យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Articles

ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?


ឆ្លើយ: មនុស្សយើងចំនាយពេលឥតប្រយោជន៏ និងផ្តល់ភាពសំខាន់លើការបរិភោគខ្លាំងហួសពេករហូតក្លាយជាកិលេសមួយក្នុងចំណោម
កិលេសដ៏ធំរបស់មនុស្ស​ គឺបរិភោគ កាម និងកេរ្តិ៍ឈ្មោះ។

        ព្រះពុទ្ធទ្រង់យល់ថា ប្រសិនបើបរិភោគដើម្បីរស់ ក្នុងមួយថ្ងៃមួយពេលគឺគ្រប់គ្រាន់ហើយ តែប្រសិនបើរស់ដើម្បីបរិភោគ មួយថ្ងៃបី
ពេលក៏មិនគ្រប់គ្រាន់ដែរ។ ការឆាន់អាហារមុនពេលថ្ងៃត្រង់ នឹងធ្វើឲ្យអ្នកអាចឧទ្ទិសវេលាដែលនៅសល់ទាំងអស់​បដិបត្តិធម៌បានយ៉ាង
ស្រួល។  ជាធម្មតាមនុស្សបរិភោគអាហារពេលព្រឹកនៅម៉ោង​ 7ព្រឹក មានន័យថា បន្ទាប់ពីអាហារថ្ងៃត្រង់រហូតដល់ម៉ោង7ព្រឹកថ្ងៃថ្មី (ថ្ងៃ
ស្អែក) គឺ​19 ម៉ោងដូច្នេះទើបព្រះពុទ្ធទ្រង់មិនហាមឆាន់ពេលព្រឹក​ តែសម្រាប់អ្នកដែលតឹងរ៉ឹង ចង្ហាន់ថ្ងៃត្រង់តែមួយពេលគឺគ្រប់គ្រាន់ហើយ។
យើងគួរតែបរិភោគតាមដែលរាងកាយត្រូវការ​ មិនមែនតាមដែលខ្លួនយើងត្រូវការទេ។

        អាហារពេលព្រឹកសំខាន់ណាស់ ព្រោះទម្រាំរូបកាយរំលាយអាហាររហូតក្លាយជាម៉ូលេគុលដែលខួរក្បាលអាចនាំទៅប្រើការបាន
គឺត្រូវចំណាយពេលជាច្រើនម៉ោង ដូច្នេះអាហារមុនពេលថ្ងៃត្រង់ គឺជាអាហារដែលរូបកាយនាំទៅប្រើពេញមួយថ្ងៃ។ ប៉ុន្តែបើមិនទាន់ឆាន់
អាហារពេលព្រឹក ឬថ្ងៃត្រង់ នឹងមានផលប៉ះពាល់ចំពោះកម្លាំង ទាំងកម្លាំងខួរក្បាលនិងកម្លាំងកាយ ដែលជាឧបសគ្គចំពោះការបដិបត្តិ
ធម៌ដូចគ្នា។

        ការបរិភោគអាហារក្រោយពេលថ្ងៃត្រង់ រូបកាយនឹងបញ្ចេញថាមពលមករំលាយអាហារ ឈាមក្នុងរូបកាយនឹងហូរមកផ្សើមក្រពះ
និងពោះវៀនច្រើន រហូតដល់ឈាមហូរទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ទើបធ្វើឲ្យយើងងងុយដេកដែលបង្ករឲ្យកើត ថីនមិន្ធ ក្នុងនីវណ
ធម៌ ងងុយដេកបន្ទាប់ពីអាហារថ្ងៃត្រង់ ព្រោះឈាមហូរទៅចិញ្ចឹមខួរក្បាលតិចពេក។  ក្រៅពីនេះការបរិភោគនៅពេលព្រឹកនិងពេលល្ងា
ច ជះឥទ្ធិពលចំពោះសុខភាពខុសគ្នា។ ការបរិភោគនៅពេលព្រឹក ជួយកាត់បន្ថយគ្រោះថ្នាក់ចំពោះសុខភាពបានច្រើនដូចជា
(Alzheimer) និងជំងឺបេះដូងជាដើម។

        ការមិនបរិភោគអាហារក្រោយពេលថ្ងៃត្រង់មិនជារឿងពិបាកនោះទេ គ្រាន់តែមុនពេលថ្ងៃត្រង់ហាមបរិភោគបង្អែមដាច់ខាត ព្រោះ
បង្អែមនឹងទៅជំរុញឲ្យរូបកាយបង្ហូរអ័រម៉ូនជាច្រើនដើម្បីកម្ចាត់ជាតិស្ករក្នុងឈាម ពេលជាតិស្ករក្នុងឈាមទាប ពីរបីម៉ោងក្រោយ យើងនឹង
ទៅជាហេវជាងមុន ដូចដែលហៅថា ហេវរហូតញ័រដៃ ស្រវាំងភ្នែក បើដូច្នោះពិតជាអត់អាហារពេលល្ងាចមិនបានទេ។

Book not found !!!!!!!!!!              

តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់?


