យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើអ្វីដែលធ្វើឲ្យអ្នកដឹកនាំមាន​បារមីខ្ពស់ មានភាពលេចធ្លោ?

ចេញថ្ងៃទីៈ [07-11-2012] | បើកមើលៈ 4634 | Print |



 

          ពួកគេទាំងនេះមានភាពខុសប្លែក​ពី​អ្នក​ដ​ទៃ​ត្រង់​ថា ពួកគេជាជំពូកមនុស្សដែលមាន​ជំនឿ​លើ​ខ្លួន​ឯង

មានថាមពល មានភាពស្វាហាប់ជាងអ្នកដទៃ។ លើសពីនេះ ពួកគេមានសកម្មភាពយ៉ាងមិនធម្មតាទៀតផង។
អ្នកដឹកនាំដែលមានបារមីខ្ពស់ ជាទូទៅតែងតែ៖

          -មានចក្ខុវិស័យច្បាស់លាស់ ទាន់សម័យ និងប្រកបដោយការច្នៃប្រឌិត។
          -ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទៅលើចក្ខុវិស័យរបស់ពួកគេ។
          -លះបង់ច្រើន ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ហ៊ានសម្រេចចិត្តប្រថុយប្រថាននឹងអ្វីៗផ្ទាល់
           ខ្លួន មិនថាជាថវិកា ការងារ និងសង្គម។
          -ធ្វើឲ្យមានភាពស្វាហាប់ ស្ទុះស្ទានៅក្នុងក្រុមមនុស្សរបស់ពួកគេ។
          -ទទួលបានទំនុកចិត្តទាំងស្រុងពីក្រុមមនុស្សរបស់ពួកគេ (លើសពីនេះនៅអាចធ្វើឲ្យមនុស្សទាំងអស់
           នោះខ្លាចក្រែងទៀតផងដែរ)។
          -ប្រើការបំផុសទឹកចិត្ត ជំនួសឲ្យការបញ្ជាដោយបង្ខំ ឬបើមិនអញ្ចឹងទេប្រើប្រជាមតិ ដើម្បីធ្វើឲ្យកើត
           មានការយល់ស្របរួមគ្នាក្នុងការទាក់ទាញទឹកចិត្តក្រុមមនុស្សរបស់ពួកគេ។
          ​ អ្នកដឹកនាំមានបារមីខ្ពស់ នឹងទទួលជោគជ័យខ្ខាំងបំផុតក្នុងគ្រាមានវិបត្តិ ឧទាហរណ៍ ហ្រ្វែងគ្លិន 
ឌី.រូសឺវេលត៍ ប្រធានាធិបតីទី៣២ នៃប្រទេសអាមេរិក គឺជាប្រភេទអ្នកដឹកនាំដែលមានបារមីខ្ពស់ម្នាក់។ គាត់
បានដឹកនាំអាមេរិកឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយបានត្រៀមរៀបចំសព្វបែបយ៉ាងដើម្បីទប់ទល់នឹងសង្រ្គាម
លោកលើកទី២ទៀតផង។ ចំណែក អាដុលហ្វ៍ អ៊ីទ្លែរ មេបក្សណាហ្ស៊ី អាល្លឺម៉ង់ ក៏ជាអ្នកដឹកនាំដែលមានបារមី
ខ្ពស់បានផ្តល់នូវចក្ខុវិស័យដ៏មានថាមពលនិងរឹងមាំដល់ប្រទេសរបស់ពួកគេ ហេតុនេះទើបអ្នកដឹកនាំដែល
មានបារមីខ្ពស់អាចសាងសង់អំណាចនិងឥទ្ធិពលបានយ៉ាងខ្លាំងក្លាតែឧបករណ៍ដែលកំណត់ថា កម្លាំងបំផុស
ស្មារតីរបស់គេធ្វើឲ្យកើតមានផលល្អ ឬមិនល្អយ៉ាងណានោះ គឺអាស្រ័យទៅលើវិធីសាស្រ្តដែលពួកគេប្រើ។

          ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពវិបត្តិ មិនចេះតែកើតមានជាប់ជានិច្ចនោះទេ។ ចក្ខុវិស័យខ្ពង់
ខ្ពស់ដើម្បីសម្រេចនូវភារកិច្ចដ៏ធំធេង មើលទៅអាចដូចជារឿងស្រមើស្រមៃ ហើយតម្លៃនៃកម្លាំងជំរុញទឹកចិត្ត
អាចនឹងរលាយបាត់បង់ទៅមិនមែនជាអ្នកដឹកនាំប្រភេទល្អបំផុតជានិច្ចនោះទេ។

 

"អ្នកដឹកនាំដែលមានបារមីខ្ពស់"
គឺជាអ្នកដឹកនាំដែលមាន "ទេពកោសល្យក្នុងការនិយាយ"
ពោលគឺ គេអាច "បំផុសស្មារតី សាងកម្លាំងចិត្ត" ដល់បុគ្គលិក
ឲ្យខំប្រឹងប្រែងធ្វើការជាងមុន
និងទទួលបានការជឿជាក់ពីអ្នកបណ្តាក់ទុន អ្នកវិភាគ និងអ្នកកាសែត
ដែលចូលចិត្តសង្ស័យច្រើន។
រ៉ាកេស ឃូរ៉ាណា -​ Rakesh Khurana
Harward Business School


វិធីសាស្រ្តផ្សេងៗទៀតក្នុងសៀវភៅនេះ ៖

- ការប្រឈមមុខសម្រាប់អ្នកដឹកនាំសម័យបច្ចុប្បន្ន
- ដូចម្តេចទៅដែលហៅថាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព
- វិធីសាស្រ្តអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំ
- វិធីសាស្រ្តសាងចក្ខុវិស័យ
- វិធីសាស្រ្តបង្កើតថាមពលអូសទាញដល់ក្រុមមនុស្សដែលអ្នកចង់បាន
- វិធីប្រតិបត្តិខ្លួនដើម្បីធ្វើជាអ្នកដឹកនាំដ៏ល្អ
- តារាងជំនួយអំពីភាពជាអ្នកដឹកនាំ
- ការធ្វើតេស្តពិសោធការយល់ដឹងអំពីភាពជាអ្នកដឹកនាំ 

Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017