"ពេលណាមានការជិះជាន់ វីរជនក៏នឹងចាប់កំណើត" គឺជាពំនោលបុរាណដែលយើងធ្លាប់បានដឹងរួចមកហើយ។​ រឿងរ៉ាវរបស់ម៉ាឡាឡា
អាចជារឿងចម្លែកមួយនៅសតវត្សទី 21 នេះសម្រាប់មនុស្សទូទៅ ហើយមិនខុសពីអ្វីដែលប្រជាជនកម្ពុជាធ្លាប់ជួបនៅសម័យប៉ុលពតឆ្នាំ 1975-
1979 ដូច្នោះដែរ ខុសគ្នាត្រង់នៅ កម្ពុជាយើងគេបិទសាលារៀនទាំងស្រុង ចំណែករបបតាលីបង់ក្នុងតំបន់ដែលម៉ាឡាឡារស់នៅគេដាក់បញ្ញាត្តិ
មិនឲ្យនារីទៅរៀន ហើយពួកគេបានដាក់គ្រាប់បែកបំផ្ទុះសាលារៀនអស់ជាច្រើនរយកន្លែងដោយសារតែល្មើសនឹងបទព្រមាន (រួមទាំងហេតុផល
សម្ងាត់ដទៃផង?) ធ្វើឲ្យម៉ាឡាឡា ដែលស្រឡាញ់ការសិក្សាងើបឈរឡើងតស៊ូ។

        "នៅពេលគេដកយកប៊ិកចេញពីដៃរបស់អ្នក​ ទើបអ្នកដឹងថាការសិក្សាមានសារៈសំខាន់ប៉ុនណា"។ ម៉ាឡាឡាបានតស៊ូដើម្បីរៀនសូត្រនៅ
ក្នុងកំឡុងពេលរងការគំរាមកំហែងមិនឲ្យនារីទៅរៀន ផ្ទុយពីទីកន្លែងដទៃដែលមនុស្សមានសេរីភាពពេញទីក្នុងការរៀនសូត្រ តែគេបែរជាមិនចង់
រៀនទៅវិញ។ នេះគឺជារឿងគួរឲ្យសោកស្ដាយបំផុត។

        សៀវភៅ I Am Malala បានឆ្លុះបញ្ចាំងពីរឿងរ៉ាវយុវតីម្នាក់ដែលបានតស៊ូយ៉ាងប្ដូរផ្ដាច់ដើម្បីទាមទារសិទ្ធិក្នុងការសិក្សា រហូតដល់រងការ
បាញ់ឮប្រហារពីក្រុម​តាលីបង់ហើយទីបំផុតនាងត្រូវពិភពលោកទទួលស្គាល់ និងលើកតម្កើងថាជាវីរនារីដ៏អស្ចារ្យម្នាក់សម្រាប់សន្តិភាពនិង
ការអប់រំ។

        យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះពិតជាមានសារប្រយោជន៍ធំធេងពោរពេញដោយគតិបណ្ឌិតនិងគំរូនៃសេចក្ដីក្លាហានសម្រាប់
សង្គមកម្ពុជាយើង។

បុរេកថា ថ្ងៃដែលពិភពលោករបស់ខ្ញុំត្រូវផ្លាស់ប្ដូរ

ផ្នែកទីមួយ: មុនពេលមានក្រុមឧទ្ទាមតាលីបង់

      1. កំណើតកូនស្រី

      2. ឪពុកខ្ញុំជាស្ទាំងមួយ

      3. ធំធាត់នៅក្នុងសាលារៀន

      4. ភូមិកំណើត

      5. មូលហេតុដែលខ្ញុំមិនពាក់ក្រវិល ហើយកុលសម្ព័ន្ធប៉ាស្ទូនមិននិយាយពាក្យអរគុណ

      6. កុមារនៅលើភ្នំសំរាម

      7. មូហ្វទីព្យាយាមជ្រៀតជ្រៀកសាលារៀនយើង

      8. រញ្ជួយដីនាសរទរដូវ

ផ្នែកទីពីរ: ជ្រលងភ្នំមរណៈ

      9. វិទ្យុមុលឡាហ៍

      10. ស្ករគ្រាន់ គ្រាប់បាល់តេនីស និងព្រះពុទ្ធដិមាករនៅស្វាត់

      11. ថ្នាក់សិស្សពូកែ

      12. វាលថ្លុកឈាម

      13. កំណត់ហេតុរបស់ ហ្គុល ម៉ាកៃ

      14. សន្តិភាពក៏គួរឲ្យអស់សំណើច

      15. ចាកចេញពីជ្រលងភ្នំ

ផ្នែកទីបី: យុវតីនាក់ គ្រាប់កាំភ្លើងបីគ្រាប់

      16. ជ្រលងភ្នំកម្សត់

      17. អធិដ្ឋានសុំឲ្យលូតកម្ពស់

      18. ស្រ្តី​និងសមុទ្រ

      19. ភាពឯកជននៃតាលីបង់ភាវូបនីយកម្ម

      20. នរណាមួយជាម៉ាឡាឡា?

ផ្នែកទីបួន: នៅចន្លោះរស់និងស្លាប់ 

      21. ព្រះជាម្ចាស់...សូមជួយនាងផង

      22. ដំណើរទៅកាន់ទឹកដីថ្មី 

ផ្នែកទីប្រាំ: ជីវិតទីពីរ 

      23. យុវតីដែលត្រូវគេបាញ់ចំក្បាល ប៊័រមិងហែម 

      24. ពួកគេឆក់យកស្នាមញញឹមនាងបាត់ហើយ 

 អវសានកថា

Product you may like

Thanks for interesting in our products, here we have some more items recommended.