ឆ្លើយ: បើជាខ្មោចបែបនាងនាថ នាងល្វាចេក សូមឆ្លើយថាអត់មានទេ។

        ប្រសិនបើមានក៏ជាអ្វីដែលនៅវិមាត្រផ្សេង ភពផ្សេង ហើយគាប់ជួនមកត្រួតស៊ីគ្នានឹងវិមាត្រនៃពេលវេលារបស់លោកយើង ប៉ុន្តែ
ឱកាសកើតឡើងមានតិចណាស់ ព្រោះរូបកាយ ប្រព័ន្ធញាណប្រសាទរបស់យើងកើតឡើងក្នុងលោកវិមាត្រ3 ដែលល្បឿនពន្លឺប្រហែល
300.000 Km/s តែនៅក្នុងវិមាត្រដទៃ ទំនាញនិងល្បឿនសម្ពន្ធរបស់ពន្លឺមិនស្មើនឹងភពរបស់យើងនោះទេ ដូច្នេះឱកាសដែលនឹងមកត្រួត
ស៊ីគ្នាមិនអាចទៅរួចឡើយ។

        លើកលែងតែអ្នកដែលហ្វឹកហាត់ចិត្ត រហូតសម្រេចញាញឬឈាន ទើបអាចចូលដល់វិមាត្រផ្សេងបាន ព្រោះចិត្តនៅលើពិភពវិមាត្រ3
គ្មានម៉ាស់និងមានល្បឿនលឿនជាងពន្លឺជាខ្លាំង។

        ឯសំណួរដែលថា ហេតុអ្វីគេតែងឃើញខ្មោចនៅពេលយប់? ហើយនៅពេលថ្ងៃដែលមានពន្លឺច្បាស់ល្អ  បែរជាមិនមានអ្នកណា
ឃើញទៅវិញ? ចម្លើយ​ គឺភ្នែករបស់មនុស្សប្រកបដោយកោសិកាទទួលពន្លឺពីរ កោសិការូបបំពង់ (rod cell) និងកោសិការូបសាជី (cone
cell)។​​  កោសិការូបបំពង់ទទួលពន្លឺព្រាលៗបានច្បាស់តែជារូបភាពស-ខ្មៅប៉ុណ្ណោះ តែបើនៅក្នុងទីភ្លឺកោសិការូបសាជីនឹងធ្វើការដោយវា
ធ្វើនាទីទទួលរូបភាពដែលមានពណ៌។ ដូច្នេះក្នុងខណៈពេលពន្លឺព្រិលៗឬក្បែព្រលប់ទោះជាយើងឃើញរូបភាព តែកោសិការូបសាជីមិន
ធ្វើការឡើយ​ ដូច្នេះទើបរូបដែលយើងឃើញជារូបភាពស​-ខ្មៅ។

        សង្កេតឃើញថា មិនថាក្នុងរូបថត ភាពយន្ត ទូរទស្សន៍ ខ្មោចសុទ្ធតែស-ខ្មៅ គ្មានពណ៌ទ ព្រោះអ្វី? ព្រោះពេលយប់ភ្នែករបស់មនុស្ស
ដែលមានចិត្តទន់ខ្សោយឃើញអ្វីមួយភ្លែតបន្តិចក៏ស្រម៉ៃថាជាខ្មោច ដោយសារមានតែកោសិការូបបំពង់ប៉ុណ្ណោះដែលធ្វើការ ដូច្នេះទើប
ខ្មោចដែលឃើញជារូបភាពស-ខ្មៅ។

        បើអាចនិយាយបានថា អ្នកដែលមានញាណទន់ខ្សោយនឹងឃើញខ្មោចព្រោះតែសរសៃប្រសាទបមើមមាយក៏ថាបាន ប៉ុន្តែតាមពិត
ទៅ គ្មានខ្មោចទេ។ តែគេនៅតែឃើញ ហើយអះអាងថាឃើញខណៈពេលភ្លឺ​​ គេមិនខ្លាចទើបគេមិនឃើញ (បើគេឃើញក្នុងខណៈពេល
ភ្លឺគេនឹងឃើញខ្មោចជាពណ៌)។

        មនុស្សបើស្លាប់ហើយនឹងកើតភ្លាម គ្មានព្រលឹងបែបនាងនាថអីនោះទេ។ បើស្លាប់ហើយខួរក្បាលនឹងរលួយ​ ហើយការចងចាំគ្រប់
យ៉ាងក៏រលាយអស់ដែរ នៅសល់កម្មដែលនឹងផ្ទេរបន្តទៅកាន់ចិត្ត​​ និងទៅកើតថ្មីភ្លាម។

Book not found !!!!!!!!!!  

សំណួរអំពីបំណងប្រាថ្នា

 

 តើក្តីសុបិននោះជំរុញឲ្យយើងខំស្វះស្វែងរកដែរឬទេ?

