យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តម្រិះមួយក្បាច់

ចេញថ្ងៃទីៈ [26-09-2012] | បើកមើលៈ 9063 | Print |



នៅនគរសុង មានបុរសម្នាក់ ចេះផ្សំថ្នាំម្យ៉ាង​ធ្វើ​ពី​ក្រមួន​ឃ្មុំដើម្បី​ការពារ​ស្បែក​កុំឲ្យ​របក។ ដោយ​សារ​គេ​មាន​ថ្នាំ
​ប្រភេទ​នេះ​ទើប​ធ្វើឲ្យគួ្រសាររបស់គេ ប្រកបរបររកស៊ីបោកគក់ហូលផាមួងបាន ដោយមិនរបកស្បែកដៃ។ គ្រួសារ
របស់គេ ប្រកបរបរនេះមកតកូនចៅ ដោយមិនមានការផ្លាស់ប្តូរអី្វឡើយ។

ថ្ងៃមួយ មានអ្នកដំណើរមកពីឆ្ងាយម្នាក់បានមករកគ្រួសារនេះ។ គេសុំទិញក្បួនផ្សំថ្នាំនេះ ដោយសុខចិត្តឲ្យថ្លៃដល់
ទៅ១០០តម្លឹង។ បុរសនោះបានពិគ្រោះជាមួយក្រុមគ្រួសារថា

" យើងរកស៊ីបោកគក់ហូលផាមួងច្រើនតំណមកហើយ តែក៏មិនបានលុយកាក់អីប៉ុន្មានដែរ ឥឡូវនេះបើយើងព្រម
លក់ក្បួន​ផ្សំថ្នាំឲ្យទៅគេនោះយើងក៏និងបានប្រាក់ដល់ទៅ១០០តម្លឹងឯណោះ តាមមតិរបស់ខ្ញុំ… យើងគួរតែលក់ឲ្យ
ទៅគេទៅ! "

ពេលអ្នកដំណើរនោះទិញក្បួនផ្សំថ្នាំនេះបានហើយ  គេក៏យកទៅថ្វាយព្រះមហាក្សត្រ  នគរវូ  ហើយទូលថ្វាយឲ្យ
ព្រះអង្គរៀបចំផ្សំថ្នាំនេះឡើង។

មិនយូរប៉ុន្មាន នគរយៀក បានលើកទ័ពមកឈ្លានពាន នគរវូ សេ្តចនគរវូ បានត្រាស់ឲ្យបុរសអ្នកដំណើរនោះចេញ
ទៅធ្វើសង្គ្រាមជាមួយគេ។ ក្នុងពេលនោះអាកាសធាតុធ្លាក់រងារខ្លាំងកងទ័ពទាំងសងខាងកំពុងប្រយុទ្ធគ្នាលើផ្លូវទឹក
បុរសនោះ បានបញ្ជាឲ្យកងទ័ពនគរវូ ទាំងអស់នាំគ្នាលាបថ្នាំការពារកុំឲ្យរបកស្បែក។  ទាហានម្នាក់ៗមានលក្ខណ
រឹងប៉ឹង មាំមួន មានទឹកចិត្តក្លាហានវាដេញកម្ចាត់សត្រូវឲ្យរត់ខ្ចាត់ខ្ចាយអស់។

ព្រះមហាក្សត្រ នគរវូ ទ្រង់សព្វទ័យនិងបុរសនោះជាខ្លាំង ហើយទ្រង់ប្រទានដីមួយកន្លែងយ៉ាងធំដល់គេ ដើម្បីតប
ស្នងជាគុណបំណាច់។

តម្រិះមួយបែបនេះ " ថ្នាំផ្សំពីក្រមួនឃ្មុំ "…
ម្នាក់បានធ្វើជាអ្នកមាន ឯម្នាក់ទៀតបានត្រឹមតែជាអ្នកបោកគក់។
នេះដោយសារតែគេយកទៅប្រើតាមវិធីខុសគ្នានោះឯង។

កត់ត្រានៅក្នុង "ចួងជឺ"

រឿងនេះ ជាការសន្ទនាចោទឆ្លើយរវាង ហ៊ុយស៊ឺ និង ចួងជឺ។ សម័យនោះ ហ៊ុយស៊ឺ មានជំនាញក្នុងការចោទឆ្លើយ
ពេលដែលគំនិតរបស់គេ គ្មានអ្នកណាគេយកទៅប្រើ គេក៏សម្តែងការមិនពេញចិត្តថា

" មានឆ្នាំមួយយ៉ាងធំ ច្រកអង្ករដាំបាយបានម្តងរាប់តៅ តែដោយសារតែវាធំដុំពេក ទើបគេគិតថាវាឥតប្រយោជន៍
បើអញ្ចឹងមានតែវាយវាបំបែកចោល"

ចួងជឺ ឮដូច្នេះក៏សើច ហើយអធិប្បាយឲ្យ ហ៊ុយស៊ឺ ស្តាប់… វត្ថុណាមួយដែលនឹងមានប្រយោជន៍ឬគ្មាន វាមិនមែន
អាស្រ័យទៅលើខ្នាតតូចឬធំនោះទេ វាសំខាន់នៅត្រង់ថា តើយើងប្រើវាតាមវិធីណា?

"ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើទូក"

មានន័យថា អ្វីដែលយើងប្រើសមស្របទៅតាមប្រភេទរបស់វា វានឹងហុចផលឲ្យយើងបានខ្ពស់បំផុត។ ហេតុនេះ
យើងគួរតែគិតឲ្យដល់កម្រិតមួយដែលថា

" ប្រើរបស់ឲ្យអស់លទ្ធភាពដែលអាចប្រើបាន ប្រើមនុស្សឲ្យពេញសមត្ថភាពដែលគេអាចធ្វើបាន " ។


អត្ថបទផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ព្រឹកបួន ល្ងាចបី
- យកពពែមកដូរគោ
- កង្កែបក្នុងអណ្ដូង
- ហង្សក្លែងក្លាយ
- ស្រុកសម្បូរទឹក
- សេះចាស់ចំណាំផ្លូវ
- ខ្ចីអំណាចស្លា
- ខុងជឺ និងសិស្ស
- សត្វរំពេដឹងខ្លួន
- តម្រិះឆ្មាបា

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017