យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គុណតម្លៃរបស់ធីមវើក

ចេញថ្ងៃទីៈ [16-08-2013] | បើកមើលៈ 3374 | Print |



 

             សុភាសិតចិនពោលថា"នៅពីក្រោយខ្នងអ្នក​ខ្លាំងតែងមានអ្នកខ្លាំងម្នាក់​ទៀតជានិច្ច"។ ការពិតធីមវើក
ជាបេះដូងសំខាន់​នៃជោគជ័យ។  ហេតុនេះរឿងសំខាន់មិនមែននៅលើថា តើក្រុមនោះមានការ
ផ្តល់គុណតម្លៃឬគ្មាន
នោះទេ  តែវាអាស្រ័យនៅលើថា តើយើងបានដឹងពីតម្លៃពិតប្រាកដរបស់វា
ដូចម្តេចខ្លះ និងថា តើយើងអាចក្លាយជា
សមាជិកក្រុមដ៏ល្អប្រសើរឡើងដែរឬអត់ឯណោះទេ។  នេះគឺ
ហេតុផលដែលថា ហេតុអ្វីទើបខ្ញុំអះអាងថា មនុស្សតែ
ម្នាក់ឯងមិនអាចធ្វើរឿងដែលអស្ចារ្យបានទេ។   
អ្នកមិនអាចធ្វើរឿងដែលមានគុណតម្លៃពិតប្រាកដតែម្នាក់ឯង
ទេ...
នេះគឺជាបទបញ្ញត្តិនៃភាពសំខាន់។

           ខ្ញុំសូមឲ្យអ្នកសាកល្បងគិតពីទង្វើម្យ៉ាង ដែលមានភាពសំខាន់យ៉ាងពិតប្រាកដក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ
ហើយធ្វើដោយមនុស្សតែម្នាក់មិនថា អ្នកលើកយកឈ្មោះអ្នកណាមកនិយាយ  អ្នកក៏នឹងឃើញថា ត្រូវតែមានក្រុមឬ
ពួកមនុស្សចូលមកពាក់ព័ន្ធជានិច្ច។  នោះជាហេតុថា ហេតុអ្វីប្រធានធិបតី លិនដុន ចនសុន និយាយថា "គ្មានបញ្ហា
ណាដែលយើងមិនអាចដោះស្រាយរួមគ្នាបាននោះទេ  ឯបញ្ហាដែលយើងអាចដោះស្រាយដោយខ្លួនយើងតែម្នាក់
ឯងបាននេះមានតិចតួចណាស់"។

          ស៊ី ជីន វិលខិស សរសេរក្នុងសៀវភៅរបស់គេ : Jesus on Leadership​ ថា ថាមពលរបស់ក្រុមមិនមែន
បង្ហាញឲ្យឃើញប្រត្យក្សតែក្នុងពិភពជំនួញសម័យថ្មីនាបច្ចុប្បន្នប៉ុណ្ណោះទេ  តែនៅមានភស្តុតាង
ក្នុងប្រវត្តិសាស្រ្ត
ដែលចាក់ឫសយ៉ាងជ្រៅ  បង្ហាញឲ្យឃើញតាំងពីសម័យព្រះយេស៊ូមកម្ល៉េះ។

          វិលឃិស​ ជឿថា ៖
          >​ ក្រុមតែង មានមនុស្សច្រើនជាង ជាហេតុនាំឲ្យមានធនធានមនុស្សគំនិត និងថាមពលច្រើនជាងបុគ្គល
តែម្នាក់។

          > ក្រុមតូច ទាក់យកសក្តានុពលភាពជាអ្នកដឹកនាំបានខ្ពស់បំផុត   ហើយ កម្ចាត់ចំណុចខ្សោយ របស់
គេឲ្យសល់​
តិចបំផុត  តែចំណុចខ្លាំងនិងខ្សោយ ត្រូវបានបញ្ចេញឲ្យឃើញច្រើនបំផុតពីក្នុងខ្លួនបុគ្គលម្នាក់ៗ។

          > ក្រុមជួយឲ្យមានមធ្យោបាយ ឆ្លើយតបនឹងតម្រូវការឬសម្រេចគោលដៅបានច្រើនផ្លូវ ដែលមាន
អំណោយ​ផលក្នុងការផ្តល់ជម្រើសយ៉ាងច្រើនសម្បូរបែប
សម្រាប់ស្ថានការណ៍នីមួយៗ ព្រោះពេលមានបញ្ហា
អ្វីកើតឡើង ចំណេះដឹងរបស់មនុស្សម្នាក់មិនទូលំទូលាយនិងជ្រាបជ្រៅដូចមនុស្សទាំងក្រុមនោះទេ។

        ​ > ពេលទទួលជ័យជម្នះ  ក្រុមក៏​ ចែករំលែក កេរ្តិ៍ឈ្មោះដែលបានមក។  ពេលចាញ់ពួកគេរួមគ្នាទទួលយក​
ការរិះ​គន់។  រឿងនេះ ជួយបណ្តុះនិស្ស័យសហគមន៍ឲ្យមានភាពទន់ភ្លន់  ចេះដាក់ខ្លួនយ៉ាងពិតប្រាកដ។ 
ប៉ុន្តែ​បុគ្គលដែលទទួការសរសើរនិងការរិះគន់តែម្នាក់ឯង គឺជាផ្លូវនាំទៅរកមោទនភាពតែខ្លួនឯងនិងផ្នត់គំនិតនៃការ
បរាជ័យទៅវិញទេ។

         > ក្រុមធ្វើឲ្យអ្នកដឹកនាំ មានការទទួលខុសត្រូវ ចំពោះគោដៅ  តែអ្នកដែលគ្មានជំពាក់ជំពិននឹងអ្នកណា
សោះ  គេនឹងអាចផ្លាស់ប្តូរគោលដៅដោយគ្មានការទទួលខុសត្រូវអ្វីឡើយ។

          បើអ្នកចង់បញ្ចេញឲ្យអស់សក្តានុពលរបស់ខ្លួន ឬតស៊ូដើម្បីសម្រេចចិត្តការដែលមើលទៅមិនសមនឹងទៅរួច 
ដូចជាការផ្តល់ទិន្នន័យរបស់អ្នកក្រោយពីពេលអ្នកលាចាកលោកនេះពីរពាន់ឆ្នាំទៅមុខ  
អ្នកចាំបាច់ត្រូវធ្វើជាសមាជិក
របស់ក្រុម។  ស្តាប់ទៅហាក់ដូចជានិយាយដដែលៗគួរឲ្យធុញទ្រាន់  តែវា
ជាការពិត   ពោលគឺ បុគ្គលជាអ្នកប្រកួត 
ឯក្រុមជាអ្នកទទួលជ័យជម្នះ។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017