យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើមនុស្សឋានព្រះអង្គារនិងមនុស្ស​ឋានព្រះសុក្រអាច​រស់​នៅ​ជាមួយ​គ្នា​​បាន​ដោយវិធី​ណា?

ចេញថ្ងៃទីៈ [12-07-2013] | បើកមើលៈ 5050 | Print |



        ប្រសិនបើចង់​រស់នៅជាមួយគ្នាឲ្យមានសេចក្ដីសុខ  ភាគីទាំងសងខាងត្រូវចេះស្គាល់ភាពដោយឡែករបស់​គ្នា​
ទៅ​វិញទៅមក។  មនុស្សឋានព្រះអង្គារត្រូវព្រមទទួលស្គាល់ថា ពេលមនុស្សឋានព្រះសុក្រមានបញ្ហានាងត្រូវការ
នរណាម្នាក់ដើម្បីស្ដាប់ពីបញ្ហារបស់នាងដោយរីករាយ។  ការស្ដាប់បញ្ហាតែម្យ៉ាងនឹងធ្វើឲ្យនាងសប្បាយចិត្ត និងចាត់
ទុកថាជាការផ្ដល់កម្លាំងចិត្តហើយ។  មនុស្សឋានព្រះសុក្រត្រូវតែទទួលស្គាល់ថា បើពេលបុរសមានបញ្ហាត្រូវគិតពី
ការដែលគេលាក់ខ្លួនក្នុងល្អាងស្ងាត់ៗ  មិនមែនមានន័យថា គេឈប់យកចិត្តទុកដាក់ចំពោះនាងជារៀងរហូតនោះទេ
ដូច្នេះអ្នកមិនចាំបាច់ត្រូវបារម្ភចំពោះការផ្ដាច់ខ្លួនរបស់គេនោះទេ។

        ប្រការនេះបង្រៀនមនុស្សឋានព្រះអង្គារដឹងថា...

        ទោះជាខ្លួនមានអារម្មណ៍ហាក់ដូចជារងការវាយប្រហារ ចាប់កំហុស ឬរិះគន់មនុស្សឋានព្រះសុក្រក៏ដោយ 
ស្ថានភាពនេះនឹងមិនស្ថិតនៅជាយូរអង្វែងទេ ទ្រាំស្ដាប់តែបន្ដិចក៏នឹងធ្វើឲ្យមនុស្សឋានព្រះសុក្រមានអារម្មណ៍ល្អ
ឡើងវិញហើយ  ហើយនាងនឹងសប្បាយចិត្តពេលគេព្រមស្ដាប់នាងនិយាយ។  ពេលមនុស្សឋានព្រះអង្គារដឹងពី
វិធីស្ដាប់ហើយ  គេនឹងយល់កាន់តែច្បាស់ថា ការនិយាយពីបញ្ហានោះមានសារៈសំខាន់ចំពោះអ្នកឋានសុក្រកម្រិត
ណា។

        ពេលដឹងច្បាស់ថា ការដែលមនុស្សឋានព្រះសុក្រនិយាយពីបញ្ហាឲ្យខ្លួនស្ដាប់  មិនមែនជាការទម្លាក់កំហុស
មកលើគេទេនោះ  មនុស្សឋានព្រះអង្គារក៏នឹងកាន់តែសប្បាយចិត្ត  ហើយយល់ព្រមស្ដាប់កាន់តែច្រើនជាងមុន។ 
មិនតែប៉ុណ្ណោះគេនឹងកាន់តែយល់ច្បាស់ថែមទៀតថា ការព្រមស្ដាប់ដោយក្ដីរីករាយរបស់មនុស្សឋានព្រះអង្គារ
នឹងកាន់តែធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាល  ឯអ្នកឋានព្រះអង្គារក៏គ្រាន់តែស្ដាប់ស្ងៀមៗ ដោយមិនចាំបាច់មាន
អារម្មណ៍ថា​ ខ្លួនត្រូវទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាគ្រប់រឿងទាំងនោះអ្វីដែរ។

