យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គោរពខ្លួនឯង និង មាន​ភាព​ជា​ម្ចាស់លើខ្លួនឯង

ចេញថ្ងៃទីៈ [06-10-2012] | បើកមើលៈ 5124 | Print |



 

ការរៀនចេះធ្វើជាអ្នកដឹកនាំ ជាលំនាំតែមួយជាមួយនឹង
ការរៀនចេះធ្វើជា​មនុស្ស​ឥតខ្ចោះ និង​មាន​សុខភាព​ល្អ។
Warren Benis - វ៉រេន បេនិស

ការគោរពខ្លួនឯងជាសិទ្ធិ​ដែល​អ្នក​មាន​មក​ពី​កំណើត។ ជា​ដួងព្រលឹង​€នៃ​សតិសម្បជញ្ញៈ​របស់​យើង។ យើង​មិន​
ចាំបាច់​ត្រូវ​ធ្វើ​ការ​ប្រឆាំង​នឹង​ការមើលងាយមើលថោកពីអ្នកដទៃដើម្បីទទួលបានសិទ្ធិនេះនោះទេ យើងគ្រាន់តែ​លះបង់នូវគំនិតដែលនឹងធ្វើឲ្យសិទ្ធិទាំងនោះវាត្រូវអាប់អួរក៏ជាការគ្រប់គ្រាន់ហើយ។ យើងមិនត្រូវរារាំងវាទេ តែត្រូវ​ព្រលែងឲ្យវាបញ្ចេញរស្មីពីក្នុងខ្លួនយើងនិងអ្នកដទៃ។

អ្នកដឹកនាំដ៏ពូកែ គឺជាអ្នកដឹកនាំដែលមានសិល្បៈ មានមនោសញ្ចេតនា មានវិធីសាស្ត្រក្នុងការបំផុសសក្តានុពល
និងជំរុញឲ្យអ្នកដទៃសម្តែងចេញនូវ សេចក្តីគោរពចំពោះខ្លួនឯងឲ្យបានច្រើនបំផុត។

ប៉ុន្តែគ្រប់បែបយ៉ាងត្រូវចាប់ផ្តើមពីខាងក្នុង។ បើខ្ញុំជាអ្នកដឹកនាំ ខ្ញុំត្រូវផ្តើមពីជំនឿចិត្តរបស់ខ្លួនឯងជាមុន។ មនុស្ស
យើងតែងមើលឃើញថា ការដើរតាមអ្នកដែលមានជំនឿចិត្តចំពោះខ្លួនឯងជារឿងងាយស្រួល។ មនុស្សយើងតែង
តែ​សម្រេចចិត្តជ្រើសធ្វើគម្រោងការបានយ៉ាងឆាប់រហ័សណាស់នៅពេលដែលមើលឃើញថា អ្នកបបួលមានជំនឿ
ចិត្តលើខ្លួនឯង។

សព្វថៃ្ងនេះ អ្នកគ្រប់គ្រងភាគច្រើនមិនបានផ្តល់ពេលវេលាក្នុងការបង្កើននូវការគោរពចំពោះខ្លួនឯងនោះទេ។ ពួក
គេគិត​តែពីឱបជាប់នឹងមោទនភាពមកលើភាពជោគជ័យរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេខាតបង់ពេលវេលាជាមួយនឹង
ក្តីបារម្ភថា តើអ្នកដទៃមើលមកខ្លួនយ៉ាងដូចម្តេច? ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៍ថា គ្មានស្ថិរភាព និងមាន
ការគោរពចំពោះខ្លួនឯងដ៏តិចតួច។

ណាថានីញ៉ែល ប្រិនដេន លើកឡើងក្នុងសៀវភៅ Self Esteem at Work ថា បុគ្ខលដែលមានអារម្មណ៍ថា ខ្លួនឯង
មិនស័ក្តិសមនឹងភាពជោគជ័យនោះ គេពុំអាចបណ្តុះក្តីសង្ឃឹមនៅក្នុងខ្លួនអ្នកដទៃបានឡើយ។ ដូចគ្នាដែរ អ្នកដឹក
នាំ​នឹងមិនអាចទាញយកនូវសក្តានុពលរបស់អ្នកដទៃចេញមកប្រើឲ្យបានច្រើនបំផុតនោះទេ ប្រសិនបើតម្រូវការ
​មូលដ្ឋានកើតពីអារម្មណ៍គ្មានស្ថិរភាពរបស់ខ្លួន ឬការបង្ហាញថា ខ្លួនឯងត្រូវ ហើយអ្នកដទៃខុស។ ការធ្វើបែបនេះ
គឺការសាងសម្ព័ន្ធភាពដែលប្រេះស្រាំ ជំនួសឲ្យសម្ព័ន្ធភាពដែលលើកទឹកចិត្តទៅវិញនោះ។ សម្តីដែលថា អ្នកដឹក
នាំឆ្នើមគ្មានអត្តា គឺជាជំនឿបែបខុសឆ្គង។ អ្នកដឹកនាំត្រូវតែមានអត្តាក្នុងកម្រិតសមល្មមដើម្បីកុំឲ្យខ្លួនគ្មានជំនឿ
ចិត្តក្នុងការធ្វើកិច្ចការណាមួយ ឬធ្វើកិច្ចការផ្សេងៗដោយក្តីបារាម្ភ ឬមិនទុកចិត្ត និងអាចធ្វើបានដោយសេរី រួមទាំង
សង្កត់ធ្ងន់ទៅលើលទ្ធផល មិនមែនធ្វើខ្លួនឲ្យអស្ចារ្យ ឬដើម្បីការពារខ្លួនឯងនោះទេ។ អត្តាល្អ នឹងសួរថា តើត្រូវធ្វើ
អ្វី? ឯអត្តាទន់ជ្រាយនឹងសួរថា តើខ្ញុំត្រូវជៀសវាងអ្វីដើម្បីកុំឲ្យមើលទៅឃើញថាអន់?

ចូរសាងភាពរឹងមាំនៅក្នុងខ្លួនរបស់អ្នក ដោយការធ្វើកិច្ចការសំខាន់ឲ្យរួចស្រេចបាច់... បន្ទាប់មក ទើបងាកទៅធ្វើ
កិច្ចការផ្សេងទៀតជាបង្ហើយ។ កាលបើអ្នកកាន់តែមិនខ្វល់ពីការលើកតម្កើងខ្លួនឯងប៉ុណ្ណា អ្នកនឹងធ្វើឲ្យអ្នកដ€ទៃ
កាន់តែមានការពេញចិត្តច្រើនប៉ុណ្ណោះដែរ។


អត្ថបទល្អៗផ្សេងៗទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- ហ្វឹកហាត់ខ្លួនឯងឲ្យក្លាយជាមនុស្សមានវិន័យ
- អ្នកត្រូវតែជាអ្នកដឹកនាំលំដាប់ជួរមុខ
- ចោលបំពង់ពន្លត់ភ្លើងទៅ
- កំណត់គោលដៅឲ្យបានច្បាស់លាស់
- និយាយឲ្យតិច ស្តាប់ឲ្យកាន់តែច្រើន
- កុំធ្វើខ្លួនឲ្យវិលក្បុងដូចអណ្ដើកត្រូវភ្លើង
- វិធីជំរុញលើផ្នែកវិជ្ជមាន
- ធ្វើចិត្តឲ្យទន់ភ្លន់​
- ដើរឲ្យទាន់ព្រឹត្តិការណ៍
- ត្រូវគោរពពាក្យសន្យាតូចតាចឲ្យបាន

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017