យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សម្តីផ្អែម ជា​ថ្នាំ​កម្លាំង ឬ​ជា​ថ្នាំ​ពុល​ដ៏​សាហាវ​បំផុត

ចេញថ្ងៃទីៈ [27-09-2012] | បើកមើលៈ 7719 | Print |



អ្នកណាក៏ចូលចិត្តស្តាប់ពាក្យផ្អែមល្ហែម!...  បើ​ចេះ​​បញ្ចោញ​​បញ្ចូល​​ឲ្យ​​ល្អ  ដោយ​​សំនួន​​វោហារ​​ខ្ពស់  គឺ​​ជា​វិធី​​មួយ​​
សម្រាប់​​យក​​រួច​​ខ្លួន​​ក្នុង​​សង្គម​​មនុស្ស​​ព្រៃ។

ពាក្យសម្តីផ្អែមល្ហែម គឺជាអាវុធមួយប្រភេទ បើនាំយកមកប្រើត្រឹមត្រូវ អ្នកប្រើហាក់បីដូចជាមានកែវទិព្វដែលអាច
ជួយឲ្យសម្រេចនូវបំណងប្រាថ្នាទាំងឡាយ ដែលខ្លួនចង់បាន។ ចុះហេតុអ្វីយើងមិនព្រមរៀនពីវិធីប្រើអាវុធដ៏មាន
ប្រសិទ្ធភាពនេះខ្លះទៅ?...  ពាក្យសម្តីផ្អែមល្អែម គឺជាសម្តីសរសើរ  លើកតម្កើងអ្នកដទៃ  ធ្វើឲ្យអ្នកស្តាប់ស្លុងគំនិត
ពេញចិត្តពេញថ្លើម។

ហេតុអ្វីពាក្យសម្តីផ្អែមល្ហែមមានឥទ្ធិពលខ្លាំងក្លាម្ល៉េះ? ព្រោះមនុស្សយើងភាគច្រើនមានអត្តា ក្រៅពីទុកខ្លួនឯងជា
ធំនៃគ្រប់បញ្ហាហើយ យើងនៅរំពឹងថានឹងបានការ ទទួលស្គាល់ពីអ្នកដទៃផងដែរ។ អ្នកដែលមានជំនឿចិត្តលើខ្លួន
ឯងខ្ពស់  ក៏នៅចង់បានការទទួលស្គាល់ដូច្នេះដែរ។  អ្នកដែលមានអារម្មណ៍ថា តូចតាចមានចំណុចខ្សោយ តែង
ស្រេកឃ្លានការទទួលស្គាល់ជារឿងធម្មតា។ អ្នកដែលជឿជាក់លើខ្លួនឯងខ្ពស់ នៅពេលបានស្តាប់ពាក្យសម្តីរបស់
អ្នកដទៃកោតសរសើរ ព្រមទទួលស្គាល់គេ គឺសើ្មនឹងគេទទួលបាន នូវកម្លាំងគាំទ្រអារម្មណ៍ខ្ពង់ខ្ពស់ និងជំនឿចិត្ត
ខ្លួនឯង។ មនុស្សប្រភេទនេះមិនអាចទទួលយកបានទេនូវពាក្យសម្តីបន្ទោសបង្អាប់។ ឯអ្នកដែលមានអារម្មណ៍ថា
តូចតាចភាគច្រើន តែងមានលក្ខខណ្ឌ និងគុណសម្បត្តិដែលទន់ខ្សោយជាង ហេតុនេះទើបស្រេកឃ្លានការទទួល
ស្គាល់ការគោរពពីអ្នកដទៃ ដើម្បីជាការបង្កើនដល់ជំនឿចិត្តខ្លួនឯង។ បើទោះបីជាសម្តីផ្អែមល្ហែមនោះហួសឆ្ងាយ
ពីការពិតយ៉ាងណា ក៏ពួកគេនៅតែជឿថានោះជាការពិត។