                       

បើយើងធ្វើនូវរឿងដែលគួឲ្យចាប់អារម្មណ៍ពិតមែនក៏មិនចាំបាច់ត្រូវមានអ្វីមកជួយជំរុញដែរ

រឿងនោះនឹងអូសទាញយើងទៅដោយខ្លួនឯង។

ស្ទីវ​ ចបស៍

 

       តើអ្នកធ្លាប់ចូលវត្តឬទូហ្គេម ហើយជួបឧបករណ៍ល្បែងហៅថាឧបករណ៍វាស់កម្រិតក្តីប្រាថ្នាដែរឬទេ? ឧបករណ៍នេះ
វាស់ឲ្យដឹងថា តើវាមានភាពអណ្តែតអណ្តូងដល់កម្រិតណា ដោយមានកញ្ចក់បង្ហាញពណ៌ផ្សេងៗ មានដៃចាប់ដែលមានពន្លឺ
ភ្លើងស្រាលៗរត់មកឲ្យយើងក្តាប់បានកាន់តែយូរហើយណែនប៉ុនណា ពិន្ទុក៏កាន់តែកើនឡើងទៅតាមនោះដែរ។

        ប្រសិនបើក្តីប្រាថ្នាក្នុងសុបិនអាចវាស់បានដោយងាយស្រួលបែបនេះ នោះមុខជាល្អ ណាស់ គ្រាន់តែស៊កកាក់ចូល
ហើយក្តាប់ដៃឲ្យណែន ឳកាសនៃជោគជ័យនិងប្រកាសលទ្ធផល​ឲ្យយើងដឹងភ្លាម។ ប៉ុន្តែសម្រាប់ជីវិតពិតវាមិនងាយបែប
នេះទេ។ក្នុងសំនួរអំពីបំនងប្រាថ្នា ដែលសួរថា តើសុបិននោះមានជួយជំរុញឲ្យយើងខំស្វះស្វែងដែរឬទេ​? នេះជាសំណួរ
ដែលពិបាកឆ្លើយ។ តើយើងធ្វើដូចម្តេចទើបអាចដឹងបានថា ក្តីប្រាថ្នារបស់យើងមានទំហំធំល្មម​គ្រប់គ្រាន់សម្រាប់ឲ្យយើង
ខំប្រឹងប្រែងស្វះស្វែងតាមរកសុបិននោះ?

                                                           ចង់គឺអាច

       បំណងប្រាថ្នាជាកត្តាផ្សំដ៏សំខាន់សម្រាប់អ្នកដែលចង់សម្រេចក្តីសុបិន។ ហេតុអ្វីក៏ដូច្នេះ?​ ព្រោះវាជាចំនុនចាប់ផ្តើមនៃ
ជោគជ័យគ្រប់យ៉ាង។​​ ខ្ញុំមិនធ្លាប់ឃើញនរណាម្នាក់ ទោះជានៅទីណា ពេលណាដែលទទួលជោគជ័យលើរឿងសំខាន់ៗ
ដោយគ្មានស្រមោលបំណង ប្រាថ្នាបន្តិចបន្តួចនោះឡើយ។ បំណងប្រាថ្នានឹងធ្វើឲ្យកើតថាមពលជួយជំរុញឲ្យសុបិនមាន
លទ្ធភាពទៅរួច។ អ្នកអាចសួរបន្តទៀតថា​ អញ្ចឹង "តើវាយ៉ាងម៉េច?" ខ្ញុំនឹងឆ្លើយវិញថា"រឿងនេះយើងបាននិយាយរួចហើយ
តើ ក្នុងជំពូកមុននោះ? "​ព្រោះមានមនុស្សជាច្រើនប្រាប់ថា បំណងប្រាថ្នាគឺជាអ្វីៗគ្រប់យ៉ាងនៃសុបិន តែសម្តីនេះមិនមែនជា
ការពិតទេ។ មានត្រឹមតែបំណងប្រាថ្នាមិនគ្រប់គ្រាន់នឹងធ្វើឲ្យសុបិនទទួលជោគជ័យទេ។​ សំណួរអំពីបំណងប្រាថ្នា តែជា
សំណួរមួយក្នុងបណ្តា 10​ សំណួរដែលយើងត្រូវឆ្លើយដើម្បីធានាដល់ជោគជ័យរបស់យើង ឬអាចនិយាយបានថា បើយើង
មិនអាច​​ឆ្លើយនឹងសំណួរមួយនេះឲ្យបានច្បាស់លាស់ទេយើងនឹងអាចអស់ថាមពលមុននឹងទៅដល់ត្រើយនៃសុបិន។
វិថីឆ្ពោះទៅរកសុបិននោះសុទ្ធតែឧបសគ្គ បញ្ហា​ នឹងក្តីខកបំណង។ សំណាងមិនល្អដែលមនុស្សជាច្រើនជួបឧបសគ្គច្រើន
ពេក ធ្វើឲ្យអសើថាមពលនៅលើវិថីនោះ ទើបនេះជាមូលហេតុដែលថាបំណងប្រាថ្នាគឺជារឿងសំខាន់។ វាធ្វើឲ្យសុបិន
នោះនៅតែមានជីវិតទោះស្ថិតនៅក្នុងស្ថានភាពលំបាកលំបិន វាជាអ្វីដែលផ្តល់កម្លាំងចិត្តដល់យើង។ សូរេន កឺកហ្កាដ
ទស្សនវិទូជាតិដាណាម៉ាកបាននិយាយថា "ប្រសិនបើខ្ញុំអាចអធិដ្ឋានអ្វីក៏បាន ខ្ញុំនឹងមិនសុំអំណាចបច្ចទ្រព្យសម្បត្តិអ្វីទេ ខ្ញុំសុំ
ត្រឹមតែបំណងប្រាថ្នាក្នុងការសម្រេចជោគជ័យ និងកែវភ្នែកដែលអាចមើលឃើញជោគជ័យនោះ ប្រសិនបើយើងរីករាយ
ជាមួយក្តីអស់សង្ឃឹម ភាពដែលអាចទៅរួចក៏គ្មានថ្ងៃកើតឡើងបានដែរ "។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

បំណងប្រាថ្នាជាកត្តាផ្សំដ៏សំខាន់សម្រាប់អ្នកដែលចង់សម្រេចក្តីសុបិន ហេតុអ្វីក៏ដូច្នេះ?ព្រោះវាជាចំនុនចាប់ផ្តើមនៃជោគជ័យគ្រប់យ៉ាង។

                                                      អំណាចនៃបំណងប្រាថ្នា

        តើបំណងប្រាថ្នាជាអ្វី?  វាជាមហិច្ឆតាម្យ៉ាងដែលមិនត្រឹមតែផ្តល់ឲ្យនូវថាមពលនិងការខំប្រឹងប្រែងក្នុងបច្ចុប្បន្នប៉ុណ្ណោ
ទេតែវាផ្តល់ថាមពលដែល   យើងត្រូវការសម្រាប់អនាគតផង ដែរ។​  វាប្រៀបដូចជាប្រភពថាមពលសំខាន់សម្រាប់ដេញតាម
សុបិនរបស់យើង។ វិល ហបស៍ អនកនិពន្ធអត្ថបទកាសែតបាននិយាយ "មិនថាយើងជានរណា នៅទីណា ចាស់ឬក្មេង
បំណងប្រាថ្នានឹងដាស់រន្ថើនយើងពីព្រលឹមឲ្យក្រោកពីដំណេក ព្រោះមានអ្វីដែលយើងចង់ធ្វើ អ្វីដែលយើងចង់ជឿ ឬមានអ្វី
ដែលយើងធ្វើបានល្អកំពុងរង់ចាំ មានអ្វីដែលធំធេងហួសពីយើង យើងទ្រាំស្ទើរតែមិនបានដើម្បីភ្ញាក់ឡើងមកធ្វើវាសាជាថ្មី។
បើយើងសរុបឲ្យងាយយល់បំផុតគឺ បំណងប្រាថ្នាធ្វើឲ្យកើតរបស់សំខាន់បីយ៉ាងដូចខាងក្រោម៖

១ .បំណងប្រាថ្នាជួយរុញច្រានឲ្យយើងឆ្លងផុតទុក្ខលំបាកបាន

        ពេលណាក៏ដោយដែលយើងព្យយាមធ្វើរឿងដ៏សំខាន់ឲ្យសម្រច យើងត្រូវតែប្រឈមមុខនឹងឧបសគ្គដែលបំណង​
ប្រាថ្នានឹងជួយឲ្យយើងឆ្លងកាត់វាបានសម្រេច។​​  កាលពីខែកក្តដា​ ឆ្នាំ 2007  ខ្ញុំបានទៅធ្វើបាឋកថានៅក្រុមហ៊ុន
ម៉ាក់ស៊ីម៉ា កូប៊ល ខនសាល់ធិង នៅក្រុង យ៉ូហាណិសស្បឺក អាហ្រ្វិកខាងត្បូង។ ទោះបីជាការធ្វើដំណើរទៅកាន់ យ៉ូហាណិស
ស្បឺក ត្រូវប្រើពេល វែងតែការប្រជុំលើកនេះពិតជាបទពិសោធមួយដ៏គួរឲ្យរីករាយនិងចង់ចាំបំផុត។ លុះស្អែកឡើងបន្ទាប់ពី
ចប់កិច្ចប្រជុំហើយ ខ្ញុំមានឳកាសជជែកលេងជាមួយអ្នករៀបចំកម្មវិធីគឺ ថាលីតា ប៊យឃុតសូ ថ្នាក់នាំក្រុមហ៊ុនដែលមាន
បទពិសោធផ្នែកអភិវឌ្ឍធនធានមនុស្សដល់ទៅ 10 ឆ្នាំ ដែលជាអ្នកត្រូវទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីលើកនេះ។ ក្នុង
អំឡុងពេលសន្ទនាគ្នានាងបានលើកឡើងជាច្រើនដងថា " សុបិនក្លាយជាការពិត "។ ពេលខ្ញុំស្នើសុំឲ្យនាងអធិប្បាយ នាងក៏
ចាប់ផ្តើម រៀបរាប់ថា កាលពីឆ្នាំមុននាងបានលើកសំណើក្នុងការអភិវឌ្ឍ និងពង្រឹងភាពជាអ្នកដឹកនាំសម័យថ្មីដល់ក្រុមហ៊ុន
គឺការចាត់ប្រជុំអ្នកដឹកនាំថ្នាក់អន្តរជាតិ។

       "ខ្ញុំសម្រេចចិត្តក្នុងឆ្នាំ 2006 " ​នាងរៀបរាប់ "ក្នុងមួយឆ្នាំៗខ្ញុំនឹងធ្វើនូវអ្វីដែលអស្ចារ្យឲ្យបានមួយមុខ ដែលមិនត្រឹមតែធ្វើ
ឲ្យរូបខ្ញុំម្នាក់ឯងរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យមនុស្សក្នុងប្រទេសខ្ញុំរីកចម្រើនផងដែរ… ពាក្យថាអស្ចារ្យរបស់ខ្ញុំ
នេះមានន័យដូចម្តេច? សម្រាប់ខ្ញុំ វាជារឿងដែលខ្លួនឯងជឿថាមិនអាចទៅរួច ថែមទាំងមានការប្រថុយខ្ពស់។​ លោក
បណ្ឌិត ម៉ាក្សវេល​ការណ៏ដែលយើងអញ្ជើញលោកមកចូលរួមក្នុងកិច្ចប្រជុំនៅអហ្រ្វិកលើកនេះនោះគឺជារឿងដ៏អស្ចារ្យបំផុត
ប្រចាំឆ្នាំ 2007 របស់ខ្ញុំហើយ។ ខ្ញុំបានប្តេជា្ញចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងធ្វើរឿងនេះឲ្យខានតែបាន "

        នាងបានរៀបរាប់ពីឧបសគ្គទាំងឡាយ​ដែលខ្លួនត្រូវពុះពារដើម្បីរៀបចំកិច្ចប្រជុំលើកនេះ រាប់តាំងពីការយកឈ្នះចិត្ត
ចៅហ្វាយអំពីគំនិតនេះ (នាងទទួលអនុញ្ញាតពីចៅហ្វាយដោយមានលក្ខខណ្ឌថា នាងត្រូវសងការបង់ខាតដល់ក្រុមហ៊ុនប្រសិន
បើកិច្ចប្រជុំលើកនេះបរាជ័យ) និងត្រូវយកឈ្នះមិត្តរួមការងារដែលមិនយល់ស្របនឹងរឿងនេះ។​ ពេលនាងមិនអាចរកអ្នក
គាំទ្របាននាងក៏នៅតែមិនព្រមចុះចាញ់។​ ក្តីប្រាថ្នារបស់នាងបាននាំនាងឆ្លងកាត់ឧបសគ្គនានារហូតទទួលជ័យជម្នះនៅទីបំផុត។

       "មុនពេលប្រជុំនរណាក៏ដឹងដែរថា ការរៀបចំលើកនេះពិតជាមានសារៈសំខាន់ចំពោះខ្ញុំនិងក្រុមហ៊ុនដូចម្តេចខ្លះ" លីតា
រៀបរាប់  "មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលយល់ថាការប្រជុំលើកនេះគ្មានសារៈសំខាន់ចំពោះខ្លួននិងក្រុមហ៊ុន​ តែនៅពេល
ចប់ប្រជុំ មានមនុស្សជាច្រើនចង់បបួលមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃទៀតក្នុងក្រុមហ៊ុនឲ្យមកចូលរួម។ មានមនុស្ស
ជាច្រើនចង់ឲ្យកិច្ចប្រជុំនេះបន្តបានមួយថ្ងៃទៀត ហើយក៏មានច្រើននាក់ទៀតចង់ឲ្យមានការរៀបចំកិច្ចប្រជុំបែបនេះនៅ
ពេលខាងមុខដ៏ខ្លីទៀតផង។ មនុស្សជាច្រើនវាយតម្លៃបទពិសោធដែលទទួលបានពីកិច្ចប្រជុំលើកនេះយ៉ាងខ្លីៗថា
"អស្ចារ្យណាស់! "។ ការធ្វើដំណើររបស់ខ្ញុំពិតជាវែងឆ្ងាយខ្លាំងណាស់ តែអ្វីដែលទទួលបាននៅទីបញ្ចប់ពិតជាមិនអាចវាយ
តម្លៃបានទេ គឺសុបិនដែលក្លាយជាការពិតរបស់ខ្ញុំ!

       កត្តាជំរុញទឹកចិត្តដ៏ខ្លាំងក្លាបំផុតសម្រាប់សុបិននីមួយៗ គឺចំនុចចាប់ផ្តើមរបស់វា។ យើងម្នាក់ៗសុទ្ធតែមានបទពិសោធគួរ
ឲ្យរំភើបនៅពេលសុបិននោះកើតឡើង។​ យើងមើលឃើញពីលទ្ធភាពដែលអាចទៅរួច យើងរំជើបរំជួលថា តើវានឹងចេញ
លទ្ធផលដូចម្តេច យើងមើលឃើញអនាគតដ៏ភ្លឺត្រចះត្រចង់ ហើយមានក្តីសុខពីកម្លំាងចិត្តរបស់មិត្តភក្តិដែលចង់ឃើញយើង
ទទួលជោគជ័យ យើងចាប់ផ្តើមសុបិន​ ហើយយើងក៏ដឹងបានឆាប់រហ័សថា ដើម្បីធ្វើដំណើរដោយកម្លាំងចិត្តឆ្ពោះទៅរក
សុបិនដែលនឹងក្លាយជាការពិតនេះ​ យើងត្រូវចុះទុន ចុះកម្លាំងកាយចិត្តច្រើនមហាសាលខ្លាំងណាស់ ប្រៀបដូចឪពុកម្តាយ
ដែលទើបនឹងមានកួនថ្មីថ្មោងរកឃើញថា ការចិញ្ចឹមកូន ពិតជាលំបាកជាងការមានកូនឆ្ងាយណាស់។

 

ដើម្បីធ្វើដំណើរដោយកម្លាំងចិត្តឆ្ពោះទៅរកសុបិនដែលនឹងក្លាយជាការពិតនេះ​ យើងត្រូវចុះទុន ចុះកម្លាំងកាយចិត្ត

ច្រើនមហាសាលខ្លាំងណាស់។

  Book not found !!!!!!!!!!

តើកុយរមាសកើតមកពីណា?

