យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Articles

វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក

       

---------------------------------------------------------------------------------------------------------------------------------------------------------

សំណួរចម្លើយខាងក្រោមចែកចេញជា៤ផ្នែក ដែលនឹងជួយឲ្យយល់ថាអ្នកំពុងស្ថិតនៅត្រង់ចំណុចណាលើមាគ៌ានៃភាពជាអ្នកដឹកនាំ៥កម្រិត។ ខ្ញុំចង់សុំឲ្យផ្អាកអានទៅមុខសិន​ ហើយងាកមកចំណាយពេលវាយតម្លៃថាតើភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងកម្រិតណា។ ក្នុងផ្នែកទី១​ និង ទី២ ប្រហែលជាមិនត្រូវចំណាយពេលយូរប៉ុន្មានទេ តែផ្នែកទី៣ អាចត្រូវចំណាយពេលយូរបន្តិចដោយសារតែវាមានជាប់ទាក់ទងជាមួយអ្នកដទៃ តែខ្ញុំសូមឲ្យអ្នកធ្វើវាសិន។ គោលបំណងសំខាន់គឺដើម្បីបញ្ជាក់ថា សភាវគតិរបស់អ្នកក្នុងការត្រួតពិនិត្យខ្លួនឯងក្នុងផ្នែកទី២ នេះត្រឹមត្រូវដែរឬទេ។ ចំណែកសំណួរចម្លើយក្នុងផ្នែកទី៤ វានឹងជួយឲ្យដឹងថាជាទូទៅអ្នកនៅត្រង់តំណែងណាក្នុងក្រុមការងាររបស់ខ្លួន។ គួរធ្វើសំណួរចម្លើយផ្នែកនេះពេលបានធ្វើផ្នែកទី១ ទី២ និងទី៣ រួចរាល់ហើយ។

        បើបានធ្វើចម្លើយគោលនេះហើយអ្នកនឹងមានឳកាសកាន់តែខ្ពស់ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួននៅពេលអានផ្នែកនៅសល់នៃសៀវភៅនេះ។

ផ្នែកទី១

គុណសម្បត្តិផ្សេងៗ

ដែលប្រើសម្រាប់វាស់កម្រិតភាពជាអ្នកដឹកនាំ

        សំណួរក្នុងផ្នែកទី១ គឺជាសំណួរទាក់ទងនឹងភាពជាអ្នកដឹកនាំដោយរួមរបស់អ្នក។ សូមអានសេចក្តី១០ប្រការខាងក្រោមគូសសញ្ញាធិក ¨​ នៅពីមុខសេចក្តីដែលយល់ស្របថាជាការពិត។ សាកល្បងឆ្លើយនឹងសំណួរដោយប្រើសភាវគតិរបស់ខ្លួន។ សូមកុំរំលងសំណួរ និងកុំត្រឡប់ទៅកែចម្លើយវិញ។

កម្រិតទី១

¨ យើងមិនបាច់ចាំប្រាប់ឬក្រើនរំឮកកូនចៅថាយើងជាអ្នកដឹកនាំពួកគេ។

¨ យើងគិតដល់កូនចៅថាពួកគេជាបុគ្គលដែលមានចិត្តថ្លើម មិនមែនមើលតែទៅលើតែតួនាទីឬតំណែងរបស់ពួកគេ។

¨ ដោយភាគច្រើន យើងមានឆន្ទៈចង់ទៅធ្វើការ។

¨ យើងដឹងច្បាស់ថាមុខតំណែងដែលបានមក គឺឳកាសសិក្សារៀនសូត្រមិនមែនជាកៅអីដែលនៅចាំតែអោបក្រសោបទុកនោះទេ។

¨ មនុស្សដែលធ្វើការឲ្យយើង សុទ្ធតែពេញចិត្តធ្វើការក្រៅពីការងារដែលបានកំណត់មក។

¨ យើងដឹងថាការប្រឈមនឹងបញ្ហារបស់អ្នកដ៏ទៃគឺជាផ្នែកមួយនៃភាពជាអ្នកដឹកនាំ ហើយទទួលស្គាល់ថាវាជាផ្នែកមួយនៃការងារ។

¨ យើងមានក្តីប្រាថ្នាខ្លាំងក្លាក្នុងការរៀនសូត្រភាពជាអ្នកដឹកនាំ ឲ្យកាន់តែច្រើនឡើង និងចង់ក្លាយជាអ្នកដឹកនាំដែលល្អប្រសើរឡើង។

¨ យើងគិតថាការងាររបស់ខ្លួនជារឿងដែលត្រូវធ្វើឲ្យសម្រេច មិនសូវគិតដល់មាគ៌ាធ្វើការក្នុងអនាគត រួមទាំងមិនចង់បានតំណែងអ្វីច្រើនទេ។

¨ គោលដៅសំខាន់ម្យ៉ាងរបស់យើងគឺការបានជួយកូនចៅ។

¨ មនុស្សភាគច្រើនយល់ថាពួកគេងាយស្រួលធ្វើការជាមួយយើង។

បើគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការឡើងទៅនោះបង្ហាញថាអ្នកអាចជាអ្នកដឹកនាំក្នុងកម្រិតទី១រួចអស់ហើយ។ ចាប់ផ្តើមឈានទៅក្នុងកម្រិតដែលខ្ពស់ឡើង។ សាកល្បងធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបានហើយតែយ៉ាងណាក៏ដោយបើគូសសញ្ញាបានតិចជាង៨ ប្រការនោះមានន័យថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី១ទេ។ ចំណុចនេះអាចជាកម្រិតដែលគួរចាប់ផ្តើមអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួនព្រោះអ្វី? ព្រោះអ្នកនឹងមិអាចទៅបានឆ្ងាយប៉ុន្មានលើសពីកម្រិតខ្ពស់បំផុតដែលអ្នកធ្វើបាននោះទេ។

កម្រិតទី២

¨ មនុស្សក្រៅផ្នែក ឬក្រៅនាទីទទួលខុសត្រូវរបស់យើងនាំគ្នាគោរពអំពីគំនិតយោបល់ ហើយតែងមកសុំការណែនាំពីយើងជាញឹកញាប់។

¨ ខ្ញុំស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនទើបមិនសូវត្រូវរងការវាយប្រហារអំពីរឿងការងារ។

