.brd

ប្តូរវិធីគិត លិខិតជោគវាសនា

 • 7.5 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

មាតិកា

សេចក្តីផ្តើម                                                                              7

ជំពួក 1: ផ្នត់គំនិត                                                                     11

 • ហេតុអ្វីទើបមនុស្សខុសគ្នា? 13
 • ផ្នត់គំនិតពីរបែប 16
 • ទស្សនៈវិស័យចេញពីផ្នត់គំនិតទាំងពីរបែប 19
 • តើមានអ្វីជាលំនាំគំនិតថ្មីខ្លះ? 23
 • នរណាខ្លះមានទស្សនៈវិស័យត្រឹមត្រូវអំពីគុណសម្បត្តិ

និងដែនកំណត់របស់ខ្លួន?                                                  25

 • បន្លែម 27

ជំពូក 2 : នៅពីក្នុងផ្នត់គំនិត                                                        33

 • តើជោគជ័យជាប់ទាក់ទងនឹងការរៀនសូត្រ

ឬជាការបង្ហាញថាអ្នកជាមនុស្សឆ្លាត?                                 35

 • ផ្នត់គំនិតផ្លាស់ប្តូរអត្ថន័យនៃពាក្យបរាជ័យ 62
 • ផ្នត់គំនិតផ្លាស់ប្តូរអត្ថន័យនៃពាក្យព្យាយាម 74
 • សំណួរ-ចម្លើយ 83

ជំពូក 3 : រឿងពិតអំពីសមត្ថភាពនិងជោគជ័យ                               99

 • ផ្នត់គំនិតអំពីជោគជ័យក្នុងការសិក្សា 102
 • តើសមត្ថភាពខាងសិល្បៈគឺជាទេពកោសល្យមែនឬទេ? 119
 • គ្រោះថ្នាក់ពីការសរសើរនិងការត្រូវចាត់បញ្ចូល

ទៅក្នុ្ងងក្រុមអ្នកខ្លាំង                                                          125

 • ការត្រូវចាត់បញ្ចូលទៅក្នុងក្រុមអ្នកខ្សោយនិងថាវា

ប៉ះពាល់ដូចម្តេច?                                                             132

ជំពូក 4 : កីឡា : ផ្នត់គំនិតជើងឯក                                               145

 • ទស្សនៈអំពីភាពពូកែពីកំណើត 148
 • អត្តចរិត 160
 • អ្វីទៅគឺជោគជ័យ? 173
 • អ្វីទៅគឺបរាជ័យ? 175
 • ការខំប្រឹងប្រែងដើម្បីសម្រេចជោគជ័យ 178
 • តើភាពជាស៊ូពើរស្តារមានន័យដូចម្តេច? 181
 • ស្តាប់សំឡេងរបស់ផ្នត់គំនិត 185

ជំពូក 5 : ធុរកិច្ច : ផ្នត់គំនិតនិងភាពជាអ្នកដឹកនាំ                            191

 • អេនរ៉ន និងផ្នត់គំនិតអំពីទេពកោសល្យ 191
 • អង្គភាពដែលរីកចម្រើន 193
 • ការសិក្សាអំពីផ្នត់គំនិតនិងការសម្រេចចិត្តផ្នែកគ្រប់គ្រង 196
 • ភាពជាអ្នកដឹកនាំនិងផ្នត់គំនិតបិទ 197
 • ទង្វើរបស់អ្នកដឹកនាំដែលមានផ្នត់គំនិតបិទ 201
 • ទង្វើរបស់អ្នកដឹកនាំដែលមានផ្នត់គំនិតបើក 219
 • ការសិក្សាពីដំណើរការរបស់ក្រុម 236
 • ការមូលមតិជាឯកច្ឆន្ទ VS យើងជួយគិតគ្នា 237
 • ពេលយុវជនដែលធំធាត់មកជាមួយនឹងពាក្យសរសើរត្រូវ

ចូលធ្វើការ                                                                       241

 • អ្នកពូកែចរចា តើគេពូកែពីកំណើត ឬអាចរៀនសូត្របាន? 243

 

 • ការបណ្តុះបណ្តាលនៅក្រុមហ៊ុន :

 