ហេតុនេះ អ្នកណាៗក៏ចូលចិត្តពាក្យផ្អែមល្ហែម មាត់ថាមិនចូលចិត្ត ប៉ុន្តែចិត្តវិញ ញញឹមញញែមចាំទទួលជានិច្ច។
អ្នកខ្លះបានឮភ្លាម ក៏រីកមុខរីកមាត់ កើតមានអារម្មណ៍ សប្បាយស្រស់ថ្លាឡើងភ្លាម អ្នកខ្លះក្លែងជាមិនពេញចិត្ត ឬ
ធ្វើជាខឹង ប៉ុន្តែនៅពេលយើងចេញទៅបាត់ គេក៏អត់ទ្រាំមិនពេញចិត្តនិងមិនសប្បាយមិនបាន ដោយសារតែពាក្យ
ផ្អែមល្ហែមនោះ ប្រើនិស្ស័យទន់ភ្លន់របស់មនុស្សធ្វើជាឧបករណ៍ ហេតុនេះទើបវាចេះតែអាចប្រើបានផលស្ទើរគ្រប់
ពេល។ នៅក្នុងប្រវត្តិសាស្ត្រ ក៏មានគំរូឲ្យឃើញជាច្រើនដែរដូចជា នាម៉ឺនអសមត្ថភាព តែមានតំណែងខ្ពស់ មាន
ឥទ្ធិពល និងអំណាចកប់ពពកទាំងនេះគឺ ព្រោះតែពួកនេះចេះនិយាយស្តីពាក្យសម្តីផ្អែមល្ហែមបញ្ចើចបញ្ជោរស្តេច
នោះអី។

នៅពេលចូលចិត្តស្តាប់ពាក្យផ្អែមល្ហែម នឹងតែងតែជឿតាមអ្នកនិយាយពាក្យផ្អែមល្ហែមនោះបានដោយងាយ ធ្វើឲ្យ
យើង មើលមិនឃើញឬមើលរំលងចំណុចខ្វះខាតរបស់គេ។ បើគេមានគោលបំណងចង់បានអ្វីមួយពីយើង ឱកាស
ដែលគេនឹងសម្រេចទៅតាមគោលបំណងរបស់គេក៏មានកាន់តែច្រើន។

ពាក្យផ្អែមល្ហែមដែលជាពាក្យបញ្ជោរខុសពីការពិត នោះពេលបានឮបានស្តាប់ញយដង ក៏នឹងធ្វើឲ្យយើងយល់ខុស​
ពីខ្លួនឯង ធ្វើឲ្យវាយតម្លៃខ្លួនឯងខុស ប្រថុយធ្វើការដែលហួសពីកម្លាំងសតិបញ្ញាពិតរបស់ខ្លួន។

សម្តីផ្អែមមានឥទ្ធិពលធ្វើឲ្យយើងស្លុងគំនិត ជាប់ចិត្ត មានមោទនភាពរហូតដល់វាយតម្លៃនិងសម្រេចចិត្តខុសឆ្គង
ទើបគេអាចនិយាយបានថា សម្តីផ្អែមអាចជាថ្នាំកម្លាំង តែវាក៏ជាថ្នាំពុលដ៏កំណាចបំផុតលើលោកផងដែរ ព្រោះថា
នៅក្នុងសង្គមមនុស្សព្រៃនេះ មនុស្សច្រើនតែនាំយកមកប្រើដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន។  ហេតុនេះ បើ
ត្រូវគេបញ្ជោរដោយពាក្យផ្អែមល្ហែម គឺត្រូវតែពិចារណាឲ្យល្អិតល្អន់ និងបើគ្រាន់តែបានស្តាប់ភ្លាម ហើយពេញចិត្ត
ភ្លែត នោះវាអាចជាសញ្ញាប្រកាសអាសន្នឲ្យដឹងមុនដូច្នោះដែរ សូមជ្រាប!...


អត្ថបទផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- មនុស្សទន់ខ្សោយក៏មានពិភពរបស់ខ្លួនដែរ
- សេះល្អ នឹងអាចទៅស៊ីស្មៅនៅកន្លែងចាស់បាន
- អ្នកស្គាល់ស្ថានការណ៍ គឺជាវីរបុរស
- គេបានមុខ យើងបានមាត់
- ធ្វើអណ្តើក ប្រសើរជាងធ្វើប្រមា
- ឲ្យតែមានសុជីវធម៌​ ចង់ទៅណាក៏បាន
- បណ្តោយតាមអំពើចិត្ត គឺបំផ្លាញខ្លួនឯង
- ធ្វើស្លាប់ ធ្វើជាចាញ់ ដើម្បីរស់
- លាក់អារម្មណ៍ទុកក្នុងហោប៉ៅ
- ខឹងខុស ខឹងខូច ខឹងខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017