យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើអ្វីដែលអាចជំរុញ​ឲ្យ​មេ​ជីវិត​បុរស​មាន​សន្ទុះ​កាន់​តែ​លឿន​ឡើង?

ចេញថ្ងៃទីៈ [25-09-2013] | បើកមើលៈ 3667 | Print |



 

        ក្លិនផ្កាលីលី នៃជ្រលងភ្នំ (Lily of The Valley)។ មើលទៅហាក់ដូចជា មេជីវិតបុរស (Sperm) មាន "ច្រមុះ" សម្រាប់នាំទៅរក

អូវុលរបស់មនុស្សស្រីដូច្នោះ។  អ្នកស្រាវជ្រាវបានពិសោធដោយក្លិនក្រអូបរបស់ផ្កាជាច្រើនប្រភេទ  ហើយក្លិនផ្កា លីលី នៃជ្រលងភ្នំ

ក៏បានទទួលចំណាត់ថ្នាក់លេខ ១ ដោយបានធ្វើឲ្យមេជីវិតទាំងឡាយនោះធ្វើដំណើរឆ្ពោះទៅកាន់ទិសតែមួយក្នុងល្បឿកើនឡើងមួយ

ជាពីរ។

        ការស្រាវជ្រាវនេះធ្វើឡើងនាសកលវិទ្យាល័យ រួ៍រ ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ២០០៣។  គេរកឃើញប្រូតេអ៊ីនអសុចិពូជថ្មីឈ្មោះ

hOR17-4 ដែលមានតួនាទីស្រង់ក្លិន ទៅលើមេជីវិតប្រភេទដូចគ្នានឹងប្រភេទប្រូតេអ៊ីនច្រមុះដែលទទួលមុខងារស្រង់ក្លិនច្រមុះនោះ។ 

ក្រោយមកពួកគេក៏បានសាកល្បង "ច្រមុះ" ជាមួយមេជីវិតដែលបានរកឃើញថ្មី ទៅនឹងសារធាតុសំយោគរាប់រយប្រភេទ ដែលភាគច្រើន

ជាសារធាតុប្រើក្នុងការផលិតទឹកអប់តាមក្លិនផ្កាដែលមានដាក់លក់នៅតាមទីផ្សារទូទៅ។

        ក្នុងចំណោមនោះគឺ ប៊ួរហ្សួណាល់ (Bourgeonal) ដែលប្រើក្នុងការបង្កើតក្លិនផ្កាលីលីជ្រលងភ្នំ។  វាមានលទ្ធផលពីរយ៉ាង ៖

១. ទៅលើចលនារបស់មេជីវិត  បន្ថែមល្បឿនទ្វេដង  ២. ដូររបៀបនៃការហែលដែលគ្មានទិសដៅទៅជាការហែលក្នុងទិសដៅតែមួយ។

ល្បឿនដែលកើនឡើង មើលទៅដូចជាបានមកពី​ hOR17-4 ដែលធ្វើឲ្យកន្ទុយរបស់មេជីវិតគ្រលាស់បានកាន់តែខ្លាំងជាងមុន។  បច្ចុប្បន្ន

នេះ សារធាតុ ប៊ួរហ្សួណាល់ ត្រូវគេយកទៅប្រើក្នុងការព្យាបាលអ្នកដែលចង់មានកូន ដោយជំរុញឲ្យមេជីវិតបុរសហែលបានយ៉ាងលឿន

ដូចជាកីឡាករហែលទឹកអូឡាំពិកដូច្នោះ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017