យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

កត្តាសំខាន់នៃការទាក់ទាញ​ទឹកចិត្ត

ចេញថ្ងៃទីៈ [07-11-2012] | បើកមើលៈ 5799 | Print |



​​           

ការទាក់ទាញទឹកចិត្ត គឺជា​លំនាំ​ដ៏​ស្មុគ​ស្មាញ​​​ដែល​តម្រូវ​ឲ្យ​មាន​ការរៀបចំត្រៀម​យ៉ាងល្អិតល្អន់ ទាំងអត្ថបទ​សន្ទនា
ប្រើនៅក្នុងការជជែកដេញដោល និងការស្វែងយល់ឲ្យស៊ីជម្រៅពីវិធីសាស្រ្តដែលបុគ្គលម្នាក់ៗប្រើក្នុងការសម្រេច
ចិត្ត។ ហេតុនេះទើបអ្នកទាក់ទាញទឹកចិត្តដ៏ជំនាញចាំបាច់ត្រូវចូលរួមក្នុងដំណើរការរៀនសូត្រនិងការចរចាជជែក​
ដេញដោលជាមួយនឹងអ្នកស្តាប់ឲ្យបានជាប់ជាប្រចាំ។

          អ្នកទាក់ទាញទឹកចិត្ត ចាំបាច់ត្រូវដឹងចំណុចសំខាន់ ៤ យ៉ាងគឺ៖

          -ភាពជឿជាក់ៈ អ្នកទាក់ទាញទឹកចិត្តដែលមានជំនាញក្នុងការសាងភាពជឿជាក់​ចំពោះខ្លួនឯងតាមរយៈការ
           ស្វែងរកជំនាញឯកទេសផ្សេងៗ ទន្ទឹមនឹងការសាងនិងការ​ទ្រទ្រង់សម្ពន្ធភាពវិជ្ជមានដែលពោរពេញទៅ
​           ដោយទំនុកចិត្ត។
          -កិច្ចសន្យារួ​មគ្នាៈ អ្នកទាក់ទាញទឹកចិត្តដែលមានប្រសិទ្ធភាព ត្រូវតែកំណត់គោល​ដៅជាមូលដ្ឋាន កតិកា-
           សញ្ញារួមគ្នា ដោយពន្យល់ឲ្យដឹងពីគុណតម្លៃនៃកិច្ចការដែល​ពួកគេត្រូវធ្វើ។
          -ទិន្នន័យគាំទ្រៈ អ្នកគ្រប់គ្រងដែលមានសមត្ថភាពក្នុងការទាក់ទាញចិត្តគេនឹងគាំទ្រ​គំនិតខ្លួនឯងដោយការ
           ប្រើទិន្នន័យដ៏លេចធ្លោរួមជាមួយនឹងរឿងនិទាន គំរូ និងរូបភាព​ផ្សេងៗដែលគួរជាទីទាក់ទាញចិត្ត។
          -ការស្វែងយល់ពីអារម្មណ៍យ៉ាងស៊ីជម្រៅៈ អ្នកទាក់ទាញទឹកចិត្តដ៏មានទេពកោសល្យ តែងអាចយល់និង
           សាងទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍របស់អ្នកស្តាប់បានជានិច្ច។


វិធីសាស្រ្តផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- ការសាងភាពគួរឲ្យជឿទុកចិត្ត
- ការស្វែងយល់ចិត្តអ្នកស្តាប់
- ការយកឈ្នះគំនិតអ្នកស្តាប់
- ការយកឈ្នះចិត្តអ្នកស្តាប់
- យកឈ្នះការប្រឆាំងជំទាស់របស់អ្នកស្តាប់
- ការជំរុញអ្នកស្តាប់ឲ្យកើតមានការទាក់ទាញចិត្តដោយខ្លួនឯង
- តារាងជំនួយសម្រាប់ការទាក់ទាញទឹកចិត្ត
- គំរូពិសោធការយល់ដឹងពីការទាក់ទាញទឹកចិត្ត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017