យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ក្តីសង្ស័យ

ចេញថ្ងៃទីៈ [10-10-2012] | បើកមើលៈ 6011 | Print |



ថ្ងៃមួយ មានភ្លៀងធ្លាក់​មួយ​មេយ៉ាងធំ ទឹក​ភ្លៀង​ហូរច្រោះ​ផ្ទះ​សេដ្ឋី​ធ្វើឲ្យ​ប្រេះ​ជញ្ជាំង​បាក់​មួយ​ប្រឡោះ។ ពេល​រាំង​ភ្លៀង កូន​ប្រុស​របស់​សេដ្ឋីដើរ​មក​ឃើញ គេ​ក៏​និយាយ​ប្រាប់​ឪពុក​ថា
"យើងគួរតែឆាប់រកជាងមកជួសជុលជញ្ជាំងផ្ទះនេះភ្លាមទៅ! ទុកឲ្យនៅដូច្នេះមិនល្អទេ ក្រែងលោបាត់របស់របរក្នុង​ផ្ទះ!"

ពេលនោះ មានតាចាស់ម្នាក់មានផ្ទះនៅជិតគ្នា ឃើញដូច្នេះ គាត់ក៏ចេញមកពន្យល់ប្រាប់សេដ្ឋីផងដែរថា
"លោកសេដ្ឋី គួរប្រញាប់រកជាងមកជួសជុលជញ្ជាំងផ្ទះភ្លាមទៅ! បើមិនប្រញាប់ធ្វើវាទេ ប្រយ័ត្នបាត់អីវ៉ាន់អស់​ណា៎!"

ហើយនៅពេលយប់នោះ មានចោរលបចូលមកតាមប្រឡោះនោះមកលួចអីវ៉ាន់មែន។ ពេលសេដ្ឋីគិតទៅដល់សម្តី
របស់កូន​  គាត់មានអារម្មណ៍ថា  កូនរបស់ខ្លួនមានការឈ្លាសវៃ  ចេះគិតប្រមើលមើលបានវែងឆ្ងាយល្អណាស់។
ហើយព្រមគ្នានោះដែរ ពេលគិតទៅដល់សម្តីរបស់តាចាស់ក្បែរផ្ទះ លោកសេដ្ឋីបែរជាសង្ស័យថា គាត់ប្រហែលជា
ចោរដែលចូលមកលួចអីវ៉ាន់របស់ខ្លួនទេដឹង?

កត់ត្រានៅក្នុង ហានហ្វឺយជឺ

ពាក្យដាស់តឿនដូចគ្នា តែហុចលទ្ធផលផ្ទុយគ្នា
ម្នាក់ទទួលការសរសើរ ឯម្នាក់ទៀតបែរជាជាប់សង្ស័យទៅវិញ?
ព្រោះសេដ្ឋីយល់ឃើញថា កូនគឺជាសាច់ឈាមរបស់ខ្លួន
ការដាស់តឿនជាការបង្ហាញពីភាពឈ្លាសវៃ
ឯអ្នកជិតខាង ពុំមានជាប់សាច់ញាតិ មិនស្គាល់ចិត្តអ្វីសោះ
បែរជាត្រូវជាប់ពិរុទ្ធដោយសារតែបំណងល្អទៅវិញ...
នេះគឺជាគំនិតអត្តនោម័តិរបស់សេដ្ឋីនោះឯង។
មនុស្សយើង ពេលមិនទាន់ស្គាល់ ឬមិនទាន់ជិតស្និទ្ធ
យើងតែងមានអារម្មណ៍លម្អៀងទៅតែម្ខាង យ៉ាងងងិតងងល់
ដែលជាទម្លាប់មួយឲ្យយើងចូលចិត្តដៅទៅតាមអារម្មណ៍របស់ខ្លួន
ដោយពុំសូវចាប់អារម្មណ៍ថ្លឹងថ្លែងទៅតាមសភាពពិតអ្វីឡើយ។
ប្រការនេះវានឹងធ្វើឲ្យយើងមានទម្លាប់មិនល្អ
ដោយគិតតែពីចាប់កំហុសអ្នកដទៃទាំងមិនដឹងការពិតអ្វីសោះ។


រឿងនិទានផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- រក្សាធាតុពិត
- ស្វាក្លាហាន
- បាត់ពពែដូចគ្នា
- សម្លាប់ពស់ពីរក្បាល
- បញ្ជីទ្រព្យសម្បត្តិ
- ទាញរទេះបញ្រ្ចាសគោ
- អ្នកណាច្រើនជាងអ្នកណា
- ប្រកែកគ្នារឿងព្រះអាទិត្យ
- ក្រណាត់ឆេះភ្លើង
- គេចពីការពិត
- វាស់ទឹកទន្លេ
- ព្យួរក្បាលគោលក់សាច់សេះ
- ចាក់មួយបានពីរ
- អត់ធ្មត់ដើម្បីជាតិ
- ផលប្រយោជន៍នៃកន្លើត

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017