សៀវភៅ ដឺស៊ីក្រេត ជាប់ចំណាត់ថ្នាក់ជាសៀវភៅលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកក្នុងរយៈកាលជាប់ៗគ្នា ៣៥ 
សប្តាហ៍  លក់ដាច់បានលើសពី ៥លានក្បាល ក្នុងកំឡុងពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ចំណែក រ៉នដា បឺន ដែលជា
អ្នកនិពន្ធសៀវភៅនេះ ត្រូវបានទស្សនាវដ្តី  (Time) ចាត់ទុកជាអ្នកមានឥទ្ធិពល​ ១ ក្នុងចំណោមអ្នកមានឥទ្ធិពល 
១០០នាក់លើលោក។

ខ្លឹមសារភាគច្រើននៅក្នុងសៀវភៅនេះ អ្នកនិពន្ធបានប្រមូលចំណេះដឹង និងបទពិសោធន៍​របស់បុគ្គលអ្នកចេះដឹងដ៏
ល្បីល្បាញផ្សេងៗរួមទាំងបុគ្គលទូទៅដែលទទួលបានសេចក្តីសុខ ជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារួចមក
ហើយ យកមកធ្វើជាឧទាហរណ៍រហូតចងក្រងបានជាទ្រឹស្តីមានឈ្មោះថា The Secret «អាថ៌កំបាំង» និងផ្សព្វផ្សាយ
តាមរយះភាពយន្ត ហើយបន្តមកដល់សៀវភៅអានដ៏ល្បីល្បាញនេះ។

អាថ៌​កំបាំង​ដ៏​មាន​ចំណាស់​ជា​ច្រើន​សតវត្ស​នេះ​ មាន​អ្នក​ដឹងតែ​ក្នុង​ ចំណោម​បុគ្គល​ឆ្នើមៗ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ តែ​
ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដូចជា​ ប្លាតុង​ កាលីលេអូ​ បេថូវិន​ អេឌីសាន់​ កានីហ្ស៊ី​ អាញស្តាញ​ និង​បណ្តា​អ្នក​ច្នៃ​ប្រឌិត​និមិ្មត
កម្ម​ អ្នកទេវវិទ្យា​ អ្នកវិទ្យាសាស្រ្ត​ និង​ ទស្សវិទូធំៗ​ដទៃទៀត​។

ឥឡូវនេះ​ ដល់​ពេល​ត្រូវ​បើក​បង្ហាញ​អាថ៌កំបាំង​នេះ​ដល់​ប្រជាជន​លោក​ទាំងមូល​ហើយ​....​

1. បើកទម្លាយអាថ៌កំបាំង

2. អាថ៌កំបាំងច្បាប់ងាយ

3. វិធីប្រើថាមពលអាថ៌កំបាំង

4. ចលនាប្រកបដោយថាមពល

5. អាថ៌កំបាំងឃ្លាំងសម្បតិ្ត

6. អាថ៌កំបាំងសាងមេត្រី

7. អាថ៌កំបាំងសាងសុខភាប

8. អាថ៌កំបាំងកែប្រែលោក

9. អាថ៌កំបាំងកែប្រែខ្លួនឯង

10. អាថ៌កំបាំងផ្លាស់ប្ដូរជីវិត

Product you may like

Thanks for interesting in our products, here we have some more items recommended.