¨ យើងកោតសរសើរមនុស្សភាគច្រើនដោយសុទ្ធចិត្ត និងចង់ជួយពួកគេទាំងនោះ។

¨ យើងជាមនុស្សនឹងន ស្មើចុងស្មើដើម និងចិត្តត្រជាក់ជាមួយកូនចៅ។

¨ ពេលនិយាយអ្វីនឹងក្រុមការងារ ពួកគេដឹងថាគេជឿពាក្យសម្តីយើងបានព្រោះយើងជាមនុស្សគួរជាទីទុកចិត្ត។

¨ យើងសាងសម្ពន្ធភាពស្អិតរមូតនឹងកូនចៅគ្រប់គ្នា។

¨ មនុស្សដែលធ្វើការរួមជាមួយយើងយល់ថា ភាគច្រើនយើងមានចរិតល្អ និងជាមនុស្សគួរឲ្យ ស្រលាញ់។

¨ ពេលត្រូវនិយាយត្រង់ៗជាមួយក្រុមការងារដើម្បីដោះស្រាយឬចាត់ការទៅលើបញ្ហាយើងនឹងធ្វើទាល់តែរួចស្រេច មិនព្រមពន្យាទៀតឡើយ។

¨ យើងជឿងថាបុគ្គលិកពុំមែនប្រាថ្នាត្រឹមតែថ្លៃឈ្នួលដែលសក្តិសមសម្រាប់ឲ្យសមនឹងតម្លៃការងារប៉ុណ្ណោះទេ ភាគច្រើនសុទ្ធតែត្រូវការកម្លាំងចិត្តហើយយើងតែងផ្តល់របស់ទាំងនោះឲ្យ។

¨ យើងសាងទំនាក់ទំនងនឹងកូនចៅគ្រប់គ្នាឲ្យកាន់តែស្អិតរមួតឡើង។

 

បើគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅអ្នកអាចធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបាន។ បើមិនដល់៨ប្រការទេ អ្នកអាចត្រូវរក្សាទុកសំណួរចម្លើយដែលនៅសល់ក្នុងផ្នែកទី១ ទុកធ្វើពេលក្រោយព្រោះចម្លើយដែលចេញមកបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី២ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី២ នៅឡើយ។ បើអ្នកសម្រេចចិត្តធ្វើសំណួរផ្នែកទី១ បន្តទៀតឲ្យចប់នៅពេលនេះក៏សូមឲ្យដឹងថាទោះបីជាគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៩ប្រការឡើងទៅក្នុងកម្រិតបន្ត ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ឡើងដែរ ព្រោះអ្នកនៅមិនទាន់ឆ្លងផុតកម្រិតទី២ នៅឡើយដូចគ្នានឹងកម្រិតបន្តៗទៀត នោះគឺ ទោះបីជាគូសសញ្ញាចាប់ពី៨ ប្រការឡើងទៅក្នុងកម្រិតបន្តៗ ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ជាងមុនដែរៗ។

កម្រិតទី​៣

¨ យើងធ្វើការបានតាមគោលដៅនិងសម្រេចដល់គោលដៅជានិច្ច។

¨ មនុស្សពូកែៗតែងចង់មករួមការងារជាមួយយើងនិងក្រុមការងារ។

¨ អ្នកដទៃមើលថាយើងមានជំនាញក្នុងការងាររបស់យើង ហើយចង់មកសុំសិក្សារៀនសូត្រខ្លះ។

¨ ទោះបីប្រធានមិនបានកំណត់គោលដៅនិងកំណត់ឲ្យបង្កើតផែនការច្រើនឡើងជាលំដាប់តែយើងធ្វើកិច្ចការនេះដោយខ្លួនឯងជានិច្ច។

¨ ថាមពលរបស់ខ្លួនយើងតែងជួយដឹកនាំក្រុមការងារឲ្យរីកចម្រើន។

¨ មិនថាជាធ្វើអ្វី យើងតែងធ្វើឲ្យបានល្អបំផុត។

¨ យើងរីករាយហើយគ្មានបញ្ហាពីរឿងអ្នកដ៏ទៃថាយើងធ្វើការដូចម្តេចហើយពួកគេនាំគ្នាធ្វើតាម។

¨ អ្នកដ៏ទៃមើលមកយើងថាជាអ្នកពូកែដោះស្រាយបញ្ហា ហើយយល់ថាយើងតែងធ្វើការលំបាកៗបានសម្រេច។

¨ ស្នាដៃរបស់យើងស្មើចុងស្មើដើមជាប្រចាំ។

¨ យើងមានប្រព័ន្ធនិងកិច្ចប្រតិបត្តិប្រចាំថ្ងៃដែលជួយឲ្យខ្លួនធ្វើការបានល្អ។

 

បើអ្នកគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅសូមបន្តទៅធ្វើសំណួរចម្លើយក្នុងកម្រិតខ្ពស់ទៀតបាន។ បើមិនដល់៨ប្រការទេបង្ហាញថាចម្លើយដែលចេញមកបញ្ជាក់ថាអ្នកមិនទាន់ជំនាញក្នុងកម្រិតទី៣ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី៣នៅឡើយទេ។

កម្រិតទី៤

¨ យើងបានកំណត់ផែនការអប់រំបណ្តុះបណ្តាលនិងអភិវឌ្ឍសមាជិកគ្រប់គ្នាក្នុងក្រុមការងារ ព្រមទាំងអនុវត្តដំណើរការតាមផែនការខាងលើយ៉ាងស្មើចុងស្មើដើម។

¨ ពេលជិតដល់ថ្ងៃកំណត់ប្រគល់ការងារ ឬមានកិច្ចការបន្ទាន់ ក៏យើងមិនដែលផ្អាកការ      បណ្តុះបណ្តាលអប់រំនិងអភិវឌ្ឍបុគ្គលិកដែរ។

¨ ជាញឹកញាប់ដែលយើងតែប្រថុយ ព្រមប្រគល់ការទទួលខុសត្រូវនិងផ្តល់សិទ្ធអំណាចឲ្យអ្នកដទៃដើម្បីឲ្យគេអភិវឌ្ឍខ្លួនឯង។

