

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
តើមានកាឡាក់ស៊ីប៉ុន្មានដែលយើងអាចមើលឃើញដោយភ្នែកទទេ?
ចេញថ្ងៃទីៈ [23-09-2013] | បើកមើលៈ 3061
មានប្រហែលជា ៥ពាន់ ២លាន ឬ ១ម៉ឺនលាន?
ចម្លើយដ៏ត្រឹមត្រូវគឺមានតែ ៤កាឡាក់ស៊ីប៉ុណ្ណោះ។ ទោះបីជាចាប់ពីកន្លែងដែលអ្នកកំពុងអង្គុយ អាចមើលឃើញបានត្រឹមតែ ២
ក៏ដោយ ហើយមួយក្នុងចំណោមនោះ គឺកាឡាក់ស៊ី គន្លងដំរីស (The Milky Way Galaxy) (ដែលយើងរស់នៅនេះ)។
មានការប៉ាន់ប្រមាណមកថា កាឡាក់ស៊ី មានលើសពី ១ សែនលានក្នុងចក្រវាល។ ក្នុងកាឡាក់ស៊ីនីមួយៗមានហ្វូងផ្កាយចាប់ពី ១
ពាន់លានទៅ ១ សែនលានដួង ដែលចាត់ទុកថាជារឿងគួរឲ្យអស់សង្ឃឹមមិនតិចទេ ព្រោះមានកាឡាក់ស៊ីតែ ៤ប៉ុណ្ណោះ ដែលយើងអាច
មើលឃើញដោយភ្នែកទទេពីផែនដីបាន ហើយក្នុងមួយលើកៗអាចមើលឃើញបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ (អាចឃើញកាឡាក់ស៊ី
ម្តង ២ ពីអឌ្ឍគោលម្ខាងៗ)។ នៅបរិវេណអឌ្ឍគោលខាងជើង អ្នកអាចមើលឃើញកាឡាក់ស៊ី គន្លងដំរីស និង អង់ដ្រូមេដាំ (៣១)។
ចំណែកឯនៅអឌ្ឍគោលខាងត្បូង អ្នកនឹងអាចមើលឃើញកាឡាក់ស៊ី ម៉ែកជេនឡែនធំ និង ម៉ែកជេនឡែនតូច។
មនុស្សមួយចំនួនដែលមានខ្សែភ្នែកល្អ បានអះអាងថា គេមើលឃើញកាឡាក់ស៊ីដល់ទៅ ៣ ទៀត ដូចជា M33 ក្នុងហ្វូងផ្កាយត្រីកោណ
M81 ក្នុងហ្វូងផ្កាយខ្លាឃ្មុំធំ និង M83 ក្នុងហ្វូងផ្កាយពស់ទឹក ប៉ុន្តែស្ទើរតែមិនអាចទៅរួចទេ ដែលពិសោធទៅឃើញថាពាក្យអះអាងទាំង
នោះជាការពិត។
ចំនួនរបស់ហ្វូងផ្កាយដែលអះអាងថា អាចមើលឃើញដោយភ្នែកទទេពិតជាមានច្រើនណាស់ ប៉ុន្តែមនុស្សគ្រប់គ្នាបែរជាយល់ឃើញ
ដូចគ្នាដែរថា ទាំងអស់មានចំនួនតិចជាង ១០ ០០០ ដួងឆ្ងាយណាស់។ សូហ្វវែរ (Software) កុំព្យូទ័រសម្រាប់ក្រុមអ្នកតារាសាស្រ្តពុំមែនជា
អាជីព ភាគច្រើនប្រើមូលដ្ឋានទិន្នន័យដូចគ្នា និងកំណត់ថាមានហ្វូងផ្កាយ ៩ ៦០០ ដួងដែលអាច "មើលឃើញបានដោយភ្នែកទទេ" ប៉ុន្តែ
គ្មាននរណាជឿទៅលើចំនួនទាំងនេះទេ។ ចំនួនប្រហាក់ប្រហែលផ្សេងទៀត គឺប្រហែលជា ៨ ០០០ ដួង ខុសគ្នាប្រហែល ២០០០ ដួង។
ធ្លាប់មានគេនិយាយថា រោងកុនកាលពីសម័យអតីតសហភាពសូវៀត (មានប្រហែលជា ៥ ២០០រោង) ដែលច្រើនជាងចំនួនផ្កាយ
ដែលមើលឃើញដោយភ្នែកទទេក្នុងពេលរាត្រីទៅទៀត។
ក្នុងគេហទំព័រសញ្ជាតិកាណាដាឈ្មោះ www.starregistry.ca បានបើកឱកាសឲ្យលោកអ្នកដាក់ឈ្មោះផ្កាយតាមឈ្មោះរបស់លោក
អ្នក ឬមិត្តភក្តិបានក្នងតម្លៃ ៩៨$ កាណាដា (ឬ ១៧៥$ កាណាដា ថែមលិខិតបញ្ជាក់ដាក់ស៊ុមឲ្យទៀតផង)។ ពួកគេរកឃើញដួងផ្កាយដែល
មើលឃើញបានដោយភ្នែកទទេប្រហែលជា ២ ៨៧៣ ដួង តែគ្មានសល់មួយដួងណាសម្រាប់ឲ្យដាក់ឈ្មោះទៀតទេ ព្រោះវាមានប្រវត្តិ-
សាស្រ្ត ឬវិទ្យាសាស្រ្តរបស់វារួចអស់ទៅហើយ។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សំណួរចម្លើយ - ចំណេះដឹងទូទៅ»
ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់? [25-October-2014]តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់? [24-October-2014]
តើកុយរមាសកើតមកពីណា? [08-July-2014]
សំណួរអំពីបំណងប្រាថ្នា [28-June-2014]
ខាតពេលវេលា ទៅលើបុគ្គលពាក់ព័ន្ធ [27-March-2014]
ច្បាប់ស្មារតីនៃភាពមានបាន [26-March-2014]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 413 |
- ថ្ងៃម្សិលមិញ | 657 |
- សប្ដាហ៍នេះ | 1928 |
- ខែនេះ | 18427 |
- សរុបទាំងអស់ | 1211057 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស