យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើក្នុងប្រព័ន្ធព្រះអាទិត្យ​មាន​ផ្កាយ​ព្រះ​គ្រោះ​ប៉ុន្មាន​ដួង?

ចេញថ្ងៃទីៈ [24-09-2013] | បើកមើលៈ 5403 | Print |



 

         ៨ដួង... ប្រសិនបើអ្នកនៅតែគិតថាមាន​ ៩ដួងនោះ  ប្រហែល​ជាអ្នក​រស់​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដដែល​ណាមួយ​ជា​មិន​ខាន។

         កាលពីថ្ងៃ ២៤  សីហា  ២០០៦  មហាសន្និបាតនៃសហព័ន្ធតារាវិទូសកលបានព្រមព្រៀងគ្នាផ្តល់និយមន័យទៅលើពាក្យ "ផ្កាយ

ព្រះគ្រោះ" ដោយផ្កាយព្រះគ្រោះត្រូវមានគោលការណ៍ ៣ យ៉ាងគឺ៖

        ១. ត្រូវតែគោចរជុំវិញព្រះអាទិត្យ។

        ២. ត្រូវមានម៉ាសធំគ្រប់គ្រាន់ដែលអាចមានរូបរាងជាដុំមូល។

        ៣. ត្រូវគ្មានអ្វីមករារាំងផ្លូវគោចរ។

        ប៉ុន្តែផ្កាយព្លុយតុងបំពេញគោលការណ៍ំមានតែ ២យ៉ាងប៉ុណ្ណោះ  ទើបគេទម្លាក់ប្រភេទរបស់វាមកត្រឹមតែជា "ផ្កាយក្រេះ" ប៉ុណ្ណោះ។

        ទោះបីវាមិនមែនជានិយមន័យមួយដ៏ជាក់លាក់  តែតារាវិទូមួយចំនួនបានប្រកែកថា ផែនដី ផ្កាយព្រហស្បតិ៍ និងផ្កាយណិបទូន

ក៏សុទ្ធតែមានរបស់មករារាំងផ្លូវគោចររបស់វាដែរ។  ដូច្នេះ នេះជាហេតុផលមួយដ៏គ្រប់គ្រាន់នឹងរកបំណកស្រាយដល់ការស្ទាក់ស្ទើរពីស្ថាន

ភាពរបស់ផ្កាយព្លុយតុងបានដែរ។

        សូម្បីតែអ្នកដែលបានរកឃើញផ្កាយព្លុយតុងក្នុងឆ្នាំ១៩៣០ ក៏មិនច្បាស់ពីស្ថានភាពរបស់វាដែរ។  ពួកគេហៅផ្កាយព្លុយតុងថាជា

"វត្ថុដែលនៅហួសពីរង្វង់គោចរផ្កាយណិបទូន (Trans-Neptunian Object-TNO)" ឬហៅថា TNO។

        ផ្កាយព្លុយតុងមានទំហំតូចជាងផ្កាយព្រះគ្រោះផ្សេងទៀតទាំងអស់ គឺមានម៉ាសត្រឹមតែ 1/5 នៃព្រះចន្ទរបស់ផែនដី និងមានទំហំ

តូចជាងព្រះចន្ទរបស់ផ្កាយព្រះគ្រោះ ៧ដួងផ្សេងទៀត។  វាមានទំហំមិនធំជាងព្រះចន្ទសំខាន់របស់ខ្លួនឈ្មោះ ខារ៉ន (ព្រះចន្ទរបស់ផ្កាយ

ព្លុយតុង ២ ដួងទៀតគឺ និកស៍ និង ហៃត្រា ដែលរកឃើញក្នុងឆ្នាំ ២០០៥) ប៉ុន្មានទេ។  វាមានដំណើរគោចរមិនជាក់លាក់ និងស្ថិតនៅលើ