¨ ក្នុងមួយខែៗយើងចំណាយអស់ច្រើនក្នុងការបណ្តុះបណ្តាលបង្រៀនការងារបុគ្គលដែលបម្រុងឈានឡើងជាអ្នកដឹកនាំ។

¨ យើងស្គាល់ចំណុចល្អនិងចំណុចអាក្រក់របស់កូនចៅយ៉ាងច្បាស់។

¨ យើងតែងកែសម្រួលនិងផ្លាស់ប្តូរទាំងវិធីបណ្តុះបណ្តាល ការអភិវឌ្ឍនិងបង្រៀនការងារឲ្យសក្តិសមទៅតាមកូនចៅម្នាក់ៗ។

¨ យើងចំណាយពេលច្រើនបង្រៀនការងារដល់អ្នកដែលមានសម្ថភាព អ្នកមានថ្វីដៃ និងមានសក្តានុពលខ្ពស់បំផុត។

¨ យើងមានប្រវត្តិធ្លាប់ផ្លាស់ប្តូរមនុស្សពីតំណែងមួយទៅតំណែងមួយទៀត និងជួយឲ្យពួកគេទទួលតំណែងសក្តិសមនឹងខ្លួនឯង។

¨ យើងឲ្យហ្វីតប៊ែក(Feed-Back)អ្នកដទៃជានិច្ច ពុំមែនចំពោះតែពេលវាយតម្លៃផលប្រតិបត្តិការជាផ្លូវការប៉ុណ្ណោះទេ។

¨ ក្រុមការងារឬផ្នែករបស់យើងមានទំនុកចិត្តថាជាក្រុមការងារដែលបានទទួលការបណ្តុះបណ្តាលល្អបំផុត(ឬជាក្រុមមួយក្នុងបណ្តាក្រុមការងារដែលល្អបំផុត)ក្នុងអង្គភាព។

 

បើអ្នកគូសសញ្ញាលើមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការទៅអ្នកអាចឆ្លងទៅធ្វើសំណួរចម្លើយក្នុងកម្រិតបន្តបាន។ បើមិនដល់៨ប្រការទេក៏ជាការបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី៤ និងនៅមិនទាន់បានគិតដូចអ្នកដឹកនាំក្នុងកម្រិតទី៤នៅឡើយទេ។

កម្រិតទី៥

¨ យើងអាចប្រាប់ឈ្មោះបុគ្គលបានច្រើននាក់ដែលយើងប្រាប់ឲ្យនិយាយការពិតត្រង់ៗហើយពួកគេតែងធ្វើបែបនោះជានិច្ច។

¨ យើងបានប្រើថាមពលអូសទាញរបស់ខ្លួនបណ្តុះតម្លៃនិយមក្នុងអង្គភាព។

¨ យើងឬក្រុមការងារបានមានចំណែកកំណត់ម៌ាគារបស់អង្គភាព។

¨ យើងបណ្តុះបានអ្នកដឹកនាំជាច្រើន ហើយពួកគេសុទ្ធតែបន្តបណ្តុះអ្នកដឹកនាំឡើងមកជាច្រើនផងដែរ។

¨ យើងពេញចិត្តនឹងសម្ពន្ធភាពនិងមិត្តភាពជាមួយក្រុមតូចៗដែលយើងបានសាងពួកគេឡើង។

¨ យើងនៅតែសាងស្នាដៃបានល្អ ថែមទាំងសាងបានរឿងល្អៗច្រើន។

¨ យើងឲ្យបញ្ជីឈ្មោះបានយ៉ាងតិចមួយឈ្មោះ បុគ្គលដែលត្រៀមចូលមកទទួលមុខតំណែងជំនួស ប្រសិនបើយើងសម្រេចលះបង់មុខតំណែង។

¨ ក្រៅអង្គភាព ក៏យើងអូសទាញឬជំរុញឲ្យអ្នកដទៃធ្វើរឿងផ្សេងៗបាន។

¨ មានមនុស្សក្រៅអាជីពផ្សេងមកសុំការណែនាំពីយើងក្នុងរឿងភាពជាអ្នកដឹកនាំ។

¨ យើងកំពុងប្រើសម្ថភាពអូសទាញរួមទាំងធនធានដែលមានឲ្យធ្វើរឿងធំអស្ចារ្យជាងខ្លួនឯងឬអស្ចារ្យជាងអង្គភាព។

 

ក្នុងរឿងភាពជាអ្នកដឹកនាំ អ្នកគ្មានផ្លូវធ្លុះធ្លាយទៅបានឆ្ងាយជាងកម្រិតទាបបំផុតដែលអ្នកធ្វើបាននោះទេ។ ហេតុនេះទើបខ្ញុំសូមរំឭកថាបើទោះជាអ្នក បានពិន្ទុច្រើនក្នុងកម្រិតខ្ពស់ជាង ឬបានពិន្ទុអន់ក្នុងកម្រិតទាបក៏ដោយ ក៏ភាពជាអ្នកដឹកនាំរបស់អ្នកនៅក្នុងកម្រិតទាបនៅឡើយ។ គឺត្រង់នេះឯងដែលអ្នកត្រូវចាប់ផ្តើមយកចិត្តទុកដាក់ក្នុងពេលត្រូវធ្វើការជាមួយអ្នកដទៃ។ អ្វីទាំនេះនឹងជួយឲ្យអ្នកបានអភិវឌ្ឍសមត្ថភាពផ្នែកភាពជាអ្នកដឹកនាំរបស់ខ្លួន។

ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង

 
          ក្រោយការបង្កើតហ្វេសប៊ុក 3 ឆ្នាំ កាសែតជាច្រើនបានដាក់រូប ម៉ាក និងមិត្តភក្តិដោយសរសេរថាជាមនុស្សដែលស្រលាញ់និង
ចូលចិត្តសរសេរកូដទាំងយប់ទាំងថ្ងៃពុំចេះនឿយណាយ។ ម៉ាក ជាមនុស្សចូលចិត្តការសប្បាយដូចយុវវ័យដទៃទៀតដែរ។ គេជាមនុស្ស
ដែលមានការតាំងចិត្តខ្ពស់ ម៉ាក ដឹងថាដើម្បីឱ្យក្រុមហ៊ុននេះដើរទៅមុខ គេត្រូវហ៊ានស្នើរឱ្យមិតភក្តិចូលរួមដើម្បីធ្វើឱ្យវារីកចម្រើន។ ឥស្សរ-
ភាពជាអ្នកដឹកនាំបានបង្ហាញឃើញតាំងពីដំបួងមកម៉្លេះ។ លោកស៊ាន ប៉ាគ័រ អតីតប្រធានក្រុមហ៊ុនហ្វេសប៊ុកបានចងចាំថា ភាពជាអ្នក
ដឹកនាំក្រុមហ៊ុនគឺយើងត្រូវតាំងខ្លួនឯងជាព្រៃឈើ ដែលមែកឈើជាដៃ ជាជើង ជាខួរក្បាលក្នុងការសម្រេចចិត្តឱ្យបានល្អ។ មែកឈើជា
ត្រីវិស័យដែលអ្នកដឹកនាំត្រូវតែមានព្រោះអ្នកដឹកនាំគឺកាពីតែននាវាដែលចង្អុលទិសឱ្យក្រុមហ៊ុនមួយធ្វើដំណើរ។ ម៉ាក ធ្វើរឿងនេះបាន
យ៉ាងល្អ គេជាមនុស្សដែលដឹងថា រឿងរ៉ាវគ្រប់យ៉ាងនៅហ្វេសប៊ុកត្រូវតែចូលក្នុងត្រចៀកគេជានិច្ច គេតាមដានរាល់សកម្មភាព អនុវត្ត
គោលការណ៍ដើមក្នុងការចង់ផ្លាស់ប្តូរពិភពលោក ហើយព្យាយាមសម្រេចគោលដៅឱ្យបាន។ ម៉ាក ជាស្ថាបនិកម្នាក់ដែលមានការបេ្តជ្ញា
ខ្ពស់ ដូចអតីតអគ្គនាយកក្រុមហ៊ុន អ៊ិនថេល លោក អិនឌី ក្រុហ្វ លើកឡើងថា មានតែមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ប៉ុណ្ណោះទើប
អាចតស៊ូរស់រានមានជីវិតបាន។

        ទោះបីនៅឆ្នាំ 2004 ក្រុមហ៊ុនម៉ាយស្ពេសមានអ្នកប្រើប្រាស់ជាង 5 លាននាក់ក៏ដោយក៏វាជាដៃគូប្រជែងដ៏ខ្លាំងរបស់ហ្វេសប៊ុកនៅ
ជំនាន់នោះដែរ។ ម៉ាក មានការព្រួយបារម្ភចំពោះការអូសទាញរបស់សិស្សសាលាពីបណ្ដាញសង្គ​មផ្សេងៗដែលរីកដុះដាលជាច្រើនតាម
សាលារៀន ដូច្នេះទើបហ្វេសប៊ុកសម្រេចបង្កើតសេវាកម្មបណ្ដាញសង្គមដែលល្អជាងគេនិងសម្រាបើមនុស្សទូទៅប្រើប្រាស់តែម្តង។ ទោះ
បីជាមានបណ្ដាញសង្គមជាច្រើនរីកដុះដាលតាមសាលារៀនក៏ហ្វេសប៊ុកនៅតែពង្រីកសេវាកម្មរបស់ខ្លួនទូទៅទូទាំងពិភពលោកដោយមិន
ខ្វល់ពីការរិះគន់របស់ម្ចាស់បណ្ដាញសង្គមនានាឡើយ។

        ក្រោយវិស្សកាលបានបញ្ចប់ ម៉ាក និងមិត្តភក្តិ បានសម្រេចថានឹងបន្តស្នាក់នៅក្រុង ប៉ាឡូ អាល់តូ ដដែលដើម្បីធ្វើឱ្យសេវាកម្មហ្វេស
ប៊ុកមានលក្ខណៈកាន់តែប្រសើរ។ នៅខែតុលា ឆ្នាំដដែល ហ្វេសប៊ុក មានអ្នកប្រើប្រាស់ជាងកន្លះលាននាក់ ហើយនៅខែធ្នូ ហ្វេសប៊ុកទទួល
បានអ្នកប្រើប្រាស់ចំនួន 1 លាននាក់។

        នៅរដូវធ្លាក់ខ្យល់ ហ្វេសប៊ុកបានដាក់បង្ហាញផលិតផលមួយទៀតដែលគេឱ្យឈ្មោះថា Group គឺជាមុខងារពិសេសមួយបែបដែលអ្នក
ប្រើប្រាស់អាចបង្កើតជាក្រុមបែបឌីជីថល ដោយអាចបញ្ចូលមនុស្សដែលគេពេញចិត្តចូលទៅក្នុងនោះបាន។ ចំណែកទំព័រក្នុងក្រុមដែលគេ
បង្កើតនោះក៏មានលក្ខណៈដូចទៅនឹងទំព័រឯកជនដែរ។ ផ្នែកឯកជនភាគច្រើនមើលឃើញហ្វេសប៊ុកថាជាបណ្ដាញដ៏មានសក្ដានុពលជាងគេ
ហើយហ្វេសប៊ុកមានភាពទាក់ទាញច្រើនជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មធម្មតា។ ក្រុមហ៊ុនជាច្រើនបានចូលរួមក្នុងបណ្ដាញសង្គមហ្វេស
ប៊ុកមានដូចជា ក្រុមហ៊ុន ផារ៉ានម៉ោនត៍ ភីកឆ័រ (Paramount Picture) អិបផល (Apple)​ និងក្រុមហ៊ុនដទៃៗទៀត។

        នាខែកុម្ភៈ ឆ្នាំ 2005 ហ្វេសប៊ុកទទួលបានអ្នកប្រើប្រាស់ចំនួន 2 លាននាក់ហើយ 65% នៃអ្នកប្រើប្រាស់ទាំងនោះជាអ្នកប្រើប្រាស់
ជាប្រចាំ។ ហ្វេសប៊ុកបានបម្រើសេវាកម្មនៅសាលារៀនចំនួន 370 កន្លែង។ ខែមីនា ក្រុមហ៊ុន វៀខមបានស្នើទិញហ្វេសប៊ុកក្នុងតម្លៃ 75
លានដុល្លារ មានន័យថាប្រសិនបើ ម៉ាក យល់ព្រមលក់ហ្វេសប៊ុកឱ្យក្រុមហ៊ុន វៀខម (Viacom) គេអាចយកប្រាក់ 35 លានដុល្លារដាក់
ហោប៉ៅក្នុងរយៈពេលមួយឆ្នាំ។

        រដូវស្លឹកឈើជ្រុះឆ្នាំដដែល ក្រុមហ៊ុនមូលធន អាស្សែល ផាតន័រ វិនធ័រ (The Accel Partner Venture Capital) និងម៉ាកបានយល់
ព្រមគ្នាដាក់ទុនវិនិយោគចំនួន 12,7 លានដុល្លារក្នុងហ៊ុនហ្វេសប៊ុក។ ការវិនិយោគរបស់ក្រុមហ៊ុនខាងលើបានធ្វើឱ្យហ្វេសប៊ុកមានតម្លៃ
98 លានដុល្លារ។ "អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលពុំមែនតម្លៃរបស់ហ្វេសប៊ុកទេ គឺការចង់ទាកទាញអ្នកគ្រប់គ្រងក្រុមហ៊ុន អាស្សែល លោក
ជីម ប្រេយ័រ (Jim Breyer) មកចូលរួមក្នុងក្រុមប្រក្សាភិបាលហ្វេសប៊ុក"។ ម៉ាក ត្រូវការមនុស្សឈ្លាសវៃមកនៅក្បែរខ្លួនដូចជាមនុស្សមួយ
ចំនួ​នធំដែលចេញពីសហគមន៍បច្ចេកវិទ្យា សីលីខន វ៉ាលេយ៍ (ជួរភ្នំ​ សីលីខន) ជាដើម។ ម៉ាកដឹងថាខ្លួនគេមានចំណុចខ្វះខាត ដូច្នេះ
ដើម្បីឱ្យហ្វេសប៊ុកជោគជ័យ គេត្រូវការមនុស្សពូកែៗ ដែលអាចជួយសង់ស្ពានឱ្យហ្វេសប៊ុកទទួលភាពត្រចះត្រចង់ដូចសព្វថ្ងៃ។

Book not found !!!!!!!!!!

ទេពកោសល្យ

                                               

​​​​​​​​​                                                      គោលការសំខាន់ដែលនាំទៅរកជោគជ័យ

                                              រួមទាំងសេក្ដីសុខដ៏ធំធេងគឺការប្រើរចំណុចខ្លាំងរបស់ខ្លូនឯង

                                                        ពុំមែនកែប្រែចំណុចខ្សោយរបស់ខ្លួននោះទេ

                                                   ជំហានដំបូងគឺត្រូវដឹងថាខ្លួនមានចំណុចខ្លាំងអ្វីខ្លះ។

                                            សៀវភៅដ៏វិសេសមួយក្បាលនេះនឹងប្រាប់ពីវិធីដ៏មានអនុភាព

                                                     ហើយតម្រង់ទិសបានយ៉ាងត្រឹមត្រូវជាក់លាក់

                                                   ដើម្បីរកឲ្យឃើញថា តើចំណុចខ្លាំងរបស់អ្នកគឺអ្វី។

 

តើផ្នែកណាខ្លះដែលនៅជាប់នឹងខ្លួនយើងជារៀងរហូត?

យើងប្រើពាក្យថា«ទេពកោសល្យ»អស់ច្រើនទំព័រហើយ ពេលនេះដល់ពេលត្រួតពិនិត្យពាក្យនេះឲ្យលម្អិតជាងមុនបន្តិច។ ទេកោសល្យ
ជាអ្វី? តើហេតុអ្វីទើបទេកោសល្យរបស់អ្នកត្រូវស្ថិតស្ថេរយូរអង្វែង ហើយមានលក្ខណៈជាវិសេសភាព?​ ហេតុអ្វីទើបទេកោសល្យរបស់
អ្នកសំខាន់ជាខ្លាំងក្នុងការសាងចំណុចខ្លាំង? យើងសាកពិចារណាសំណូរទាំងនេះម្ដងមួយចំណុចៗ៖

ទេពកោសល្យ

          សម្បូរអ្នកអធិប្បាយទេកោសល្យថាជា«សមត្ថភាព ឬមានភាពស្ទាត់ជំនាញពិសេសដែលកើតឡើងដោយធម្មជាតិ»តែសម្រាប់
ការសាងចំណុចខ្លាំងវិញយើងសូមបង្ហាញនិយមន័យដ៏ប្រាកដប្រជានិងទូលំទូលាយជាងនេះ ដែលបានមកពីអ្វីដែលយើងបានសិក្សា
ពីអ្នកគ្រប់គ្រង់ឆ្នើមទាំងឡាយ។ ទេកោសល្យគឺជាទម្រង់នៃការគិតចិត្ដរំភើប ឬទង្វើរដែលកើតឡើងដដែលៗនិងដែលអាចយកទៅប្រើ
ឲ្យកើតជាប្រយោជន៍បាន។ ដូចច្នេះក្នុងករណីដែលអ្នកចង់ដឹងចង់ឃើញដោយធម្មជាតិក៏ជាទេពកោសល្យ អ្នកចូលចិត្តប្រកួតប្រជែងក៏
ជាទេពកោសល្យបើកអ្នកមានមុនស្នេហ៍ក៏ជាទេពកោសល្យ បើអ្នករហ័សរហួនក៏ជាទេពកោសល្យ បើអ្នកមានការទទួលខុសត្រូវក៏ជា
ទេពកោសល្យ... ទម្រង់នៃការគិត ចិត្តរំភើប ឬទង្វើរទាំងឡាយណាដែលកើតឡើងដដែលៗ ក៏ចាត់ទុកជាទេកោសល្យបាន បើអាច
យកមកប្រើរឲ្យកើតជាប្រយោជន៍។

