យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សាងភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង

ចេញថ្ងៃទីៈ [18-10-2012] | បើកមើលៈ 5659 | Print |



 

          វិល្លៀម ជេនិង ប្រៃអាន់(១) ​អ្នកពូកែដាក់ពិន្ទុ​ខាងផ្នែកទេព្យកោសល្យមួយរូបក៏ទទួលស្គាល់ដែរថាការ

ព្យាយាមហ្វឹកហាត់និយាយក្នុងចំណោមមហាជនឬទីប្រជុំជននៅពេលដំបូងៗ ធ្វើឲ្យជើងទាំងពីររបស់គាត់
ញ័រទទ្រើករហូតដល់ទង្គិចគ្នា។
          ហ្សង់ ហ្សូរេស៍ (១៨៥៩-១៩១៤) អ្នកនយោបាយមានថ្វីមាត់បំផុតម្នាក់របស់បារាំងបាននិយាយថា
កាលសម័យរបស់គាត់ ក៏អង្គុយធ្មឹង អណ្តាតឡើងរឹងអស់រយៈពេលជាងមួយឆ្នាំ មុននឹងគាត់អាចពង្រឹង
សេចក្តីក្លាហានដើម្បីក្រោកឈរនិយាយនៅក្នុងសភាជាលើកដំបូងបាន។

         "លើកដំបូង ពេលខ្ញុំព្យាយាមនិយាយក្នុងទីប្រជុំជន...ខ្ញុំប្រាប់តាមត្រង់ចុះថា ខ្ញុំស្ថិតក្នុងសភាពដ៏វេទនា​​
បំផុត វាមិនមែនជាការនិយាយដ៏សំខាន់អ្វីទេ តែវាបែរជាធ្វើឲ្យអណ្តាតរបស់ខ្ញុំឡើងរឹង ស្អិតជាប់នឹងក្រអូម​មាត់
យ៉ាងណែន និងស្ងិតបំពង់កដល់ថ្នាក់និយាយមួយម៉ាត់ៗសែនពិបាកក្រៃ" ឡយត៍ចច(២)សារភាព។

        ចនប្រៃត៍ ជនជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ ដែលបានឆ្លងកាត់សង្រ្គាមក្នុងស្រុកនៅអាមេរិក បាន
និយាយនៅអង់គ្លេស ការពារជួសអាមេរិកអំពីបុព្វហេតុនៃការបង្រួបបង្រួមសហរដ្ឋនិងការដោះលែងទាសករ។
គឺជាការនិយាយលើកដំបូងនៅចំពោះមុខអ្នកស្រុកដែលមកកកកុញគ្នាក្នុងសាលារៀនមួយកន្លែង។ នៅតាម
ផ្លូវដែលគាត់ដើរទៅសាលា គាត់មានអារម្មណ៍ភ័យជាខ្លាំងថាខ្លួនប្រាកដជាបរាជ័យ​ដូច្នេះទើបគាត់សុំឲ្យមិត្តភក្តិ
ម្នាក់ជួយទះដៃផ្តល់ជាកម្លាំងចិត្ត នៅរាល់ពេលដែលឃើញគាត់មានអាការៈតក់ស្លុតចេញមក។ 

          ឌីស្រាអេលី និយាយថា គាត់សុខចិត្តនាំទ័ពសេះទៅប្រយុទ្ធដោយផ្ទាល់ នៅលើសមរភូមិ ជាជាងការ
ប្រឈមមុខនឹងសភា គឺបរាជ័យទាំងស្រុង។ រីឯ រីឆឺត ប្រិនស៊្រីយ៍ឆឺរិតាន(៣) ក៏ដូចគ្នាដែរ។

          តាមពិត មានវាគ្មិនអង់គ្លេសល្បីល្បាញជាច្រើន នៅពេលនិយាយលើកដំបូងក៏ស្ថិតនៅក្នុងសភាពគួរឲ្យ
កម្សត់បែបនេះដែរ។ បញ្ហានេះធ្វើឲ្យគេនាំគ្នាជឿនៅក្នុងពេលប្ចុប្បន្នថា ការចាប់ផ្តើមនិយាយរបស់យុវជនក្នុង
សភា មិនមែនជាអ្វីដែលកំណត់ពីភាពជោគជ័យរបស់គេទេ ដូច្នេះយើងគួរតែយល់ដល់ចិត្តពួកគេ។ 

