យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើមនុស្សមានដើមកំណើតមកពីអ្វី?

ចេញថ្ងៃទីៈ [25-09-2013] | បើកមើលៈ 3952 | Print |



 

        ពុំមែនជាស្វាធំ  ហើយ​ក៏​ពុំ​មែន​ជាស្វា​ដែល​ស្រែក​ចេច​ចាច​នោះ​ដែរ...

        អូម៉ូ សាពៀន សាពៀន (Homo Sapiens Sapiens) និងពួកស្វាធំសុទ្ធតែមានការវិវត្តមកពីបុព្វបុរសតែមួយ

(ទោះបីជានៅត្រង់ផ្លូវបំបែកឲ្យដាច់គ្នាហាក់ដូចជានៅតែស្រពេចស្រពិលនៅឡើយក៏ដោយ) ដែលរស់នៅក្នុងមហា

សម័យផ្លែអូស៊ីន កាលពី ៥លានឆ្នាំមុខ។

        សត្វមានជីវិតខាងលើមានតំណពូជមកពីពពួកសត្វកំប្រុក ដែលមានដើមកំណើតចេញពីសត្វប្រមា និងបុព្វបុរស

មុននោះគឺ ត្រីក្រចាប់សមុទ្រ។

        ថ្មីៗនេះមានការប្រៀបធៀប ជីណូម (Genome) របស់មនុស្ស និងស្វាស៊ិមផិនស៊ី (ស្វាឪ) ដែលជាអម្បូរប្រហាក់

ប្រហែលគ្នាបំផុត  បង្ហាញឲ្យឃើញថាសត្វទាំងពីរមិនបានញែកចេញពីគ្នាដូចដែលធ្លាប់គិតតាំងពីយូរមកនោះទេ  នោះ

មានន័យថា គួរតែមានការបង្កាត់ឆ្លងពូជបានពូជកូនកាត់ទៅហើយ និងនៅរកប្រភពមិនទាន់ឃើញនៅឡើយ មុននឹង

មានការវិវត្តឲ្យដាច់ចេញពីគ្នាស្រឡះកាលពី ៥.៤លានឆ្នាំមុន។

        ស្ទីហ្វេន ជេយ៍ ហ្គូលដ៍ ធ្លាប់ផ្តល់យោបល់ថា ហូម៉ូ សាពៀន សាពៀន ជាមែកធាងវិវត្តន៍របស់មនុស្សដែលបែក

ចេញមកពីទ្វីបអាហ្រ្វ៊ិក  ហើយដោយសារតែគ្មានភស្តុតាងណាមួយអាចលុបបំបាត់ផ្នត់គំនិតដែលថា មនុស្សអាចមាន

ការវិវត្តមកពីប្រភពដទៃផ្សេងទៀត  ទើបទ្រឹស្តីដែលនិយាយថា មនុស្សមានតំណពូជមកពីទ្វីបអាហ្រ្វ៊ិក នៅតែជារឿង

ដែលសមហេតុផលបំផុត។

        ភស្តុតាងផ្នែកតំណពូជបង្ហាញឲ្យឃើញថាក្រុមមួយក្នុងបណ្តាប្រជាជនដើម ក្រៅពីទ្វីបអាហ្រ៊ិក គឺក្រុមកុលសម្ពន្ធ

អាន់ដាម៉ាន់ នៅជុំវិញឆ្នេរសមុទ្រឥណ្ឌា។  ពួកគេបំបែកខ្លួនចេញមកជាង ៦០ ០០០ឆ្នាំហើយ គឺយូរជាងក្រុមកុលសម្ពន្ធ

អឺប៊រីជិន ក្នុងប្រទេសអូស្រ្តាលីទៅទៀត។

        បច្ចុប្បន្នមានក្រុមកុលសម្ពន្ធអាន់ដាម៉ាន់ នៅសល់មិនដល់ ៤០០នាក់ផងទេដែលពាក់កណ្តាលរស់នៅក្នុង

