យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សេដ្ឋីក្នុងមួយ​ពព្រិច​ភ្នែក

ចេញថ្ងៃទីៈ [03-10-2012] | បើកមើលៈ 6207 | Print |



ទ្រព្យតែងបង្កប់ក្នុងរឿងដែលគេមើលមិនឃើញ...

ជាទូទៅ អ្នកដែលធ្វើអ្វីដដែលៗ​តាមក្រោយគេ​ច្រើន​តែ​ពុំ​អាច​ធ្វើអ្វី​ឲ្យ​សាធារណជន​ចាប់អារម្មណ៍ឡើយ។ហេតុនេះ
ហើយ ទើប​អ្នក​ខ្លះ​ខំ​បង្កើត​រឿងចម្លែកៗដើម្បីឲ្យគេចាប់អារម្មណ៍។ រឿងខ្លះគេក៏នាំគ្នាស្ងើចសរសើរ ឯរឿងចម្លែកខ្លះ
គេក៏ដៀលថែមអញ្ចឹងទៅ។ តែមានអ្នកខ្លះក៏អាចធ្វើរឿងចម្លែកឲ្យខ្លួនក្លាយទៅជាសេដ្ឋីបានដែរ។

...មានព័ត៌មានមួយលេចឡើងនៅលើទំព័រកាសែត។ ព័ត៌មាននោះគឺ សហរដ្ឋអាមេរិកនឹងប្តូរខ្សែកាបមួយខ្សែដែល
គេបង្កប់នៅបាតសមុទ្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដោយសារតែខ្សែកាបនោះវាខូចគុណភាព។

លោកថៅកែហាងលក់គ្រឿងតែងលម្អម្នាក់ គាត់មិនបានបណ្តោយឲ្យព័ត៌មាននេះកន្លងផុតពីគំនិតរបស់គាត់ដោយ
ងាយៗនោះទេ។ គាត់ប្រញាប់ទៅទាក់ទងទិញខ្សែកាបខូចគុណភាពនោះមកជាបន្ទាន់។

គ្មាននរណាដឹងថាគាត់ចង់ធ្វើអ្វីនោះទេ។ គេគ្រាន់តែយល់ឃើញថា គាត់ហ្នឹងប្រហែលជាឡប់សតិហើយមើលទៅ?
លោកថៅកែហាងបានបញ្ជាឲ្យរើហាងចាស់ចេញ ហើយឲ្យកូនចៅនាំគ្នាលាងសម្អាតខ្សែកាបនោះ ពត់ឲ្យត្រង់ រួច
កាត់លោហៈជាកំណាត់ខ្លីៗ បន្ទាប់មក គាត់ក៏យកដុំលោហៈទាំងនោះទៅរៀបចំកែច្នៃ ផលិតតុបតែងធ្វើជាវត្ថុអនុ-
ស្សាវរីយ៍ រួចយកទៅដាក់លក់។ វត្ថុអនុស្សាវរីយ៍ធ្វើពីខ្សែកាប ដែលធ្លាប់បង្កប់ពីក្រោមមហាសមុទ្រអាត្លង់ទិករាប់
សិបឆ្នាំ តើអ្នកណាមិនចង់បានវាយកមកទុកក្នុងផ្ទះគ្រាន់ធ្វើជាវត្ថុអនុស្សាវរីយ៍? ទំនិញរបស់គេក៏លក់ដាច់ភ្លូកទឹក
ភ្លូកដី ធ្វើឲ្យលោកថៅកែក្លាយទៅជាសេដ្ឋីតែក្នុងមួយរយៈពេលដ៏ខ្លីអញ្ចឹងទៅ។

បន្ទាប់មក គាត់បានទៅដេញថ្លៃពេជ្ររបស់ម្ចាស់ក្សត្រីបានមួយគ្រាប់ ដែលមានពណ៌លឿងខ្ចី ស្អាតឥតមានទាស់
កម្រនឹងរកបាន។ មិត្តភក្តិបាននាំគ្នាសួរទៅគាត់ថា តើអ្នកឯងទិញទុកពាក់ខ្លួនឯង ឬយកទៅលក់បន្ត?  គាត់មិន
បានឆ្លើយថាម៉េចទេ គ្រាន់តែធ្វើមុខញឹមៗប៉ុណ្ណោះ។