បន្ទាត់ដែលខុសប្លែកពីផ្កាយព្រះគ្រោះដទៃ  ហើយធាតុផ្សំរបស់វាក៏ខុសប្លែកពីផ្កាយព្រះគ្រោះផ្សេងៗទៀតដាច់ស្រឡះផងដែរ។

        ផ្កាយព្រះគ្រោះនៅស្រទាប់ក្នុងបំផុតនៃប្រព័ន្ធព្រះអាទិត្យទាំង ៤ដួង មានទំហំល្មម និងជាថ្ម។  ៤ដួងទៀតជាឧស្ម័ន  ឯព្លុយតុង

គ្រាន់តែជាដុំទឹកកកតូចមួយដុំក្នុងចំណោមវត្ថុតូចៗស្រដៀងនឹងផ្កាយកន្ទុយជាង ៦០ ០០០ដុំ ដែលរួមគ្នាជាវត្ថុនៅតំបន់ ខៃពើ ត្រង់ជ្រុង

មួយនៃប្រព័ន្ធព្រះអាទិត្យ។

        វត្ថុស្រដៀងនឹងផ្កាយព្រះគ្រោះទាំងនេះ (រួមទាំងផ្កាយព្រះគ្រោះតូចៗ TNO និងក្រុមវត្ថុតូចៗផ្សេងទៀត) សុទ្ធតែត្រូវបានគេហៅ

ជាទូទៅថា ផ្កាយព្រះគ្រោះតូច។  ផ្កាយព្រះគ្រោះតូចៗដែលត្រូវបានចុះឈ្មោះមានចំនួនដល់ទៅ ៣៧១ ៦៧០ ដួង។  ក្នុងមួយខែៗមាន

ការរកឃើញថ្មីជាច្រើនទៀតប្រហែល ៥០០០ដួង និងមានការប៉ាន់ស្មានថាវត្ថុទាំងនោះដែលមានទំហំធំជាង ១Km គួរតែមានក្នុងចំនួន

ប្រមាណជា ២លានដុំ ដែលភាគច្រើនមានទំហំតូចរហូតមិនអាចចាត់ទុកជាផ្កាយព្រះគ្រោះបានតែក៏មាន ១២ដួងដែរដែលធ្វើឲ្យផ្កាយ

ព្លុយតុងត្រូវបែកញើសម្តងៗ។

        មួយក្នុងចំណោមផ្កាយទាំងនោះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៥ ឈ្មោះ ២០០៣ UB313 (ឈ្មោះបច្ចុប្បន្នគឺ អ៊ីរិស) ដែលមាន

ទំហំធំជាងផ្កាយព្លុយតុង ទៅទៀត  ហើយផ្កាយសេតណា អរហ្កាស និងខ្វាអួរ ក៏មានទំហំប្រហាក់ប្រហែលគ្នានឹងព្លុយតុង ដែរ។

        បច្ចុប្បន្ននេះ  ព្លុយតុង អ៊ីរិស និងស៊ីរិស (ដែលជាវត្ថុធំបំផុតក្នុងជំពូកផ្កាយព្រះគ្រោះតូច ចន្លោះផ្កាយព្រះអង្គារ និងផ្កាយព្រហស្បតិ៍)

សុទ្ធតែបានទទួលការព្រមព្រៀងជាផ្លូវការឲ្យឈ្មោះថាជាផ្កាយក្រេះទាំងអស់។

        ការផ្លាស់ប្តូរបែបនេះពុំមែនមិនធ្លាប់កើតមានពីមុនមកទេ។  ពេលដែលផ្កាយ ស៊ីរិស ត្រូវបានគេរកឃើញលើកដំបូងក្នុងឆ្នាំ ១៨០១ 

វាក៏ជាផ្កាយព្រះគ្រោះដូចផ្កាយព្លុយតុងដែរ  តែលុះមកដល់ទសវត្ស ១៨៥០  វាក៏ត្រូវគេទម្លាក់ឲ្យមកនៅត្រឹមតែជាផ្កាយព្រះគ្រោះក្រេះ

នេះទៅវិញ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017