       កុយរមាសពុំមែនកើតចេញពីរោមរបស់វាដូចមនុស្សគិតនោះទេ តែវាកើតចេញពីសរសៃ ខេរ៉ាទីន ដែលផ្តុំគ្នាយ៉ាងណែន។ ខេរ៉ាទីន
គឺជាជាតិប្រូតេអ៊ីនដែលរកឃើញក្នុងសរសៃសក់និងក្រចករបស់មនុស្ស ហើយក៏មាននៅក្នុងក្រញាំដៃនិងក្រញាំ​​ជើងរបស់ពពួកសត្វ
រោមបក្សី រោមប្រមា ស្នូកពង្រូល និងអណ្តើកផងដែរ។

       រមាសគឺជាសត្វតែមួយប្រភេទគត់ ដែលមានកុយកើតចេញពី ខេរ៉ាទីនទាំងអស់។​​​ កុយរមាសគ្មានឆ្អឹងស្នូលដូចស្នែងគោ ពពែ ក្តាន់
និងជីរ៉ាហ្វទេ។​ សាកសពគ្រោងឆ្អឹងរបស់រមាសមិនអាចប្រាប់បានថា ម្ចាស់របស់វាធ្លាប់មានកុយឬក៏គ្មាននោះទេ។​ កាលនៅមានជីវិត
កុយរមាសកើតពីសាច់ដុះគ្រាតៗនៅត្រង់ស្បែកខាងលើខ្ទង់ច្រមុះ។ ពេលខ្លះកុយរមាស សមិនអាចដុះចេញមកជាថ្មីវិញ
បានទេប្រសិនបើត្រូវការកាត់ឬទទួលរងនូវការខូចខាត ប៉ុន្តែមិនរាប់បញ្ចូលករណីរបស់រមាសវ័យក្មេងដែលអាចដុះចេញមកវិញបាន
យ៉ាងល្អនោះទេ។ ទោះបីជាគ្មាននរណាដឹងថាកុយរមាសមានតួនាទីសម្រាប់ធ្វើអ្វីក៏ដោយ តែគេងដឹងថា រមាសញីដែលបាត់បង់
ស្នែងរបស់ខ្លួន មិនអាចមើលថែរក្សាកូនបានល្អទេ។

       រមាសជា សត្វដែលកាន់តែជិតដាច់ពូជហើយ​ ព្រោះតែមានតម្រូវការរមាសជាខ្លាំងនៅលើទីផ្សារ។ កុយរមាសពីទ្វីបអាហ្រ្វិកត្រូវ
គេយកទៅប្រើធ្វើថ្នាំ​ និងធ្វើជាម្រាមកាំបិតខ្លី​ ក្នុងតំបន់មជ្ឈិមបូព៌ា។​​ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅក្នុងប្រទេសយ៉េម៉ែន ចាប់ពីឆ្នាំ
1970​ មក មានការនាំចូលកុយរមាសជាង 68000​ Kg  ចូលមកប្រទេស យ៉េម៉ែន និងដោយកុយរមាសមធ្យមមានទម្ងន់​​​3Kg
តួលេខខាងលើស្មើនឹងកុយរមាស សចំនួន​ 22​​ 666។

       ការយល់ច្រឡំដែលធ្លាប់មានពីយូរមកហើយដែលថា កុយរមាសគឺជាថ្នាំប៉ូវកម្លាំងដ៏វិសេសនោះ អ្នកជំនាញផ្នែក ឳសថបុរាណ
ចិនបាននិយាយថាវាមិនមែនជាការពិតទេ កុយរមាសមានប្រសិទ្ធិភាពលើផ្នែកត្រជាក់ជាងក្តៅ ហើយត្រូវបានគេយកទៅប្រើ
ព្យាបាលជម្ងឺលើសឈាមនិងជម្ងឺគ្រុនក្តៅ។

       ពាក្យថា Rhinoceros (រមាស)មកពីពាក្យពីរម៉ាត់ក្នុងភាសាក្រិច គឺ Rhino (ច្រមុះ) និង Keras  (ស្នែង)​ តែខ្មែរយើងមិនហៅ
ស្នែងរមាសទេគឺហៅថាកុយរមាស ស។​ រមាសមានអម្បូរទាំងអស់ 5 គឺ រមាសខ្មៅ រមាស ស រមាស ឥណ្ឌា រមាសជ្វា​​
និងរមាសស៊ូម៉ាត្រា។ រមាសជា្វមាននៅសល់តែ 60 ក្បាលប៉ុណ្ណោះ ទើបវាបានទទួលតំណែងជសត្វដែលជិតដាច់ពូជ
លំដាប់ទី 4​ លើពិភពលោកបន្ទាប់ពីសត្វ ម៉ារមូត (Marmot)​ នៅលើកោះវ៉ែងគូវ័រ ប្រចៀវកន្ទុយមានស្រោម លើកោះស៊ីសេល
និងខ្លាដំបងនៅភាគខាងត្បូងប្រទេសចិន។

      រមាស ស (White Rhino) តាមការពិតវាពុំមែនមានពណ៍សអ្វីទេគ្រាន់តែឈ្មោះរបស់វាបានមកពីការយកសម្លេងរបស់ពាក្យថា
Wyd នៅក្នុងភាសាអាហ្រិ្វកដែលប្រែថា​"ស" ប៉ុណ្ណោះ។ ពណ៍សនៅទីនោះគឺសំដៅលើមាត់ មិនមែនខ្លួនរបស់វាទេ។​ រមាសស
ពុំមែនសាច់ពកនៅត្រង់មាត់ដ៏វៀសដូចរមាសខ្មៅ ដែលប្រើសម្រាប់ទំពារមែកឈើនោះទេ។