បន្តិចក្រោយមក គាត់ក៏រៀបចំធ្វើពិធីតាំងពិពណ៌គ្រឿងអលង្ការមួយទៅតាមសម្រួល ដោយមិនបន្ទីបន្ទាន់អ្វីប៉ុន្មាន
ទេ។ ចំណុចសំខាន់នៃពិពណ៌ គឺស្ថិតនៅត្រង់គ្រាប់ពេជ្រម្ចាស់ក្សត្រីនោះឯង។ តើនរណាទៅដែលមិនស្រមៃចង់
ឃើញគ្រាប់ពេជ្រដ៏មានតម្លៃរបស់ម្ចាស់ក្សត្រី? មនុស្សក៏នាំគ្នាសម្រុកមកមើលយ៉ាងភ្លូកទឹកភ្លូកដី  ពីសព្វទិសទី
ច្រើនឥតបីគណនា។ ថៅកែ គ្រប់ទឹក មួយគ្របទៀតដោយសារតែរកចំណូលបានពីការតាំងពិពណ៌។

ទ្រព្យសម្បត្តិគឺអ្វី? ទ្រព្យសម្បត្តិមិនមែនគ្រាន់តែជាលុយកាក់ មាសប្រាក់ និងមិនមែនគ្រាន់តែជាវត្ថុឬរបស់របរនោះ
ទេ។ នៅក្នុងសង្គមបច្ចុប្បន្ន ដែលមានការចម្រើនជឿនលឿនខ្លាំងក្លាបែបនេះ ទ្រព្យសម្បត្តិដ៏សំខាន់របស់មនុស្ស
គឺភាពឆ្លាតវាងវៃ ថាមពល សតិបញ្ញា និងភាពដាច់ខាតទៅលើការសម្រេចចិត្ត។ យើងអាចនិយាយបានថា ទ្រព្យ
សម្បត្តិគឺជាការរួមផ្សំគ្នា រវាងវត្ថុនិងប្រាជ្ញាស្មារតីកម្រិតខ្ពស់នោះឯង។

ក្នុងយុគសម័យដែលសម្បូរពោរពាសទៅដោយបណ្តាញព័ត៌មាន និងចំណេះដឹងសព្វបែបយ៉ាង ធ្វើឲ្យបែបផែននៃ
ការប្រកួតប្រជែងកាន់តែមានកម្រិតខ្ពស់ឡើងជាលំដាប់។ ហេតុនេះ ដើម្បីសាងដំណើរជីវិតមួយដែលប្រកបដោយ
គុណភាព មនុស្សម្នាក់ៗត្រូវតែខិតខំស្វែងយល់ឲ្យទាន់កាលៈទេសៈឬអាចសម្លឹងមើលឲ្យបានវែងឆ្ងាយជាងអ្វីដែល
មើលឃើញបែបធម្មតាៗ ដើម្បីរកមើលឱកាសថ្មីៗឲ្យបានមុនគេ។

គុណភាពជីវិតរបស់មនុស្សម្នាក់ៗ តម្រូវឲ្យមានមូលដ្ឋានធំៗពីរ
មូលដ្ឋានសេដ្ឋកិច្ច និងមូលដ្ឋានចំណេះដឹងប្រាជ្ញាស្មារតី...
ដែលត្រូវបំពេញគ្នាទៅវិញទៅមក ដើម្បីរក្សាតុល្យភាព។
មានសេដ្ឋកិច្ច បើគ្មានចំណេះ ក៏មិនចេះរស់ឲ្យមានក្តីសុខ...
មានចំណេះ បើគ្មានសេដ្ឋកិច្ចទ្រទ្រង់ ក៏លូតមិនបានឆ្ងាយ...
បើមានមួយខ្វះមួយ ក៏មិនខុសអីពីមនុស្សពិការនោះឡើយ។
សេដ្ឋកិច្ច យើងអាចមិនមានពីកំណើត តែអាចប្រើចំណេះដើម្បីរក...
ឯចំណេះដឹង យើងអាចស្វះស្វែងរកបាននៅគ្រប់ទីកន្លែង។
ដឹងរឿងច្រើនកាលណា ល្អកាលនោះ!
ជាពិសេស រឿងដែលគេមិនទាន់ដឹងនោះឯង!!!


អត្ថបទផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ខ្ញុំគឺជានរណា
- លក់ក្រាសឲ្យលោកសង្ឃ
- សញ្ញាប័ត្រ និងសមត្ថភាព
- អំណាចនៃស្នាមញញឹម
- មនុស្សនិងស្វាអ្នកណាឆ្លាតជាង?
- សេចក្ដីសុខរបស់ព្រះអង្គម្ចាស់
- ឆ្កែព្រៃសំលៀងចង្កូម
- ទ្រព្យដ៏មានតម្លៃ
- ចាញ់ដើម្បីឈ្នះ
- មុខរបរចម្លែក?

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017