យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

មនុស្សល្អ ត្រូវ​ចេះ​សុខ​​ចិត្ត​ចាញ់​ប្រៀប​នៅ​ចំពោះ​មុខ

ចេញថ្ងៃទីៈ [17-08-2013] | បើកមើលៈ 6354 | Print |





            មនុស្សល្អ ត្រូវតែចេះសុខចិត្តចាញ់ប្រៀប​នៅ​ចំពោះ​មុខ ដើម្បីដោះដូរជាមួយផលប្រយោជន៍
ផ្សេងៗ ដើម្បី​មាន​ជីវិត​រស់​នៅ​ និង​ដើម្បីគោលដៅវែងឆ្ងាយ។

            សូមពិចារណាពីស្ថានការណ៍មួយ!... យើងបើកឡានទៅបុកឡានអ្នកដទៃ ឡានរបស់គេរបកតិចតួច ស្ទើរ​
តែនិយាយបានថាគ្មានអ្វីតែម្តង។  ដោយមិនចង់ចាញ់ប្រៀប  យើងក៏មានចេតនាតវ៉ាជាមួយគេបន្តិបន្តួច  ប៉ុន្តែភាគី
ម្ខាងទៀតវិញមានបុរសមាឌធំ ៤នាក់ មុខមាត់កាចសាហាវចុះពីឡានមកឡោព័ទ្ធ បង្ខំឲ្យយើងបង់ថ្លៃខូចខាត។  
យើងក្រឡេកមើលទៅជុំវិញខ្លួនមានតែវាលស្រែ មិនដឹងថាត្រូវទៅសុំជំនួយពីនរណាបានទេ។  ស្ថិតក្នុងករណីបែប
នេះ ចង់សួរថា ខណៈពេលទឹកដល់ច្រមុះបែបនេះ តើយើងព្រមចាញ់ប្រៀបនៅចំពោះមុខ គឺឲ្យប្រាក់គេបញ្ចាប់រឿង
ដើម្បីយករួចខ្លួនដែរឬទេ?

            បើមិនមែនជាអ្នកចរចាបញ្ចុះបញ្ចូលដ៏ឆ្នើម និងមិនមែនជាអ្នកពូកែប្រដាល់ទេ គឺមានតែត្រូវចាយលុយ
បញ្ចប់រឿង ជាជម្រើសតែមួយគត់។  រឿងយុត្តិធម៌ នរណាត្រូវ នរណាខុសមិនបាច់និយាយ
ដល់នោះទេ។  កញ្ជ្រោង
ចាស់សុំផ្តល់ជាយោបល់ថា នៅក្នុងសង្គមមនុស្សព្រៃផ្សៃនេះ គេពុំសូវនិយាយ
ពីហេតុផលអ្វីនោះទេ នរណាធំ ខ្លាំង
ក៏រស់បាន តើនៅមានហេតុផលអ្វីឲ្យលើសពីនេះទៀតទេ?

            ដូចឧទាហរណ៍ខាងលើនេះ  ការព្រមបង់លុយ គឺជាការយល់ព្រមចាញ់ប្រៀបនៅចំពោះមុខបើយើងមិន
ព្រមបង់លុយ អាចនឹងត្រូវគេឡោមវាយទាំងមនុស្សទាំងឡានជាមិនខាន  មុននឹងប្តឹងប៉ូលិស គឺមុខតែប៊ិះងាប់ប៊ិះរស់
ទៅហើយ  បើប្តឹងប៉ូលិសក៏ប្រហែលជាជួយអ្វីមិនបាននោះដែរ  បើសំណាងល្អ  ប៉ូលិសចាប់ពួកនោះបាន  ឯយើង
ឈឺសាច់ក៏នៅតែឈឺសាច់ជាដដែល។

            ព្រោះហេតុដូច្នេះឯងទើបកញ្ជ្រោងចាស់យល់ថា មនុស្សឆ្លាតត្រូវព្រមខាតបង់ចំពោះមុខ ព្រោះបើមិនព្រម
ទេ  យើងអាចនឹងត្រូវខាតបង់ធ្ងន់ជាងនេះ។

            មនុស្សល្អត្រូវព្រមចាញ់ប្រៀបចំពោះមុខ តើដើម្បីអ្វី?  ការព្រមចាញ់ប្រៀបនៅត្រង់នេះ គឺដើម្បីផល-
ប្រយោជន៍ផ្សេងៗទៀត ដើម្បីភាពរស់រាន និងដើម្បីគោលដៅធំជាងនោះ។  បើមិនព្រមចាញ់
ប្រៀបនៅចំពោះមុខ
អាចនឹងត្រូវខាតបង់ធំ ឬជួបនឹងគ្រោះថ្នាក់ធំរហូតដល់ជីវិត  បើដូច្នេះតើឲ្យនៅ
និយាយពីអនាគត ឬឧត្តមគតិយ៉ាង
ម៉េចនឹងកើតទៅ?

            មនុស្សជាច្រើននៅពេលត្រូវគេកេងចំណេញនៅចំពោះមុខ  ក៏ស្លឈាមដល់ថ្នាក់មានអារម្មណ៍ថាមុខមាត់ 
កិត្តិយស  យុត្តិធម៌  ឬគោលការណ៍ជារឿងធំដុំ  ទើបត្រូវប្រទូសរ៉ាយគ្នាឲ្យដឹងសដឹងខ្មៅតែ
ម្តង។  មានអ្នកខ្លះដល់
ថ្នាក់ត្រូវបរាជ័យដុនដាបរហូតក្រោកលែងរួច  ឯអ្នកខ្លះទទួលបានជ័យជម្នះទាំង
មានឈាមជោគខ្លួន  ពោលគឺខាត
បង់កម្លាំងកាយកម្លាំងចិត្តស្ទើរតែទ្រាំទ្រមិនរួច។
 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017