      រមាសមានញាណពិសេសដែលអាចដឹងក្លិននិងសំឡេងបាន តែវាបែរជាមានភ្នែកមិនសូវល្អទៅវិញ។ តាមធម្មតាពួកវាជា
សត្វដែលចូលចិត្តនៅតែឯង​ និងរកគ្នីគ្នាតែនៅពេលដែលត្រូវការបង្គាត់ពូជប៉ុណ្ណោះ។

      ពេលវាភ្ញាក់ផ្អើល​រមាសតែងលេចអាច៍លេចនោមជាច្រើន និងបើត្រូវចូលប្រយុទ្ធ រមាសអាស៊ីនឹងខាំ ឯរមាសនៅអាហ្រ្វិក
នឹងស្ទុះទៅជល់។ ទោះបីជារមាសខ្មៅមានជើងខ្លីក៏ពិតមែន តែវានៅតែអាចរត់បានរហូតដល់ទៅ 56​Km/h ឯណោះ។

Book not found !!!!!!!!!!

ខាតពេលវេលា ទៅលើបុគ្គលពាក់ព័ន្ធ

       ស្ថានការណ៍ដែលតែងធ្វើឲ្យអ្នកខាតពេលវេលា គឺមាននៅជុំវិញខ្លួនអ្នក តាំងក្រោកពីដំណេករហូតចូលដេកវិញ ដែល

ស្ថានការណ៍ទាំងនេះនឹងអូសទាញឲ្យអ្នកចាប់អារម្មណ៍ រួចក៏លួចពេលវេលានិងថាមពលអ្នកនៅពេលក្រោយ។

       បុគ្គលដែលទទួលជោគជ័យក្នុងតួនាទីការងារ មិនថាប្រកដអាជីបអ្វីនោះទេ តែងមានលក្ខណៈផ្នត់គំនិតក្នុងការប្រតិបត្តិ

ដូចគ្នាម្យ៉ាង នោះគឺសមត្ថភាពក្នុងការប្រើពេលវេលាជាមួយនឹងការងារផ្តល់ផលតបស្នងមានតម្លៃ ដូចជាការតបស្នងជាលុយ

ឬផលប្រយោជន៍ក្នុងរូបភាពផ្សេងៗ។ ស្ថានការណ៍ទាំងនេះ នឹងកើតឡើងកាន់តែច្រើនតាមតំណែងតួនាទីការងាររបស់អ្នក

ហើយបើអ្នកសង្ឃឹមថានឹងយកឈ្នះ អ្នកក៏ចាំបាច់ត្រូវតែពាក់ព័ន្ធជាមួយស្ថានការណ៍ទាំងនោះជាមុនសិនក្នុងដំណាក់ដំបូងៗ។

       សៀវភៅមួយក្បាលនេះបានប្រមូលផ្តុំស្ថានការណ៍ផ្សេងៗ ដែលតែងធ្វើឲ្យអ្នកខាតពេលវេលា ព្រមទាំងផ្តល់នូវវិធីចៀសវាង

ឬគោលការណ៍ប្រឈមមុខជាមួយស្ថានការណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឲ្យអ្នកមានប្រៀបក្នុងស្ថានការណ៍ទាំងនោះ។

       ក្នុងស្ថានការណ៍ដែលទាក់ទងជាមួយនឹងបុគ្គលនោះ អ្នកប្រហែលជាមិនមានការបំពេញការងាររបស់អ្នក ចាំបាច់ត្រូវមាន

ទំនាក់ទំនងជាមួយនឹងបុគ្គលដទៃខាងក្រៅដើម្បីគោលបំណងផ្សេងៗ ដូចជាអាចឲ្យអ្នកដឹងពីព័ត៌មានដែលអាចសាងបទពិសោធ

សមត្ថភាព ឬជួយគាំទ្រឲ្យអ្នកទទួលបានជោគជ័យ តែបុគ្គលដទៃក៏តែងជាបច្ច័យដ៏សំខាន់មួយ ក្នុងការសាងស្ថានការណ៍ធ្វើឲ្យ

អ្នកខាតពេលវេលាដូចគ្នា។ ស្ថានការណ៍ទាំងនេះអាចនឹងលេចចេញតាមរយៈរូបភាពមកយឺត ទាមទារជំនួយពីអ្នកដទៃ ឬ

ការអូសទាញអ្នកឲ្យខាតពេលជាមួយរឿងណាមួយហួសហេតុពេក។

       អ្នកមិនត្រូវភ្លេចថា បែបបទនៃការគ្រប់គ្រងដ៏ល្អនោះ គឺសំដៅលើការពិចារណាស្ថានការណ៍ផ្សេងៗ ហើយដែលនឹង

ជ្រើសរើសប្រតិបត្តិលើករណីមួយចំនួនតែប៉ុណ្ណោះ។ ការចងមិត្តជាមួយបុគ្គលទាំងនោះគឺជារឿងដ៏ល្អ ព្រោះវាគឺជាហេតុដែល

នឹងបើកឱកាសឲ្យអ្នកនិងគេ រីកចម្រើនក្នុងអាជីពការងារបានយ៉ាងល្អ តែបើមិត្តភាពនោះត្រូវធ្វើឲ្យអ្នកជួបនឹងស្ថានការណ៍ដូច

ពោលតទៅនេះ តើអ្នកនឹងដោះស្រាយដូចម្តេច? ចូរសាកល្បងធ្វើតាមការណែនាំខាងក្រោមនេះលមើល ៖

       អ្នកតែងគិតឬធ្វើអ្វីៗច្រើនយ៉ាងក្នុងពេលតែមួយ...

