យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បរាជ័យរបស់អេឌីសាន់

ចេញថ្ងៃទីៈ [17-10-2012] | បើកមើលៈ 5483 | Print |



...អេឌីសាន់ មានឈ្មោះពេញថា ថូម៉ាស់ អាល់វ៉ា អេឌីសាន់ 

គឺជាអ្នកវិទ្យាស្ត្រដ៏ល្បីល្បាញនៅលើ​លោកយើងនេះ។ គាត់គឺជា​ អ្នកច្នៃប្រឌិតរកឃើញទូរស័ព្ទ និងឧបករណ៍

 អគ្គីសនីជាច្រើនប្រភេទ។ គាត់បានចុះបញ្ជីកម្មសិទ្ធិបញ្ញារហូតដល់ ១០៩៣មុខ។ 

          ថ្ងៃមួយ ពេលដែលគាត់កំពុងសាកល្បងផលិតអំពូលភ្លើងនៅចំពេលដ៏សំខាន់គឺ សាកល្បងអំពីការដាក់

អំពូលដូចម្តេចដើម្បីឲ្យអាចប្រើការបាន។ គាត់ត្រូវចំណាយពេលយ៉ាងយូរនិងប្រើវត្ថុសម្រាប់ធ្វើការពិសោធន៍

ដើម្បីជ្រើសរើសរកវត្ថុណាដែលប្រើបានល្អជាងគេបំផុតដល់ទៅ១២០០មុខ រហូតទាល់តែអ្នកនៅជិតខាងអើតក

មកសួរសំណួរដដែលៗថា

          "អេឌីសាន់អ្ហើយ ឯងបរាជ័យដល់១២០០ដងហើយឬ?"

តែអេឌីសាន់គ្រវីក្បាល...

         ​​​"ខ្ញុំមិនគិតថានេះជាបរាជ័យឡើយ... ការពិតខ្ញុំយល់ឃើញថា នេះគឺជាជោគជ័យទៅវិញទេដែលអាចឲ្យ

ខ្ញុំរកឃើញថា មានវត្ថុ១២០០មុខ ហើយដែលខ្ញុំមិនគួរយកវាមកប្រើធ្វើជាអំពូលភ្លើងនេះ។"         

         នេះគឺជាការគិតក្នុងផ្លូវល្អរបស់មនុស្សឆ្លាត ទើបគេអាចមានថាមពលក្នុងការសាងក្តីចម្រើនរុងរឿងដ៏ធំ

ធេងដល់ប្រទេសជាតិ និងមនុស្សជាតិបាន។

         បើសិនជាគេគិតថា រឿងនេះគឺជាបរាជ័យ គេប្រាកដជានឹងចុះញ៉មហើយនឹងមិនអាចផលិតអំពូលភ្លើង

បានឡើយ។         

         បើសិនជាអេឌីសាន់ ចុះចាញ់នាពេលនោះ ក្នុងពេលនេះយើងទាំងអស់គ្នាប្រាកដជាគ្មានអំពូលភ្លើងបំភ្លឺ

តាមទីក្រុង តាមផ្ទះសម្បែង ឬតាមកន្លែងនានាឡើយ ហើយយើងមុខជានឹងបានស្គាល់ត្រឹមតែទៀន ចន្លុះ និង

ចង្កៀងប្រេងកាតតែប៉ុណ្ណោះ។         

          ក្តីបរាជ័យវាមិនមែនជាអ្វីដែលអាក្រក់ណាស់ណានោះទេ។ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបក្តីបរាជ័យ

សុទ្ធតែធ្លាប់មានកំហុសដូចគ្នា។ តែគេចេះយកកំហុសមកធ្វើជាមេរៀននោះឯង។         

          យកកំហុសមកធ្វើជាមេរៀនមិនមែនបានន័យថា យកកំហុសមកធ្វើតាមនោះទេ តែដើម្បីឲ្យដឹងថាអ្វី

ខុសអ្វីត្រូវ ឬបើដឹងថាអ្វីវាខុស យើងត្រូវតែឈប់ធ្វើវាតទៅទៀត។         

          ម៉្យាងវិញទៀត

          យើងមិនចាំបាច់យកមេរៀនរបស់ខ្លួនឯងតែម្យ៉ាងនោះទេ

          មេរៀនរបស់អ្នកដទៃមានសន្ធឹកសន្ធាប់សម្រាប់ឲ្យយើងរៀន

          ដោយមិនចាំបាច់សាកល្បងខ្លួនឯងគ្រប់យ៉ាងនោះឡើយ។

          ឧទាហរណ៍ដូចជា យើងចង់ដឹងថា

          តើពស់ចឹក វាធ្វើឲ្យស្លាប់មែនឬទេ?

          យើងគ្រាន់តែឧបមាតាមអ្នកដទៃសិនក៏បានដែរ

          សូមកុំទៅសាកល្បងឲ្យពស់ចឹកឲ្យសោះ

          ព្រោះរឿងខ្លះ សាកហើយមិនអាចយកមកគិតសាថ្មីបានឡើយ។


រឿននិទានល្អផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ ៖
- ឆក់ឳកាស
- ជ្រូកធាត់ឆាប់ស្លាប់
- ខ្ញុំនឹងហោះឲមើល
- ខ្ចីដង្ហើមគេដក
- តំរង់ជួរ បន្តកន្ទុយ
- ផែនដីសំប៉ែត
- លុយសំខាន់ជាងនាយក
- នាយក្អមនិងនាយក្អាត់
- ហេងនិងសយ
- ឆ្លាតក្នុងក្រុមអ្នកល្ងង់

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017