          តាមនិយមន័យនេះ សូម្បីលក្ខណៈខ្លះអាចមានទំនោរក្នុងផ្លូវអវិជ្ជមានក៏អាចថាជាទេកោសល្យបានដែល ឲ្យតែអាចយកមកប្រើ
ឲ្យមានប្រយោជន៍។ ចុះតើភាពចចេសរឹងរូស? ភាពចចេសរឹងរូសក៏ចាប់ទុកជាទេពកោសល្យបានដូចគ្នា បើកអ្នកស្ថិតនៅមុខសញ្ញាដែល
អាចជោគជ័យបាន ដោយសារភាពចាំបាច់ត្រូវតែចចេសរឹងរូសនៅពេលប្រឈមមុខជាមួយការជំទាស់ប្រឆាំងយ៉ាងខ្លាំងក្លា ការងារលក់
ដូរឬមេធាវីជាដើម។ ចុះចំណែកក្ដីកង្វល់? ក្ដីកង្វល់ក៏អាចចាត់ទុកថាជាទេពកោសល្យ បើវាធ្វើឲ្យអ្នកដាក់សំណួរថាតើនិងមានអ្វីកើត
ឡើងបើ…? គឺការគិតប្រមើលគ្រោះថ្នាក់ដែលនឹងអាចកើតឡើង ហើយរៀបចំផែនការជាបន្ទាន់ដើម្បីទប់ទល់អាសន្ន។ ការប្រមើល
ហេតុការណ៍ផ្សេងៗបែបនេះមានប្រយោជន៍ជាខ្លាំងនៅក្នុងតួនាទីការងារជាច្រើន។

          សូម្បីតែ «ចំណុចខ្សោយ» ដូច ឌីស្លិចសៀ (dyslexia) ក៏ជាទេកោសល្យបើអ្នកអាចយកវិធីយកមកប្រើឲ្យមានប្រយោជន៍។ ដេវិដ
ប៊យស៍​ អ្នកដែលមានជំងឺឌីស្លិចសៀ ជាមេធាវីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិច បានប្ដឹងក្រុមហ៊ុនសុហ្វវែរ មៃក្រូសុហ្វ ក្នុងរឿងក្ដីការពារ
ផ្ដាច់មុខផ្នែកពាណិជ្ជកម្ម។ គាត់បានធ្វើឲ្យប៊ិល ហ្កេត ស្ទើរតែដាច់ផ្ងារដោយសារការចោទសូរដ៏សុភាពតែបន្ធូដៃ នៅកំឡុងពេលចោត
សួរមុននិងសម្រេចសេចក្ដី ហើយអាចយកឈ្នះចិត្តតុលាការដោយអធិប្បាយការចោតប្រកាន់របស់រដ្ឋាភិបាលបានយ៉ាងច្បាល់លាស់។
ជំងឺឌីស្លិចសៀ ធ្វើឲ្យដេវិចចៀសវាងមិនប្រើវាក្យសព្ទវែងៗ ពិបាកៗ ទោះប្បីជាដឹងអត្ថន័យនៃពាក្យទាំងនោះក៏គាត់កាលពីពេលថ្មីៗនេះ
ថា «ខ្ញុំខ្លាចនិយាយខុស» តែសំណាងល្អណាស់ដែលចាំបាច់ត្រូវតែប្រើរតែពាក្យងាយៗធ្វើឲ្យយល់ហេតុផលរបស់គាត់បានងាយផង
ដែល និងបានលើសពីនេះទៀតគាត់មើលទៅដូចជាបុថុជ្ជនប្រកបដោយសុភនិច្ឆ័យ ពាក្យសម្ដីយត្រង់ទៅត្រង់មកបព្ជាក់ថា«ខ្ញុំដឹងមិន
លើសពីអ្នកទេ ខ្ញុំគ្រាន់តែព្យាយាមស្វែងយល់រឿងពិកបាក់ៗដូចអ្នកប៉ុណ្ណោះ»។

            សម្រាប់ ដេវិដ ប៊យស៍ ឌីស្លេចសៀ ក៏ជាទេពកោសល្យ ព្រោះគាត់រកឃើញវិធីយកមកអនុវត្តក្នុងរូបភាពដដែលៗដែលនាំឲ្យ
កើតជាប្រយោជន៍ ហើយផ្លាស់ប្ដូរឲ្យទៅជាចំណុចខ្លាំងដោយរួមផ្សំជាមួយចំណេះនិងជំនាញទូទៅ។

          នេះជាឧទាហរណ៍ផ្អៀងជ្រុលបន្តិចនិងពិបាករក តែវាជួយអធិប្បាយថាទេពកោសល្យរបស់អ្នកគឺទម្រង់នៃការគិត ចិត្តរំភើប ឬ
ទង្វើដែលកើតឡើងដដែលៗហើយដែលអាចយកមកប្រើឲ្យមានប្រយោជន៍។

Book not found !!!!!!!!!!  

វិធីស្វែងរកខ្លួនឯង

អានមកដល់ត្រង់នេះអស់លោកអ្នកមួយចំនួនអាចនឹងឆ្ងល់ថា តើខ្ញុំចំណាយពេលអធិប្បាយពីការសិក្សាក្រៅប្រព័ន្ធច្រើនម៉្លេ។

          ហេតុផលគឺ ការចូលរួមសិក្ខាសិលាអំពីការអភិវឌ្ឍខ្លួនឯងលើកដំបូងនេះបាតដុតបព្ជោះនៃការរៀនសូត្រដល់ខ្ញុំសាជាថ្មី ដែលវគ្គ
បង្រៀននោះពុំបានប្រើវិធីបង្រៀននឹងការរៀនដូចក្នុងសាលាទេ។បន្ទាប់ពីបព្ចាប់សិក្ខាសិលា ខ្ញុំក្លាជាអ្នកញៀននិងការរៀនសូត្រ ពីសិក្ខា
សាលាមួយទៅសិក្ខាសិលាមួយទៀត ដើម្បីស្វែងរកការជាប់ទាក់ទងរវាងកាយ គំនិត អារម្មណ៍ និងស្មារតី។

កាន់តែរៀនបានច្រើនប៉ុនណា ខ្ញុំក៏កាន់តែយល់បានពីការសិក្សាតាមកម្មវិធីពីមុនមក។ ខ្ញុំចាប់ផ្ដើមដាក់សំណួរមកលើខ្លួនឯង ដូចជា៖

- ហេតុអ្វីទើបក្មេងភាគច្រើនមិនចូលចិត្តសាលារៀន?
- ហេតុអ្វីទើបមានក្មេងមួយភាគតូចប៉ុណ្ណោះដែលចូលចិត្តសាលារៀន?
- ហេអ្វីទើបសិស្សរៀនពូកែមួយចំនួនមិនទទួលជោគជ័យក្នុងជីវិត?
- តើសាលាបានបង្វឹកយើងឲ្យត្រៀមខ្លួនប្រឈមនឹងពិភពនិងការណ៍ពិតទេ?
- ហេតុអ្វីទើបខ្ញុំស្អប់សាលា តែបែរជាស្រលាញ់ការសិក្សារៀនសូត្រ?
- ហេតុអ្វីគ្រួបង្រៀនសុទ្ធតែក្រ?
- ហេតុអ្វីបានជាសាលាមិនបាននង្រៀនយើងអំពីរឿងហិរញ្ញវត្តុសោះនោះ?