       ដំណោះស្រាយ អ្នកគ្រប់គ្រងដែលមានកិច្ចការរវល់ជាញឹកញាប់ តែងធ្វើអ្វីៗច្រើនយ៉ាងក្នុងពេលតែមួយជាប្រចាំ ដូចជា

ធ្វើការងារមួយមិនទាន់រួចរាល់ក៏ងាកទៅធ្វើកិច្ចការមួយផ្សេងទៀត។ ឯលទ្ធផលចុងក្រោយតែងទទួលសម្ពាធថាខ្លួនឯង

ចាប់ផ្តើមធ្វើការងារច្រើនយ៉ាង តែតិចតួចប៉ុណ្ណោះដែលធ្វើរួចរាល់ក្នុងថ្ងៃនីមួយៗ។ បើអ្នកជួបនឹងស្ថានការណ៍បែបនេះ អ្នកគួរ

តែធ្វើដូចម្តេច?

       ព្យាយាមកត់ត្រារបាយការណ៍ការងារដែលអ្នកត្រូវធ្វើក្នុងថ្ងៃនីមួយៗ និងរៀបតាមលំដាប់ភាពសំខាន់នៃការងារ។​ ខណៈ

ដែលអ្នកកត់ត្រារបាយការណ៍ អ្នកមិនគួរគិតថាការងារណាមួយសំខាន់បំផុតទេ តែពេលចាប់ផ្តើមដំបូងអ្នកគួរតែធ្វើរបាយការណ៍

ការងារមួយណាសំខាន់តិចច្រើនប៉ុនណាជាមួយក្រុមហ៊ុនរបស់អ្នក ឬខ្លួនអ្នកដូចម្តេច? រួចរាល់ហើយសូមជ្រើសរើសការងារ

ដែលសំខាន់បំផុតចេញមក រួចធ្វើកិច្ចការដែលអ្នកគួរតែធ្វើដោយខ្លួនឯង ហើយត្រូវធ្វើឲ្យបានឆាប់រហ័សបំផុត។ សាកល្បង

ឧទាហរណ៍សំខាន់ៗរបស់លោកអ្នក នរិន្ទ មើល ថាដូចម្តេច?

       លំដាប់ការងារដែលត្រូវធ្វើមុននិងក្រោយ

       ១.  ចូលសួរសុខទុក្ខអតិថិជនឲ្យបាន ៥ នាក់

       ២. ទូរសព្ទណាត់ជាមួយនឹងអតិថិជនផ្សេងៗទុកសម្រាប់អាទិត្យក្រោយ។

       ៣. សិក្សាលើទិន្នន័យទំនិញថ្មីៗ។

       ៤.  ធ្វើរបាយករណ៍សរុបការលក់ឲ្យរួចរាល់។

       ៥.  ទូរសព្ទណាត់មជ្ឈមណ្ឌលបម្រើសេវាកម្មយករថយន្តទៅត្រួតពិនិត្យ។

       មនុស្សជាច្រើនដែលចូលចិត្តរអ៊ូថាមិនសូវមានពេលទំនេរ តាមពិតទៅពួកគេមិនបានរៀបចំលំដាប់ថ្នាក់សំខាន់របស់

ការងារដែលនឹងត្រូវធ្វើច្រើនជាង តែបើចាប់ផ្តើមធ្វើការងារជាច្រើនយ៉ាងរួមគ្នាហើយ ឱកាសធ្វើការងារឲ្យរួចរាល់នោះគឺ

មានតិចតួចបំផុត។ បញ្ហាទាំងអស់នោះអាចដោះស្រាយបានដោយងាយៗ គឺគ្រាន់តែរៀនចំតាមលំដាប់ភាពសំខាន់នៃការងារ

រួចហើយធ្វើវាម្តងមួយៗ។ ចូរចងចាំថា វានឹងមិនប៉ះជាមួយការងារបន្ទាប់ទេ បើការងារដែលខ្លួនកំពុងធ្វើមិនទាន់រួចរាល់នោះ។

សន្មតថាពេញមួយថ្ងៃអ្នកលះបង់កាយចិត្តធ្វើការងារដំបូងតែមិនទាន់ធ្វើរួចរាល់ តើអ្នកគួរធ្វើយ៉ាងណា? មិនថ្វីទេ ព្រោះការងារ

នោះអ្នកជ្រើសរើសឲ្យជាការងារសំខាន់លំដាប់ទី១ រួចហើយ និងជាការងារបន្ទាន់បំផុតរបស់អ្នកដែលនាំយកទៅអនុវត្តការងារ

ផ្សេងៗក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកក៏បាន។


Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ89
- ​ថ្ងៃម្សិលមិញ449
- សប្ដាហ៍នេះ3891
- ខែនេះ11770
- សរុបទាំងអស់1402250
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019