.brd

អាហារកម្ចាត់រ៉ាឌីកាល់​សេរី Antioxidant

  • 2.5 $

Quantity

Categories: សុខភាព

 មនុស្សភាគច្រើនតែងតែយល់ច្រឡំថាឲ្យតែមានប្រាក់គឺមានអ្វីៗទាំងអស់!... តាមពិតទៅថ្វីត្បិតតែប្រាក់ជា

រឿងសំខាន់ ប៉ុន្តែការចាស់មុនអាយុឬការទទួលរងទារុណ្ឌកម្មពីជំងឺមួយចំនួន មិនអាចយកប្រាក់ទៅទិញបានទេ។

អ្វីទាំងនេះត្រូវប្រើពេលវេលា រួមទាំងការយល់ដឹងដ៏ចាំបាច់ក្នុងការថែទាំ។

       ទោះបីសម័យនេះវិស័យសុខាភិបាលមានការរីកចម្រើនជឿនលឿនរួមទាំងការវះកាត់បង្កើនសម្រស់ ដែល

ធ្វើឲ្យមនុស្សមើលទៅឃើញល្អស្អាតដល់កម្រិតណាក៏ដោយ អ្វីទាំងនេះសុទ្ធតែប្ដូរដោយទឹកប្រាក់ដ៏ច្រើន រួមទាំង

ការប្រថុយ (អាចប្រថុយទាំងជីវិតទៀតផង) ឬជួនកាលក៏ស្អាតបានមួយរយៈ តែថ្ងៃក្រោយមកស្រាប់តែមានផល

ប៉ះពាល់ពីការវះកាត់ បែរជាធ្វើឲ្យកាន់តែអាក្រក់លើសដើមក៏មាន។

       តើជាការល្អទេដែលយើងគួរងាកមកថែទាំសុខភាពឲ្យមាំមួន ស្រស់ថ្លា ដោយអនុវត្តតាមវិធីធម្មជាតិដូចជា

ការកម្ចាត់រ៉ាឌីកាល់សេរីដោយការបរិភោគអាហារដែលមានប្រយោជន៍ដល់សុខភាព ជាវិធីផ្ដល់ផលល្អ គ្មានការ

ប្រថុយប្រថាន រួមទាំងប្រតិបត្តិតាមទម្លាប់ផ្សេងៗ ឲ្យជៀសឆ្ងាយពីរ៉ាឌីកាល់សេរីផងដែរ។ គ្រាន់តែប៉ុណ្ណេះ

សុខភាពរបស់អ្នកក៏នឹងបានល្អប្រសើរ និងមានរូបរាងមើលទៅក្មេងជាងវ័យបានទៅហើយ។

១.បើស្គាល់ថាអ្វីជា "Antioxidant" ហើយ  ពាក្យថា "ឈឺ" ឬ "ចាស់" ក៏កាន់តែឃ្លាតឆ្ងាយដែរ  1.អ្វីទៅជា Antioxidant?  2.ដំណើរការរបស់ Antioxidant  3.អ្វីទៅជា "រ៉ាឌីកាល់សេរី"?  4.រ៉ាឌីកាល់សេរីប្រភេទផ្សេងៗ  5.មូលហេតុនៃការកកើតរ៉ាឌីកាល់សេរី  6.ផលប៉ះពាល់ពេលកើតមានរ៉ាឌីកាល់សេរីច្រើនហួសពេក  7.ផលប្រយោជន៍របស់រ៉ាឌីកាល់សេរី២.ហេតុអ្វីទើបត្រូវ "បរិភោគ" ទប់ស្កាត់រ៉ាឌីកាល់សេរី?៣."រ៉ាឌីកាល់សេរី" មេក្លោងធំនៃការបង្កជំងឺផ្សេងៗ  1.ជំងឺបេះដូង  2.ជំងឺថ្លើម  3.ជំងឺបាត់ការចងចាំ  4.ជំងឺមហារីក  5.ជំងឺទឹកនោមផ្អែម  6.ជំងឺបាយភ្នែក  7.ជំងឺរឹងសរសៃឈាម  8.ជំងឺរលាកសន្លាក់៤.ហូបស្អាត រស់នៅស្អាត ដោយអាហារកម្ចាត់រ៉ាឌីកាល់សេរី  1.សារធាតុអាហារកម្ចាត់រ៉ាឌីកាល់សេរី  2.អាហារឆ្ងាញ់ហើយកម្ចាត់រ៉ាឌីកាល់សេរីបាន  3.បរិភោគបន្លែ ផ្លែឈើចម្រុះពណ៌ផ្សេងៗ ជួយបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់រ៉ាឌីកាល់សេរី៥.ការរក្សាសុវត្ថិភាពលើអាហារកម្ចាត់រ៉ាឌីកាល់សេរី  1.វិធីជ្រើសរើសទិញបន្លែបង្កា ផ្លែឈើ  2.ការជ្រើសទិញបន្លែបង្កា ផ្លែឈើយ៉ាងប៉ិនប្រសប់  3.ការកម្ចាត់ជាតិពុលក្នុងបន្លែ ផ្លែឈើ៦.បរិភោគអាហារកម្ចាត់រ៉ាឌីកាល់សេរីឲ្យទទួលបានសារធាតុអាហារពេញលេញគ្រប់​គ្រាន់  1.ការបរិភោគអាហារប្រភេទវីតាមីន និងអំបិលរ៉ែឲ្យទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់  2.វិធីបរិភោគអាហារទប់ស្កាត់រ៉ាឌីកាល់សេរីឲ្យបានច្រើនបំផុត៧.ផលិតផលអាហារ [បំប៉ន] កម្ចាត់រ៉ាឌីកាល់សេរី  1.ស្វែងយល់អំពីផលិតផលអាហារបំប៉នកម្ចាត់រ៉ាឌីកាល់សេរី  2.អ្នកណាខ្លះដែលត្រូវប្រើផលិតផលអាហារបំប៉ន?  3.ប្រការល្អរបស់ផលិតផលអាហារបំប៉នកម្ចាត់រ៉ាឌីកាល់សេរី  4.ចំណុចល្អរបស់ផលិតផលអាហារកម្ចាត់រ៉ាឌីកាល់សេរី៨.ជៀសឲ្យឆ្ងាយពីបច្ច័យដែលធ្វើឲ្យកើតរ៉ាឌីកាល់សេរី  1.ប្រើអុកស៊ីហ្សែនច្រើនពេក  2.តប់ប្រមល់ជាប្រចាំ  3.ទទួលជាតិពុលពីផលិតផលផ្សេងៗជាប្រចាំ  4.ទទួលជាតិពុលពីបរិយាកាសផ្សេងៗជាប្រចាំ  5.ទទួលជាតិពុលពីថ្នាំញៀនផ្សេងៗជាប្រចាំ  6.ទទួលជាតិពុលពីអាហារផ្សេងៗ  7.ទទួលសារធាតុស៊ីអេហ្វស៊ី [CFC]  8.ទទួលជាតិពុលពីថ្នាំជាប្រចាំ  9.ទទួលរលកសញ្ញវិទ្យុសកម្មជាញឹកញាប់  10.ត្រូវរងកម្ដៅថ្ងៃរោលជាប្រចាំ  11.ទទួលកាំរស្មីអ៊ិចញឹកញាប់

Product you may like

Thanks for interesting in our products, here we have some more items recommended.