនុស្សទូទៅធ្លាប់គិតទុកពីមុនប៉ុណ្ណោះ  ប៉ុន្តែគេ

គិតខុសស្រឡះ។

        កូឡុមប៍ មិនធ្លាប់បានទៅជាន់លើទឹកដីអាមេរិកម្តងណាទេ  តែគឺទឹកដីដែលនៅជិតបំផុតគឺ ប្រជុំកោះ បាហាម៉ាស (​Bahamas)

(អាចជាកោះតូចៗមានឈ្មោះថា ផ្លាណា ខេយ៍)  តែគេបង្ខំឲ្យកម្មករកប៉ាល់ស្បថថា ប្រសិនបើមានគេសួរត្រូវតែប្រាប់ថា ពួកគេបាន

ទៅដល់ឥណ្ឌាហើយ។  គេបាត់បង់ជីវិតក្នុងឆ្នាំ ១៥០៦ ក្នុងក្រុងបាយ៉ាដូលីត ប្រទេសអេស្ប៉ាញ ព្រមជាមួយនឹងជំនឿដក់ក្នុងចិត្តរហូត

ដល់ដង្ហើមចុងក្រោយថា ខ្លួនបានទៅដល់មាត់ច្រាំងទ្វីបអាស៊ីទៅវិញ  ទន្ទឹមនឹងគេធ្លាក់ទៅដល់ជាយទ្វីបអាមេរិកឯណោះ។

        កូឡុមប៍ មានប្រវត្តិមិនច្បាស់លាស់។  ភស្តុតាងភាគច្រើនបង្ហាញថា គេជាកូនរបស់ជាងត្បាញក្រណាត់ ជនជាតិ ហ្សេណួ ដែល

មានឈ្មោះថា ដូមេនីកូ កូឡុមបូ។  ប៉ុន្តែនៅមានចំណុចខ្វែងគ្នាជាច្រើនដែលល្មមនឹងអាចអះអាងបានថា គេជាជនជាតិជីហ្វ អេស្ប៉ាញ

ខូស៊ីកា ព័រទុយហ្កេ  ខាតាឡាន់ ឬជនជាតិក្រិចផងដែរ។

        គេនិយាយភាសាដើមរបស់ហ្សេណួ ជាភាសាកំណើត (ពុំមែនភាសាអ៊ីតាលីទេ)  ហើយរៀនអានភាសាអេស្ប៉ាញ (បញ្ចេញ

សំឡេងព័រទុយហ្កាល់ យ៉ាងច្បាស់)  និងភាសាឡាតាំង  ហើយអ្វីដែលលើសពីនេះ គឺគេអាចទាំងសរសេរកំណត់ហេតុប្រចាំថ្ងៃជា

សម្ងាត់ដោយប្រើភាសាក្រិកទៀតផង។

        យើងមិនដឹងថាគេមានរូបរាងបែបណាទេ ព្រោះគ្មានបុគ្គលណាគូរគំនូររបស់គេបន្សល់ទុកឡើយសូម្បីតែមួយសន្លឹក  តែកូនប្រុស

របស់គេបញ្ជាក់ថា គេជាមនុស្សសម្បុរស  សក់ពណ៌មាស  រហូតដល់អាយុប្រហែលជា ៣០ សក់របស់គេក៏ប្រែជាសពេញក្បាល។

        យើងក៏មិនដឹងពីកន្លែងកប់សាកសពរបស់គេដែរ។  តែយើងបានដឹងថា សពរបស់គេត្រូវបានពន្លះយកសាច់ចេញពីឆ្អឹងដែលវា

ជាការធ្វើពិធីបុណ្យសពសម្រាប់អ្នកដែលអស្ចារ្យ និងអ្នកដែលប្រព្រឹត្តអំពើល្អនៅក្នុងសម័យនោះ។  យើងក៏ដឹងទៀតដែរថា ដំបូងឆ្អឹង

របស់គេត្រូវបានកប់នៅទីក្រុងបាយ៉ាដូលីត  ក្រោយមកក៏ដូរទៅកប់ក្នុងវត្តរបស់និកាយកាទូសៀន ក្នុងទីក្រុងសេប៊ីយ៉ា  បន្ទាប់មក

ទៀតគឺទីក្រុងសាន់តូដូមិងកូ ក្នុងសាធារណរដ្ឋដូមីនិកាំង  ហើយនឹងនៅក្នុងទីក្រុងហាវ៉ាណា ប្រទេសគុយបា និងចុងក្រោយមើលទៅ

ដូចជាត្រូវនាំទៅកប់ក្នុងព្រះវិហារដ៏សំខាន់មួយក្នុងទីក្រុងសេប៊ីយ៉ា នាឆ្នាំ ១៨៩៨។

        ទោះជាយ៉ាងណាក៏ដោយ  មឈូសសពដែលមានធ្លាក់ឈ្មោះរបស់គេពីលើ គឺនៅក្នុងទីក្រុងសាន់តូដូមិងកូ នៅឡើយ  ហើយ

ពេលនេះ ក្រុងហ្សេណួ និងក្រុងប៉ាវីយ៉ា សុទ្ធតែដណ្តើមគ្នាអះអាងថា មានសិទ្ធិគ្រប់គ្រងលើរបស់របរ និងផ្នែកផ្សេងៗទៀតរបស់គេ

ដែលមាននៅសល់ក្នុងមឈូសនោះ។  ការត្រួតពិនិត្យ DNA កំពុងតែមានដំណើរការនៅឡើយ  តែមើលទៅកន្លែងស្នាក់នៅចុង

ក្រោយរបស់ កូឡុមប៍ ក៏នៅតែត្រូវបានគេនិយាយតៗគ្នាជារហូត  មិនតិចជាងពីដំណើរជីវិតនិងភាពជោគជ័យរបស់គេនោះឡើយ។

 

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:30

តើអ្នកដឹងអ្វីខ្លះ? ភាគ១

ពណ៌នាខ្លីៗ ៖

         សៀវភៅនេះមានសំណួរទាំងអស់ ៨៥ ដែលគ្រប់សំណួរសុទ្ធតែបានឆ្លងកាត់ការចម្រាញ់មក​ហើយថា​ វា

ពិតជា​ស័ក្តិសម​ក្នុង​ការសាកល្បងសមត្ថភាពប្រាជ្ញារបស់អ្នកដើម្បីអាចមើលឃើញពិភពលោកតាម​រយៈជ្រុងគំនិត

មួយដែលមិនធ្លាប់មើលពីមុនមក។ ទោះជាយ៉ាងណា សំណួរនីមួយៗមានកម្រិតនៃអានបន្ត ...

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017