យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រធានាធិបតីទី២៧ នៃសហរដ្ឋអាមេរិក

ចេញថ្ងៃទីៈ [11-10-2012] | បើកមើលៈ 5105 | Print |



វិល្លៀម ហូវើដ ថាហ្វត៍
William Howard Taft
(1857 - 1930)
ឆ្នាំកាន់មុខតំណែងៈ 1909 - 1913

វិល្លៀម ហូវើដ ថាហ្វត៍ ជាប្រធានាធិបតីតែម្នាក់គត់របស់អាមេរិកដែលបានធ្វើជាប្រធានាធិបតីហើយ ក្រោយ​មក​​ធ្វើ​
ជា​ប្រធាន​តុលាការកំពូល។  លោកជាអ្នកដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួនរវាងគុណនិងទោស  លោកមិនជក់បារី​  មិន
ពិសាស្រា មានចរិតស្មោះត្រង់ ធ្វើអ្វីត្រង់ៗ ដែលតាមពិតក្នុងចិត្តរបស់គាត់ គាត់ចង់ធ្វើត្រឹមតែជាចៅក្រមម្នាក់
ប៉ុណ្ណោះ មិនចង់ធ្វើជាអ្នកនយោបាយទេ។

ហូវើដ កើតនៅថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ១៨៥៧ នៅក្រុង ស៊ិនស៊ីណាទី (Cincinnati) រដ្ឋអូហៃយ៉ូ។  លោករស់ក្នុង
គ្រួសារដែលប្រកាន់ជំនឿសាសនានិកាយយូនីតារៀន (Unitarian)។ នៅពេលអាយុបាន ១៣ឆ្នាំ លោកបានចូល
រៀននៅសាលា វូដវើដ (Woodward) ក្នុងក្រុងស៊ិនស៊ីណាទី លុះដល់អាយុ ១៧ឆ្នាំ បានចូលរៀននៅមហាវិទ្យាល័យ
យេល (Yale)។ នៅឆ្នាំ១៨៧៨ លោក បញ្ចប់ការសិក្សាដោយបានចំណាត់ថ្នាក់លេខ២ នៅក្នុងថ្នាក់។ ក្រោយពីនោះ លោកបានទៅរៀនច្បាប់នៅសាលាស៊ិនស៊ីណាទី (Cincinnati Law School) និងបានទទួលសញ្ញាប័ត្រច្បាប់ នៅឆ្នាំ
១៨៨០។

មនុស្សដែលមានចិត្តគំនិតប្រក្រតី គ្រប់គ្រងខ្លួនឯងបាន មានគោលដៅពិតប្រាកដ មានគំនិតច្បាស់លាស់ មាន
សមត្ថភាពក្នុងការបត់បែន និងមានអំណត់អត់ធ្មត់គ្រប់គ្រាន់ ទីបំផុត គេនឹងទទួលជោគជ័យជាមិនខាន។
The person who has a regular mind can control himself, have a sure aim, clear idea, an ability of flexibility
and a great patience, finally he obtains success.

ប្រសិនបើខ្ញុំមិនអើពើនឹងពាក្យរិះគន់ ខ្ញុំនឹងត្រូវគេរិះគន់ជារៀងរហូតតទៅ។រឿងនេះវាបង្ហាញឲ្យឃើញថា តួនាទី
ជាប្រធានាធិបតី ត្រូវតែចេះស្តាប់មតិរិះគន់របស់អ្នកដទៃ។
If I don’t fear a criticism, I will be continuously criticized. It seems to be the President’s function, who has
to 
accept others’ criticism.


វាចាមាសរបស់ប្រធានាធិបតីផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ ៖
- ចច វ៉ាស៊ិនតោន
- ចេមស៍ ម៉ាឌីសុន
- ចន ឃ្វិនស៊ី អាដាមស៍
- ចន ថៃល័រ
- ចេមស៍​ ណុក ផូលខ៍
- ចេមស៍ ប៊ូខាណាន់
- ឆេស្ទ័រ អារធ័រ
- បិនចាមីន គ្លីឡែនដ៍
- ហ៊ែរបឺត ហ៊ូវ័រ
- លីនដុន បេន ចនសុន

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017