យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សិល្បៈនៃការប្រគល់ការងារដ៏​ប៉ិនប្រសប់

ចេញថ្ងៃទីៈ [27-12-2012] | បើកមើលៈ 4852 | Print |



            នៅលើតុរបស់អ្នក តែងមានការ​ងារ​ពាស​ពេញ​កំពុង​រង់​ចាំ​ឲ្យ​ដោះ​ស្រាយ​ជា​ប្រចាំ តើមែនដែរឬទេ?
អ្នកតែងធ្វើការលើសម៉ោង ឬធ្វើការបន្ថែមម៉ោងជាញឹកញាប់ព្រោះ "មានតែអ្នកម្នាក់គត់​ " ដែលអាចធ្វើការងារ

នេះបាន តើមែនដែរឬទេ? ប្រសិនបើអ្នកឆ្លើយថា "មែន"​ ចំពោះសំណួរណាមួយ​ ជួនកាលការប្រគល់ការងារ
មួយផ្នែករបស់អ្នកឲ្យអ្នកដទៃធ្វើ អាចផ្តល់ជាប្រយោជន៍ដល់អ្នកយ៉ាងច្រើន។
            ការប្រគល់ការងារ ផ្តល់ជាប្រយោជន៍ដល់អ្នក កូនចៅរបស់អ្នក និងអង្គភាពរបស់អ្នកជាខ្លាំង។​ ចំពោះ
ខ្លួនអ្នក ការប្រគល់ការងារ និងធ្វើឲ្យអ្នកមានពេលយកចិត្តទុកដាក់ចំពោះគម្រោងផ្សេងៗ ដែលត្រូវការជំនាញ
និងចំណេះដឹងរបស់អ្នកជាពិសេសបានកាន់តែច្រើន។ ចំពោះ កូនចៅរបស់អ្នក ការប្រគល់ការងារ អាចបង្កើន
កម្លាំងលើកទឹកចិត្តក្នុងការងារឲ្យដល់ពួកគេ ជួយឲ្យពួកគេបានអភិវឌ្ឍជំនាញដែលមានស្រាប់ និងបង្កើន
ជំនាញថ្មីៗឲ្យកាន់តែច្រើន និងល្អប្រសើរឡើង។ ក្រៅពីនេះ ការប្រគល់ការងារ ជួយសាងទំនុកចិត្តរវាងអ្នក
និងកូនចៅរបស់អ្នកកាន់តែប្រសើរ ព្រមទាំងធ្វើឲ្យការប្រាស្រ័យទាក់ទងរវាងអ្នក និងក្រុមការងាររបស់អ្នក
កាន់តែមានភាពស្និទ្ធិស្នាលផងដែរ។ ចំពោះ អង្គភាពរបស់អ្នក ការប្រគល់ការងារប្រកបដោយប្រសិទ្ធិភាពនឹង
ធ្វើឲ្យអ្នកប្រាកដចិត្តថា អ្នកទទួលបានមនុស្សដែលស័ក្កិសមដើម្បីធ្វើការឲ្យអ្នក។ ពោកគឺ ធ្វើឲ្យអង្គភាពសម្រេច
បានសមិទ្ធិផលប្រកបដោយប្រសិទ្ធភាព។
            ទោះបីជាការប្រគល់ការងារមានសារៈប្រយោជន៍ច្រើន តែអ្នកគ្រប់គ្រងជាច្រើនបែរជាមានការព្រួយ
បារម្ភចំពោះការប្រគល់ការងារទៅវិញ។ តើមូលហេតុអ្វីទៅ?... អ្នកគ្រប់គ្រងខ្លះភ័យខ្លាចថា ខ្លួននឹងបាត់បង់
អំណាចក្នុងការគ្រប់គ្រងក្រុមការងារ និងគម្រោងការដែលគេកំពុងកាន់កាប់ ព្រមទាំងខ្លាចថា ជាការមិនទទួល
ខុសត្រូវចំពោះតួនាទីផងដែរ។ អ្នកគ្រប់គ្រងខ្លះទៀតជៀសវាងការប្រគល់ការងារឲ្យអ្នកដទៃធ្វើ ព្រោះពួកគេ
ធ្លាប់មានបទពិសោធអាក្រក់ពីការប្រគល់ការងារឲ្យអ្នកដទៃធ្វើរួចមកហើយ។ ឧទាហរណ៍ដូចជា ការងារដែល
ពួកគេធ្លាប់ប្រគល់ឲ្យអ្នកដទៃធ្វើនោះមិនសម្រេចតាមកាលកំណត់​ ឬលទ្ធផលការងារមិនល្អជាដើម។
            ទោះជាយ៉ាងណា ការភ័យខ្លាច និងការព្រួយបារម្ភទាំងប៉ុន្មាននឹងរលាយបាត់បន្តិចម្តងៗ បើអ្នកចេះ
ប្រគល់ការងារប្រកបដោយប្រសិទ្ធិភាព។​ ការណែនាំផ្សេងៗក្នុងកូនសៀវភៅនេះនឹងជួយឲ្យអ្នកទទួលបាន
ប្រយោជន៍ជាច្រើនពីការប្រគល់ការងារ ណែនាំពីការជ្រើសរើសវិធីប្រគល់ការងារដ៏សមស្រប ណែនាំឲ្យ
ត្រៀមដំណាក់កាលសម្រាប់ការប្រគល់ការងារឲ្យទទួលបានជោគជ័យ និងណែនាំឲ្យត្រួតពិនិត្យមើលការរីក
ចម្រើនទៅមុខនៃការងារដែលអ្នកបានប្រគល់ឲ្យផងដែរ។
            ទោះជាការសិក្សាពីការប្រគល់ការងារនេះ តម្រូវឲ្យមានការហ្វឹកហាត់ប្រតិបត្តិជាក់ស្តែងខ្លះៗ ប៉ុន្តែ
បើអ្នកបានសិក្សា និងហ្វឹកហាត់ជំនាញនៃការប្រគល់ការងាររហូតដល់ស្ទាត់ជំនាញ នោះអ្នកនឹងទទួលបាន
ផលប្រយោជន៍ដ៏មហាសាល ដែលស័ក្កិសមនឹងតម្លៃពេលវេលា និងកម្លាំងកាយកម្លាំងចិត្តដែលអ្នកលះបង់
យ៉ាងពិតប្រាកដ។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- អ្វីជាការប្រគល់ការងារ?
- វិធីសាស្រ្តប្រគល់ការងារប្រកបដោយប្រសិទ្ធភាព
- ការត្រៀមប្រគល់ការងារ
- ដំណើរការប្រគល់ការងារ
- ការតាមដានភាពជឿនលឿននៃការងារដែលបានប្រគល់ឲ្យ
- គន្លឹះ និងតារាងជំនួយអំពីការប្រគល់ការងារ
- ការធ្វើតេស្តការយល់ដឹងទៅលើការប្រគល់ការងារ
- សំណួរដែលតែងជួបប្រទះជាញឹកញាប់

  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017