.brd

ប្រជុំស្នាដៃឯករបស់​សេក​ស្ពៀរ

  • 3.38 $

Quantity

Categories: ប្រលោមលោក

ប្រិយមិត្តអ្នកអានជាទីគោរព! លោកអ្នកពិតជាធ្លាប់​បានឮឈ្មោះវិល្លៀម សេកស្ពៀរ រួចមកហើយតាមរយៈ​ពាក្យ
​ពំនោល​ឬជាប្រវត្តិរូបអ្នកនិពន្ធរឿងល្ខោនដ៏ល្បីល្បាញលើលោក។ តែស្នាដៃរូបរាងពិតប្រាកដដូចជារឿងហេមើឡែត
រ៉ូមេអូ និងជូលីយ៉ែត ឬស្នាដៃផ្សេងៗទៀតរបស់អ្នកនិពន្ធដ៏ល្បីល្បាញមួយរួបនេះ   លោកអ្នកអាចមិនទាន់​បានជ្រួត
ជ្រាបពិតប្រាកដនៅឡើយទេ។   ដោយហេតុនេះទើបគ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំបានយកចិត្តទុកដាក់រៀបចំ
ប្រែសម្រួលសៀវភៅ ប្រជុំស្នាដៃឯករបស់សេកស្ពៀរ ដែលលោកអ្នកកំពុងកាន់នៅក្នុងដៃនេះ  ដើម្បីឆ្លើយតបនឹងការ
ចង់ដឹងចង់ស្តាប់អំពីស្នាដៃរបស់កំពូលអ្នកនិពន្ធល្បីល្បាញរាប់សតវត្សរ៍មកហើយនេះ។

       បណ្តារឿងនិទានទាំង២១ ដែលយើងខ្ញុំប្រែសម្រួលមកនេះ គឺជារឿងបែបអធិប្បាយដោយសង្ខេបៗ  តែមានខ្លឹម
សារគ្រប់គ្រាន់ពេញលេញដើម្បីលោកអ្នកបានស្វែងយល់ត្រួសៗអំពីស្នាដៃរបស់សេកស្ពៀរនេះ។   ជាសំខាន់  រឿង
នីមួយៗបានឆ្លុះបញ្ចាំងឲ្យឃើញពីធម្មជាតិរបស់មនុស្សបុថុជ្ជន   ដែលពេញទៅដោយចិត្តនិងអារម្មណ៍នឹកគិតផ្សេងៗ
ច្រើនរាប់​សិបប្រការ។ តួអង្គនិមួយៗមានអារម្មណ៍និងបុគ្គលិកលក្ខណៈដោយឡែកផ្ទាល់ខ្លួន។ ចិត្តនិងអារម្មណ៍របស់
ពួកគេម្នាក់ៗមិនថាចិត្តស្រឡាញ់ចិត្តស្អប់ ឬអារម្មណ៍ផ្សេងៗ សុទ្ធតែនាំតួអង្គនីមួយៗឲ្យដើរទៅរកការប្រឈមមុខនឹង
ហេតុការណ៍ផ្សេងៗមានទាំងរឿងល្អរឿងអាក្រក់  មានទាំងសោកនាដកម្ម  មានទាំងសុខនាដកម្ម  អាស្រ័យទៅលើ
មជ្ឈដ្ឋានជុំវិញ និងសាច់រឿងដែលនាំគេទៅ។

       អ្នកអានទូទាំងពិភពលោកបានទទួលស្គាល់រួចមកហើយថាស្នាដៃនិពន្ធរបស់សេកស្ពៀរ ទោះជារឿងអ្វីក៏ដោយ
សុទ្ធតែមានគុណតម្លៃក្នុងការបង្កើនបញ្ញាទាំងអស់។   អ្នកដែលបានទស្សនារឿងល្ខោនឬអានស្នាដៃនិពន្ធរបស់សេក-
ស្ពៀរ តែងតែទទួលបានកម្រៃជីវិតមិនលែងឡើយ។

       គ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំសង្ឃឹមថា ស្នាដៃនិពន្ធដ៏ក្លាស្ស៉ិកទាំងអស់នេះ​​នឹងផ្តល់ជូនលោកអ្នកទាំងផ្នែក
កម្សាន្ត និងគំនិតបញ្ញាជាច្រើន  និងម្យ៉ាងទៀតសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកអ្នកដែលបានជួយគាំទ្រ
ដល់គ្រឹះស្ថានបោះពុម្ពម៉ាញប៊ុក្សឲ្យបាននៅបម្រើលោកអ្នកតាំងពីដើមរៀងមក។

១. សុបិនកណ្តាលរាត្រីនារដូវក្ដៅ ២. រាត្រី ១២
៣. រ៉ូមេអូ និង ជូលីយ៉ែត ៤. តាមតែចិត្តលោកចុះ
៥. អ្នកជំនួញក្រុងវេនីស ៦. ម៉ាកប៊ែត
៧. ព្យុះ ៨. ហេមើឡែត
៩. ព្រះបាទឡេអា ១០. ជូលីយុស សេសា
១១. អង់តូនី​ និង ក្លេអូប៉ាត្រា ១២. រឿងនិទានក្នុងរដូវរងា
១៣. អូថេឡូ ១៤. ស៊ិមបឺលីន
១៥. ទីម៉ុងនៅក្រុងអាថែន ១៦. ព្រះអង្គម្ចាស់ពេរីក្លេសនៅក្រុងតៀរេ
១៧. កូរីយ៉ូឡានុស ១៨. សុភាពបុរសពីររូបនៅក្រុងវេរ៉ូណា
១៩. ច្រឡំបល់សល់សំណើច ២០. ទឹកនិងប្រេង
២១. ខ្លាំងលើខ្លាំង

Product you may like

Thanks for interesting in our products, here we have some more items recommended.