          សំណួរទាំងនេះធ្វើឲ្យខ្ញុំក្លាយជាសិស្សដែលយកចិត្តទុកដាក់ទៅលើការសិក្សាក្រៅប្រព័ន្ធ។  កាន់តែរៀនច្រើនប៉ុណា ខ្ញុំក៏កាន់តែ
យល់បានយ៉ាងច្បាស់ថា ហេតុអ្វីទើបខ្ញុំស្អាប់សាលារៀន ហើយថា ហេតុអ្វីទើបសាលារៀនបរាជ័យក្នុងការអភិវឌ្ឍក្មេងៗ សូម្បីតែក្មេង
ប្រលងជាប់និទ្ទេ A ផងដែលនោះ?

          ការយល់ដឹងពីរឿងទាំងនេះ បានប៉ះទង្កិចនិងដួងចិត្តនិងសតិសម្បជញ្ញៈរបស់ខ្ញុំ ហើយនាំខ្ញុំឆ្ពោះទៅរកភាពជាម្ចាស់ធុរកិច្ចផ្នែក
សិក្សាអប់រំនាពេលបច្ចប្បន្ននេះ។បើគ្មាននរណាចាប់អារម្មណ៍រឿងនេះទេ ខ្ញុំមុខមិនងាយនឹងក្លាយមកជាអ្នកនិពន្ធនិងសិល្បៈប្រកបធុរកិច្ច
ផ្នែកសិក្សាអប់រំនេះបានឡើយ។ ការសិក្សាគឺជារឿងដែលត្រូវនិងចិត្តគំនិតនិងស្មារតីរបស់ខ្ញុំ នាំខ្ញុំឲ្យរកឃើញមាគ៌ាជីវិតរបស់ខ្លួន។

          តាមវិធីដែលខ្ញុំធ្លាប់សិក្សា មាគ៌ាជីវិតរបស់យើងហាក់ដូចជាពុំមែនកើតមកពីការត្រិះរិះនោះទេ តែវាច្រើនរកឃើញដោយដួងចិត្ត
របស់យើងទៅវិញ

          តែនេះពុំមែនបានន័យថា មនុស្សយើងពុំមែនរកឃើញមាគ៌ាជីវិតរបស់ខ្លួនតាមរយៈការសិក្សាក្នុងប្រព័ន្ធនោះទេ ព្រោះមានមនុស្ស
ជាច្រើនបានរកឃើញ និងថែមទាំងរកឃើញមាគ៌ាជីវិតតាំងពីនូវរៀនម្លេះ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតដែលនៅតែមិនទាន់រកឃើញ
មាគ៌ាជីវិតរបស់ខ្លួនតាមរយៈប្រព័ន្ធសិក្សាពីមុន។

Book not found !!!!!!!!!!

ប្រាស្រ័យទាក់ទងគឺជាប្រការចាំបាច់

         
          បើមនុស្សមិនប្រាស្រ័យទាក់ទងគ្នាឲ្យល្អទេ លទ្ធផលដែលកើតឡើងតែងនាំឲ្យឈឺក្បាលជានិច្ច។ កាលពីច្រើនឆ្នាំមុន
ចៃដន្យខ្ញុំបានជួបឧទាហរណ៍ដែលជួយអធិប្បាយពីអ្វីដែលខ្ញុំចង់ប្រាប់បានយ៉ាងល្អ។ ខាងក្រោមនេះគឺជាកំណត់ហេតុផ្ទៃក្នុងនៃ
សាកលវិទ្យាល័យមួយ។​

          ប្រធានផ្ញើឲ្យអនុប្រធានផ្នែកវិទ្យាការៈ  ថ្ងៃព្រហស្បតិ៍នេះផ្កាយដុះកន្ទុយហាឡីយ៍ នឹងបង្ហាញឲ្យឃើញនៅបរិវេណនេះ។
នេះគឺហេតុការណ៍ដែលកើតឡើងរាល់75ឆ្នាំម្ដងប៉ុណ្ណោះ។ ចូលហៅប្រធានផ្នែកហើយបញ្ជាឲ្យពួកគេប្រមូលផ្ដុះសាស្ដ្រាចារ្យនិង
និស្សិតទៅជួបជុះគ្នានៅកីឡាដ្ឋាន ព្រមទាំអធិបាយអំពីបាតុតភូនេះដល់ពួកគេ។ បើមានភ្លៀង ចូលឈប់ធ្វើការសង្កេតការណ៍
ហើយលើកកម្មវិធីសិក្សាទៅសាលហាត់កីឡា ដើម្បីមើលភាគយន្ដពីផ្កាយដុះកន្ទុយជំនួសវិញ។

​​​​          អនុប្រធានផ្នែកវិទ្យាការផ្ញើដល់ប្រធានកម្មការផ្នែកៈ តាមបទបញ្ជរបស់លោកប្រធាន ថ្ងៃព្រហស្បតិ៍នេះផ្កាយដុះ​​​​​កន្ទុយ
ហាឡីយ៍ នឹងមកបង្ហាញខ្លួននៅពីលើកីឡាដ្ឋាន។ បើកភ្លៀងធ្លាក់ ចូរលុបចោលកម្មវិធីសិក្សា  ហើយទៅបង្ហាញខ្លួននៅសាល់
ហាត់ប្រាណរួមជាមួយសាស្ដ្រាចារ្យនិងនិស្សិត។ អ្នកនិងបានមើលភាគយន្ដស្ដីពីបាតុភូតដែលនឹងកើតឡើងរាល់75ឆ្នាំម្ដង។