        បុរសជាច្រើននិងសូម្បីតែនារីមួយចំនួនតែងមើលមិនឃើញពីសារៈសំខាន់នៃការស្ដាប់បញ្ហានេះ ព្រោះពួក
គេមិនធ្លាប់មានបទពិសោធថា វាអាចជួយព្យាបាលអារម្មណ៍បានល្អកម្រិតណានោះទេ។  ពួកគេមិនធ្លាប់ដឹងទេថា
ពេលនារីដឹងថា នៅមានគេត្រេកអរនឹងស្តាប់បញ្ហារបស់នាងនោះ  នាងក៏នឹងមានអារម្មណ៍ល្អភ្លាមដែរ។​ ជាធម្មតា
ពួកគេនឹងឃើញថា នារីៗ (ពេលខ្លះអាចជាម្តាយរបស់គេផងដែរ)  ពេលគ្មានអ្នកចាប់អារម្មណ៍  នាងនឹងក្លាយជា
មនុស្សសោកសៅនិងក្រៀមក្រំ។  តាមពិត  នោះគឺជាអារម្មណ៍គ្មាននរណាយកចិត្តទុកដាក់ពេលនាងកំពុង
និយាយបញ្ហារបស់ខ្លួននោះឯង។

        ចំណុចនេះបង្រៀនឲ្យមនុស្សឋានព្រះអង្គារដឹងថា ពេលដែលមនុស្សឋានព្រះអង្គារដឹងពីវិធីស្ដាប់ហើយពួក
គេនឹងរកឃើញអ្វីប្លែកៗជាច្រើនទៀត។  គេដឹងថាការធ្វើជាអ្នកស្ដាប់បញ្ហារបស់មនុស្សឋានព្រះសុក្រ នឹងអាចជួយ
គេឲ្យចេញពីល្អាងបានទៀតផង។  ផលរបស់វាគឺស្រដៀងនឹងការមើលទូរទស្សន៍ឬអានសារព័ត៌មានដូច្នោះដែរ។

        ពេលអាចស្ដាប់បញ្ហាដោយមិនចាំបាច់មានអារម្មណ៍ថាត្រូវទទួលខុសត្រូវអ្វីគ្រប់យ៉ាង  វាក៏ក្លាយជារឿងងាយ
មួយរំពេច។  គេនឹងដឹងថា ការស្ដាប់បញ្ហារបស់នារី អាចជួយឲ្យគេបំភ្លេចបញ្ហារបស់ខ្លួនបាន ហើយថែមទាំងអាច
ផ្ដល់កម្លាំងចិត្តដល់នារីផងដែរ។  តែប្រសិនបើគេជួបបញ្ហាធ្ងន់ធ្ងរវិញ  គេនឹងសំងំនៅក្នុងល្អាងយ៉ាងស្ងៀមស្ងាត់ 
ហើយរកវិធីចេញពីល្អាងដោយសន្សឹមៗតាមអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចជា ការអានសារព័ត៌មានឬមើលការ
ប្រកួតកីឡាជាដើម។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- រឿងអន្ទិតជាងនឹងអ្នកនាងកែលម្អ
- បុរសគេចទៅសំងំក្នុងល្អាង នារីចង់ត្អូញត្អែររៀបរាប់
- តើគួរធ្វើបែបណាដើម្បីឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍?
- និយាយភាសាផ្សេងគ្នា
- និស្ស័យបុរសប្រៀបដុចខ្សែយឺត
- និស្ស័យនារីប្រៀបដូចទឹករលក
- តម្រូវការផ្នែកអារម្មណ៍ខុសគ្នា
- តើត្រូវការពារការឈ្លោះគ្នាដោយវិធីណា?
- វិធីសន្សំពិន្ទុដើម្បីយកឈ្នះចិត្តភេទផ្ទុយគ្នា
-​ តើត្រូវសម្ដែងអារម្មណ៍តានតឹងដោយវិធីណា?

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017