          ការនិយាយនៅតាមទីប្រជុំជន យើងត្រូវមានទំនួលខុសត្រូវ និងមានការតាំងចិត្តខ្លាំង ទោះបីធ្វើឡើង
ក្នុងចំណោមមនុស្សត្រឹមតែដប់ម្ភៃនាក់ក៏ដោយ។ ភាពតានតឹងភាពភ័យខ្លាច និងភាពរំភើបតែងនឹងកើតមាន
... តែវាគ្មិនត្រូវចេះសម្របខ្លួនឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ ឲ្យដូចជាសេះដែលបង្វឹកយ៉ាងល្អ ទើបអាចទាញបង្ហៀរ
បញ្ជបានងាយស្រួល។ 

          ដូច្នេះចូរដាស់ភាពក្លៀវក្លា ភាពស្វាហាប់របស់អ្នកឲ្យក្រោកឡើង ដើម្បីសិក្សាដោយខ្លួនឯង...ចូរនឹកគិត
ដល់ផលដែលនឹងទទួលបាន...ចូរគិតថាតើការបន្ថែមភាពជឿជាក់សមត្ថភាពលើខ្លួនឯង ក្នុងការនិយាយអូស
ទាញចិត្តមនុស្សក្នុងទីប្រជុំជនកាន់តែមានកម្រិតខ្ពស់និងប្រយោជន៍ប៉ុណ្នា?...ចូរសាកគិតថា តើវាមានប្រយោជន៍
​អ្វីខ្លះសម្រាប់អ្នក និងគួរមានប្រយោជន៍យ៉ាងដូចម្តេចខ្លះដើម្បីរកប្រាក់?...តើវាមានប្រយោជន៍អ្វីខ្លះនៅក្នុង
សង្គម? ដូចជា ជួយឲ្យមានមិត្តភក្តិកាន់តែច្រើន សាងឥទ្ធិពលឲ្យដល់ខ្លួនអ្នកឲ្យកាន់តែខ្ពស់ និងជួយលើកស្ទួយ
អ្នកឲ្យក្លាយជាអ្នកដឹកនាំ? ជាពិសេសសម្រាប់អ្នកដឹកនាំ នឹងជួយជំរុញអ្នកឲ្យកាន់តែឆាប់រហ័សស្ទើរតែអាច
និយាយបានថាប្រសើរជាងការអនុវត្តតាមបែបវិធីផ្សេងៗទាំងអស់ តាមដែលអ្នកធ្លាប់ស្រមើស្រមៃនិងរំពឹង
ទុកពីមុន

          "គ្មានភាពជោគជ័យណាមួយដែលយើងអាចទទួលបានយ៉ាងឆាប់រហ័ស ក្នុងការសាងវិថីជីវិតឲ្យរីក
ចម្រើន និងទទួលការស្វាគមន៍យ៉ាងល្អប្រសើរដូចជាសមត្ថភាពក្នុងការនិយាយទាក់ទាញទឹកចិត្តអ្នកស្តាប់
នេះឡើយ" ចនស៊ី អ៊ឹម.ដឺភ្យូ(៤)


 

អត្ថបទល្អផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ ៖
- មានជំនឿលើខ្លួនឯងអាស្រ័យលើការត្រៀមទុកជាមុន
- វិធីសាស្រ្តដែលវាគ្មិនល្បីៗថ្លែងសុន្ទរកថា
- វិធីធ្វើឲមានការចងចាំបានល្អ
- វិធីធ្វើឲអ្នកស្តាប់ចាប់អារម្មណ៍គ្រប់ពេលវេលា
- ប្រការចាំបាច់ដើម្បីសម្រេចជោគជ័យក្នុងការថ្លែងសុន្ទរកថា
- គន្លឹះក្នុងការថ្លែងសុន្ទរកថាឲ្យបានល្អ
- កាយវិការនិងបុគ្គលិកលក្ខណៈនៅលើវេទិកា
- វិធីបើកសុន្ឬរកថា
- វិធីបិទសុន្ឬរកថា
- វិធីរំលេចសេចក្តី
- វិធីនិយាយឲ្យរំភើបចិត្ត និងទាក់ទាញឲមានជំនឿ
- វិធីទាក់ទាញចំណាប់អារម្មណ៍អ្នកស្តាប់
- វិធីអូសទាញឲ្យមានការប្រតិបត្តិតាម
- វិធីកែសម្រួលសំនួនវោហារឲបានល្អប្រសើរ


  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017