          ប្រធានផ្នែកផ្ញើដល់សាស្ដ្រាចារ្យៈ តាមបញ្ជារបស់ប្រធានចម្លែក នៅក្នុងថ្ងៃព្រហស្បតិ៍នេះផ្កាយដុះកន្ទុយហាឡីយ៍ នឹង
បង្ហាញខ្លួនក្នុងសាលហាត់ប្រាណ។ ក្នុងករណីភ្លៀងធ្លាក់លើកកីឡាដ្ឋាន លោកប្រធាននឹងមានបទបញ្ជាផ្សេង។ នេះគឺជារឿង
ដែលកើតឡើងរាល់75ឆ្នាំម្ដង។

​​​          សាស្ដ្រាចារ្យផ្ញើដល់និស្សិតៈ​ ថ្ងៃព្រហស្បតិ៍ ប្រធាននឹងបង្ហាញខ្លួននៅសាលហាត់ប្រាណរបស់យើង ព្រមជាមួយផ្កាយ
ដុះកន្ទុយហាឡីយ៍។ គឺជារឿដែលកើតរាល់75ឆ្នាំម្ដង បើភ្លៀងធ្លាក់ លោកប្រធាននឹងលុបចោលផ្កាយដុះកន្ទុយចោលនឹងបញ្ជាពួក
យើងឲ្យចេញទៅកីឡាដ្ឋានចម្លែករបស់យើង។

          សាស្ដ្រាចារផ្ញើសំបុត្រដល់អ្នកគ្រប់គ្រងៈ បើភ្លៀងថ្ងៃព្រហស្បតិ៍មុខ លើកីឡាដ្ឋាននៃសកលវិទ្យាល័យ ប្រធានវ័យ75ឆ្នាំ
បុគ្គលដ៏ចម្លែកយើងនឹងលុបចោលថ្នាក់រៀនទាំងអស់និងបង្ហាញខ្លួនចំពោះមនុស្សទាំងសាលានៅសាល់ហាត់ប្រាណ ជាមួយប៊ិល
ហាឡីយ៍ និងផ្កាយដុះកន្ទុយ (ឈ្មោះវង់តន្តី្រដែលមានឈ្មោះល្បីល្បាញកាលពីអតីត)។

    ​  ​  ​​​ ​​ ស្កុត អាដាម អ្នកបង្កើតតុក្កតា ឌិលបឺត បានអធិប្បាយដល់អង្គភាពដែលសមាជិកម្នាក់ៗព្យាយាមការបំផ្លាញប្រាស្រ័យ
ទាក់ទងតាមគ្រប់វិធី ដោយចៅហ្វាយបានបញ្ជួនបុគ្គលិកម្នាក់ឲ្យទៅធ្វើការតាមគម្រាងដែលគេលុបចោលទៅហើយ ក្នុងរយៈ
ពេលមួយឆ្នាំ ក្រោយពីនោះទើបបញ្ឈប់បុគ្គលិកម្នាក់នោះចេញដោយចោទប្រកាន់ពីរបទចំណាយពេលប្រយោជន៍។​ ចំណែកឯ
បុគ្គលិកផ្នែកទីផ្សារក៏គិតតែធ្វើតែឃោសនាផលិតផលគ្មានបានការ​ ហើយផ្សព្វផ្សាយចំពោះសាធារណជន រួចសុះឲ្យវិស្វករផ្នែក
ផលិតទំនិញនេះផលិតឲ្យរួចស្រេចតាមកាលដែលមិនអាចធ្វើបាន។ អ្នកដែលមានឋានៈកាន់តែខ្ពស់ប៉ុនណាឱកាសដែលអ្នក
ទាំងនោះមិនដឹងខ្យល់កាន់តែច្រើនប៉ុនណ្ណោះដែល។ មនុស្សគិតពូកែត្រូវគេដាក់ទោស ចំនែកមនុស្សខ្ជិលបែរជាបានរង្វាន់ ឯការ
សម្រេចចិត្តគ្រប់យ៉ាងប្រព្រឹត្តទៅតាមតែអំពើចិត្ត។ រឿងតុក្កតាមួយឈុតនេះជាអ្វីដែលអានហើយគឺរីករាយណាស់ តែអ្វីដែលជា
គួរឲ្យសង្វេគគឺមានពលកក្នុងសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងលក្ខណៈដូចគ្នាច្រើនពេកហើយ។

           ​បើកអ្នកធ្លាប់នៅក្រុមដែលសមាជិកមិនធ្លាប់ឲ្យសមាជិកសដទៃដឹងថាមានអ្វីខ្លះកើតឡើង អ្នកប្រហែជាដឹងថា ការប្រា-
ស្រ័យទាក់ទងគ្នាដែលខ្វះចន្លោះតើវានឹងធ្វើឲ្យមនុស្សតានតឹងកម្រិតណាហើយ។ ក្រុមត្រូវគាំងដំណើរព្រោះគ្មាន អ្នកណាដឹងថា
ភារកិច្ចដ៏ពិតប្រាកដគឺអ្វីនោះ។ ភារកិច្ចនឹងមិនអាចបញ្ចប់បានទេ ដរាណាសមាជិកម្នាក់ពីរចំណោមពីរនាក់ជឿថា ម្នាក់ទៀតជា
អ្នកធ្វើ ឬ មាននាក់លួចចម្លងការងាររបស់ម្នាក់ទៀត។ ផ្នែកផ្សេងៗក្នុងអង្គភាគនឹងប្រក់ប្រចាក់គ្នាព្រោះម្នាក់ៗជឿថា ខ្លួនកំពុងត្រូវ
ភាគីដទៃបំផ្លាញ។

          នៅក្នុងសៀវភៅ Empowered Teamsរបស់ វីឆាត វេល្លិនស៍-វិល្លៀមបៃហេម និង ជីន វិលសាន់ បញ្ជាក់ថា “ការប្រាស្រ័យ
ទាក់ទងឆ្លុះបង្ហាញពី ស្ទីល និងកម្រិតនៃកិច្ចរួមសហការក្នុងក្រុមសមាជិក និងរវាងសមាជិក និងដែលនៅពីក្រៅក្រម។ ក្រៅពីនេះ
នៅឆ្លុះបញ្ចាំងដល់វិធីដែល សមាជិក ចាត់ការទៅលើទំនាស់ កាសម្រេចចិត្ត និងទំនាក់ទំនងប្រចាំថ្ងៃផងដែល”។  

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ88
- ​ថ្ងៃម្សិលមិញ449
- សប្ដាហ៍នេះ3890
- ខែនេះ11769
- សរុបទាំងអស់1402249
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019