កុលសម្ពន្ធ ២ គឺកុលសម្ពន្ធចារ៉ាវ៉ា និងកុលសម្ពន្ធសេនធីនេល ដែលស្ទើរតែគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅអ្វី

ទាល់តែសោះ។  ក្រុមដែលបំបែកខ្លួនចេញទៅយ៉ាងដាច់ស្រឡះបំផុតនោះគឺក្រុមកុលសម្ពន្ធសេនធីនេល ប្រហែលជា

១០០នាក់ ដែលគ្មាននរណាធ្លាប់បានសិក្សាពីភាសារបស់ពួកគេឡើយ។  ពួកគេស្គាល់តួលេខ ៥លេខ គឺ ១​ ២ មួយទៀត

ច្រើនជាងនេះទៀត និងទាំងអស់  ហើយពួកគេមានពាក្យ ១២ពាក្យដើម្បីពិពណ៌នាពីកម្រិតភាពស្អុយរលួយរបស់ផ្លែឈើ។

ក្នុងនោះមានពីរពាក្យដែលមិនអាចបកប្រែជាភាសាអង់គ្លេសបាន។

        ជនជាតិអាន់ដាម៉ាន់ ជាកុលសម្ពន្ធមួយក្នុងចំណោមកុលសម្ពន្ធពីរ លើពិភពលោក ដែលមិនអាចបង្កើតភ្លើងបាន

(ឯកុលសម្ពន្ធមួយទៀត គឺជនជាតិ ពិកមីអ៊ិក ដែលរស់នៅកណ្តាលទ្វីបអាហ្រ្វ៊ិក)។  ពួកគេមានដំណាក់កាលដ៏សែន

ស្មុគស្មាញក្នុងការថែរក្សានិងជញ្ជូនអង្កត់ភ្លើងពីក្នុងកន្លែងរក្សាទុកដែលធ្វើពីដី។  ភ្លើងមិនដែលរលត់អស់រយៈពេលជា

ច្រើនពាន់ឆ្នាំមកហើយ។  ពេលខ្លះចំណុចបង្ហាត់ភ្លើងប្រហែលជាកើតមកពីរន្ទះផងក៏មានដែរ។

        ទោះបីជាមើលទៅ ពួកគេហាក់ដូចជាចម្លែកក្នុងក្រសែភ្នែកពួកយើង  តែពួកគេក៏ជឿព្រះជាម្ចាស់ដូចគ្នាដែរ។ 

ព្រះរបស់ពួកគេមានព្រះនាមថា ពូលូកា (Puluga) ព្រះអង្គទ្រង់គង់ជាអមតៈ និងអាចត្រាស់ដឹងអ្វីគ្រប់យ៉ាង ដោយគ្មាន

នរណាអាចមើលឃើញព្រះអង្គទេ។  ព្រះអង្គជាអ្នកបង្កើតអ្វីៗគ្រប់លើកលែងតែបិសាច។  ព្រះអង្គខឹងនឹងមនុស្សដែល

ប្រព្រឹត្តអំពើបាប និងជួយសម្រាលទុក្ខសោកឲ្យអ្នកឈឺចាប់  ហើយដើម្បីដាក់ទារុណកម្មដល់អ្នកដែលប្រព្រឹត្តខុស 

ព្រះអង្គនឹងធ្វើឲ្យកើតមានទឹកជំនន់យ៉ាងធំ។

        រលកយក្សស៊ីណាមិ នាឆ្នាំ ២០០៤ បានបោកបក់មកលើក្រុមកុលសម្ពន្ធអាន់ដាម៉ាន់ជាខ្លាំង  តែបើតាមយើងដឹង

កុលសម្ពន្ធបុរាណមួយក្រុមនេះមិនបានទទួលរងគ្រោះថ្នាក់អ្វីទាំងអស់។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017