តើអ្នកគ្រប់គ្រងពូកែមកពីកំណើតឬអាចរៀនសូត្របាន?        246

 • តើអ្នកដឹកនាំពូកែមកពីកំណើតឬអាចរៀនសូត្របាន? 250

ជំពូក 6 : សម្ពន្ធភាព : ផ្នត់គំនិតអំពីការស្រឡាញ់                          255

 • សមត្ថភាពផ្នែកសម្ពន្ធភាពខុសគ្នាពីសមត្ថភាពលើផ្នែកផ្សេងៗ260
 • ផ្នត់គំនិតនៅពេលធ្លាក់ក្នុងអន្លង់ស្នេហ៍ 261
 • គូជីវិតដែលប្រៀបដូចជាគូសត្រូវ 276
 • ការប្រកួតប្រជែង : នរណាខ្លាំងជាងគេ 279
 • ការអភិវឌ្ឍសម្ពន្ធភាព 281
 • មិត្តភាព 283
 • ភាពអៀនប្រៀន 287
 • ជនអន្ធពាលនិងជនរងគ្រោះ : ការសងសឹក 291

ជំពូក 7 : ឪពុកម្តាយ គ្រូ និងគ្រូបង្វឹក : ផ្នត់គំនិតមកពីណា              305

 • ឪពុកម្តាយ (និងគ្រូ) : សារទាក់ទងនឹងជោគជ័យនិងបរាជ័យ  307
 • គ្រូ​ (និងឪពុកម្តាយ) :

អ្វីទៅដែលធ្វើឲ្យគ្រូ(និងឪពុកម្តាយ)ទៅជាវិសេសអស្ចារ្យ?      339

 • គ្រូបង្វឹក : យកឈ្នះដោយផ្នត់គំនិត 355
 • កេរ្តិ៍ដំណែលរបស់យើង          370

ជំពូក 8 : ការផ្លាស់ប្តូរផ្នត់គំនិត : ការរៀនសូត្រ                              373

 • ធម្មជាតិនៃការផ្លាស់ប្តូរ 373
 • បំណកស្រាយអំពីផ្នត់គំនិត 378        
 • ការធ្វើសិក្ខាសាលាអំពីផ្នត់គំនិត 381
 • កម្មវិធីខួរក្បាលវិទ្យា 386
 • សេចក្តីលម្អិតបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរ 390
 • ចាប់ផ្តើមជំហានទីមួយ : ការរៀនសូត្ររបស់អ្នក 394
 • បុគ្គលដែលមិនព្រមផ្លាស់ប្តូរ 401
 • ប្តូរផ្នត់គំនិតរបស់កូន 407
 • ផ្នត់គំនិតនិងឆន្ទៈ 414
 • ពង្រឹងការផ្លាស់ប្តូរឲ្យបានជាប់លាប់ 421
 • រៀនសូត្រ និងជួយឲ្យអ្នកដទៃបានរៀនសូត្រ 423
 • មាគ៌ាឆ្ពោះទៅមុខ 425

 

 

 

 

 

 

 

 

 

 

 

 

សេចក្តីផ្តើម

 

        ថ្ងៃមួយមានសិស្សជាច្រើនបានមកឡោមព័ទ្ធខ្ញុំជិត ហើយប្រាប់ខ្ញុំឱ្យនិពន្ធសៀវភៅមួយច្បាប់នេះឡើង។ ពួកគេចង់ឱ្យមនុស្សទូទៅបានយក៍ស្នាដៃកិច្ចការរបស់ទៅប្រើជាប្រយោជន៍ធ្វើឱ្យជីវិតពួកគេល្អប្រសើរឡើង។ នោះគឺជាអ្វីដែលខ្ញុំប៉ងធ្វើជាយូរមកហើយ។ ទីបំផុតវាក៏បានក្លាយជាកិច្ចការចម្បងមួយរបស់ខ្ញុំ។

 

      ការងារស្រាវជ្រាវរបស់ខ្ញុំជាផ្នែកមួយនៃដំណើរការខាងចិត្តវិទ្យាដែលគេបានធ្វើជាយូរមកហើយ ដែលបង្ហាញឱ្យឃើញអំពីអំណាចនៃជំនឿរបស់មនុស្ស, អាចជាជំនឿដែលយើងដឹងឬមិនទាន់បានដឹង តែវាជាឥទ្ធិពលយ៉ាងធំធេងមកលើតម្រូវការ  និងជាកត្តាកំណត់ថាយើងនឹងអាចសម្រេចជោគជ័យក្នុងការយកវត្ថុនោះមកគ្រប់គ្រងបានឬមិនបានផងដែរ។ ដំណើរការនេះនៅបានបង្ហាញឱ្យឃើញថាការផ្លាស់ប្តូរជំនឿរបស់យើង ទោះបីវាគ្រាន់តែជាជំនឿសាមញ្ញធម្មតាក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ខុសគ្នាយ៉ាងធំធេងមហាសាល។

            ក្នុងសៀវភៅនេះអ្នកនឹងបានរៀនយល់ដឹងថា ជំនឿដ៏សាមញ្ញធម្មតាមួយចំនួនដែលជាប់ទាក់ទងនឹងរូបអ្នក  (ជាជំនឿមួយដែលយើងស្រាវជ្រាវរកឃើញក្នុងការស្រាវជ្រាវរបស់យើង) វាដឹកនាំមួយផ្នែកធំនៃជីវិតរបស់អ្នក។ តាមពិតជំនឿបែបសាមញ្ញទាំងនោះបានជ្រាបចូលទៅដល់ គ្រប់ផ្នែក នៃជីវិតរបស់អ្នក។ ភាគច្រើននៃអ្វីដែលសន្មតថាជាបុគ្គលិកលក្ខណៈរបស់អ្នក វាកកើតឡើងមកពី"ផ្នត់គំនិត"(mindset) នេះឯង។ ភាគច្រើននៃអ្វីដែលជារនាំងអ្នកមិនឱ្យប្រើអស់ពីសក្តានុពលរបស់ខ្លួនគឺដោយសារតែផ្នត់គំនិតនេះ។

         តាំងពីដើមមកមិនធ្លាប់មានសៀវភៅណាមួយពន្យល់អំពីផ្នត់គំនិតនេះឬប្រាប់វិធីយកវាមកប្រើជាប្រយោជន៍សម្រាប់ជីវិតនោះទេ។ ការស្វែងយល់អំពីផ្នត់គំនិតដូចដែលបានពោលមកនេះនឹងជួយឱ្យអ្នកបានយល់ពីបណ្តាលបុគ្គលឆ្នើមនានា មិនថាក្នុងវិស័យវិទ្យាសាស្ត្រ សិល្បៈ កីឡា ឬធុរៈកិច្ចព្រមទាំងបានយល់អំពីអ្នកដែលសមគួរនឹងក្លាយជាបុគ្គលឆ្នើម(តែមិនបាន) ផងដែរ។ អ្នកនឹងបានយល់អំពីគូជីវិត ចៅហ្វាយនាយ មិត្តភក្តិ និងកូនៗ, អ្នកនឹងបានចេះពីវិធីយកសក្តានុពលរបស់ខ្លួន រួមទាំងរបស់កូនៗមកប្រើផងដែរ។

           ខ្ញុំមានមោទនភាពជាខ្លាំងដែលបានចែករំលែករបបគំហើញរបស់ខ្ញុំអស់លោកអ្នកបានដឹង។ ក្រៅពីរឿងរ៉ាវរបស់បុគ្គលនានានៅក្នុងការស្រាវជ្រាវរបស់ខ្ញុំ, ខ្ញុំនៅបានបន្ថែមខ្លឹមសារទៅក្នុងជំពួកនីមួយៗ ដោយព្រឹត្តិការណ៍ដកស្រង់ចេញពីសារព័ត៌មាន និងបទពិសោធន៍ជីវិតរបស់ខ្លួនឯង ដើម្បីឱ្យអ្នកបានយល់ពីដំណើរការរបស់ផ្នត់គំនិត (ភាគច្រើនខ្ញុំបានកែឈ្មោះនិងព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់រឿងដើម្បីរក្សាសិទ្ធិឯកជនរបស់ពួកគេ។ ក្នុងករណីខ្លះខ្ញុំយករឿងរ៉ាវរបស់មនុស្សជាច្រើនមកផ្សំជារឿងតែមួយ ដើម្បីឱ្យអ្នកបានយល់ពីចំណុចគោលដៅនៃបញ្ហាដែលខ្ញុំចង់បញ្ជាក់កាន់តែច្បាស់ រីឯកិច្ចសន្ទនាមួយចំនួនក៏កើតចេញពីការរៀបរៀងថ្មីតាមការចងចាំ ពោលគឺខ្ញុំព្យាយាមរំឭកការចងចាំឱ្យអស់ពីសមត្ថភាពតែម្តង)។

           នៅចុងបញ្ចប់នៃជំពួកនីមួយៗនិងនៅជំពួកចុងក្រោយ  ខ្ញុំលើកឡើងនូវវិធីក្នុងការយកមេរៀនទៅអនុវត្ត  ដោយប្រាប់អំពីវិធីសង្កេតផ្នត់គំនិតដែលកំពុងគូសវាសជីវិតរបស់អ្នក  ដើម្បីឱ្យអ្នកដឹងថាតើវាប្រព្រឹត្តទៅដូចម្តេច  និងថាតើត្រូវធ្វើដូចម្តេចបើអ្នកចង់ផ្លាស់ប្តូរវា។

         ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់គ្រប់គ្នា ដែលមានចំណែកជួយឲ្យការស្រាវជ្រាវ និងសៀវភៅមួយច្បាប់នេះកើតឡើង រួមទាំងបណ្តាសិស្សដែលធ្វើឲ្យអាជីពអ្នកស្រាវជ្រាវរបស់ខ្ញុំពោរពេញដោយសេចក្តីសុខ។ ខ្ញុំសង្ឃឹមថាពួកគេនឹងបានរៀនសូត្រពីខ្ញុំ ដូចដែលខ្ញុំបានរៀនសូត្រពីពួកគេដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់បណ្តាអង្គការដែលគាំទ្រការស្រាវជ្រាវ​ ដូចជាមូលនិធិវិល្លៀមធី. ក្រេនត៍, មូលនិធិវិទ្យាសាស្រ្តជាតិ, ក្រសួងអប់រំ, វិទ្យាស្ថានជាតិសុខភាពចិត្ត, វិទ្យាស្ថានជាតិសុខភាពកុមារនិងការអភិវឌ្ឍមនុស្ស ព្រមទាំងមូលនិធិ ស្ពេនស៊៍រ។

       ក្រៅពីនេះនៅមានក្រុមការងាររបស់ក្រុមរោងពុម្ពរេនដូម ហៅស៍ ដែលនៅចាំជួយទំនុកបម្រុងយ៉ាងល្អទាំង រេបស្ទ័រ យោនស៍, ដេនៀល មេណាគ័រ, ថម ភ័ររី, ជាពិសេសគឺ ខេរ៉ូឡាញន៍ ស័តតាន់ ជាបណ្តាធិការរបស់ខ្ញុំ។ ភាពរំភើបរីករាយនិងការណែនាំដ៏វិសេសរបស់អ្នកទាំងអស់គ្នាបានជួយធ្វើឲ្យសៀវភៅច្បាប់នេះកាន់តែល្អប្រសើរឡើងហួសពីការស្មាន​ ហើយសូមថ្លែងអំណរគុណដល់ ជិលស៍ អិនដឺសាន់ ជាតំណាងដ៏វិសេសរបស់ខ្ញុំ រួមទាំងហីឌី ហ្រ្កេនត៍ ជាអ្នកណែនាំឲ្យខ្ញុំបានស្គាល់ពួកគេ។

       អរគុណគ្រប់គ្នាដែលផ្តល់ព័ត៌មាននិងមតិរិះគន់ ហើយដែលត្រូវអរគុណជាពិសេសគឺ ផូលលី ស៊ូលមេន, រីឆាដ ដ្វេក, រួមទាំង មេរីយ៉ាន ផេស្គីន ចំពោះយោបល់ដែលមានលក្ខណៈទូលំទូលាយនិងជាក់លាក់។ ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ដេវិដ ស្វាមីរបស់ខ្ញុំ ចំពោះក្តីស្រឡាញ់និងក្តីរីករាយដែលធ្វើឲ្យជីវិតខ្ញុំមានភាពស្រស់បំព្រង។ កម្លាំងចិត្តដែលខ្ញុំបានទទួលពីគាត់នៅក្នុងអំឡុងពេលនិពន្ធសៀវភៅមួយច្បាប់នេះ ចាត់ទុកជាវត្ថុដ៏វិសេសវិសាលខ្លាំងណាស់។

       ស្នាដៃរបស់ខ្ញុំជាប់ទាក់ទងនឹងភាពរីកចម្រើន ហើយវាក៏ជួយឲ្យខ្ញុំកាន់តែរីកចម្រើន ហេតុនេះហើយទើបខ្ញុំសង្ឃឹមថា វានឹងជួយឲ្យអ្នកទាំងអស់គ្នាបានរីកចម្រើនដូចគ្នា។

Mindset (n): a set of belief or a way of thinking that determines one's behavior ,  outlook and mental attitude.

ផ្នត់គំនិត (ន) : ជាសំណុំនៃជំនឿ ឬជាទំនោរនៃការគិតដែលមានឥទ្ធិពលកំណត់ទៅលើការប្រព្រឹត្ត ឥរិយាបថ និងទស្សនៈវិស័យ។

Product you may like

Thanks for interesting in our products, here we have some more items recommended.