.brd

សិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដ៏ទៃ

  • 7 $

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

 ដេល កានេហ្ស៊ី ជាអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញចាប់ពីពាក់កណ្តាលសតវត្សទី 20 ហើយស្នាដៃរបស់គាត់នៅតែមានការទទួល
ស្គាល់ពីសំណាក់អ្នកអាននៅទូទាំងពិភពលោករហូតមកទល់បច្ចុប្បន្ន។ ពេលនេះស្នាដៃមួយរបស់គាត់គឺសៀវភៅ សិល្បៈចងមិត្ត បន្ទន់ចិត្តអ្នក
ដទៃដែលជាស្នាដៃអមតៈរបស់គាត់កំពុងតែស្ថិតនៅក្នុងដៃរបស់អ្នកនេះហើយ សង្ឃឹមថាលោកអ្នកនឹងទទួលប្រយោជន៍យ៉ាងធំធេងក្នុងការយក
ទៅអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ព្រោះគាត់សរសេរសៀវភៅនេះដោយផ្តោតសំខាន់ទៅលើផ្នែកប្រតិបត្តិដែលត្រូវហ្វឹកហាត់អនុវត្តដោយខ្លួនឯង។
គាត់បានជួយឲ្យបុគ្គលល្បីល្បាញសម្រេចជោគជ័យទាំងក្នុងជីវិតផ្ទាល់ខ្លួននិងជីវិតការងារជាច្រើនរួចមកហើយនៅទូទាំងពិភលោក។

            ដេល កានេហ្ស៊ី ជាអ្នកពូកែសង្កេតមនុស្សដ៏អស្ចារ្យ និង​ចេះស្វែងយល់អំពីធម្មជាតិមនុស្សបានយ៉ាងជ្រាលជ្រៅ។ ដោយសិល្បៈនៃការ
សរសេរយ៉ាងត្រង់ៗចំៗងាយស្វែងយល់ក្នុងការយកទៅអនុវត្ត​ធ្វើឲ្យសៀវភៅនេះទទួលបានការកត់ត្រាថាជា All- Time Best Seller ដែលលក់
ដាច់បំផុតនៅគ្រប់យុគគ្រប់សម័យ ចាប់តាំងពីពេលបោះពុម្ពលើកដំបូងនៅឆ្នាំ 1937 ដែលសម្រេចជោគជ័យតែមួយប៉ប្រិចភ្នែក។

            រហូតមកដល់បច្ចុប្បន្ន ឆ្លងកាត់តាមរយៈពេលវេលា ទោះបីជាមានការផ្លាស់ប្តូរវិធីរស់នៅ ឬការប្រកបអាជីពផ្សេងៗមានការផ្លាស់ប្តូរច្រើន
កម្រិតណា ហើយក៏នៅតែមានការផ្លាស់ប្តូរបន្តទៅមុខយ៉ាងណា ក៏គោលប្រតិបត្តិសំខាន់ៗ វិធីប្រតិបត្តិចំពោះអ្នកដទៃដែល ដេល កានេហ្ស៊ី សរសេរ​
នៅក្នុងសៀវភៅនេះក៏នៅតែគ្មានអ្វីផ្លាស់ប្តូរ ហើយនៅតែអាចប្រើការបានល្អ រហូតមានការទទួលស្គាល់ទូទាំងពិភពលោកថាជាសៀវភៅអភិវឌ្ឍ
មនុស្សទាក់ទងនឹង​ People skills ដំបូង​ និងនៅតែជាសៀវភៅល្អបំផុតដែលជួយនាំអស់លោកអ្នកឆ្ពោះទៅរកជោគជ័យ។ សង្ឃឹមថាលោកអ្នកក៏ជា
សមាជិកម្នាក់ក្នុងបណ្តាអ្នកសម្រេចជោគជ័យទាំងនោះ។

បុព្វកថា ដូរ៉ូធី កានេហ្ស៊ី

សេចក្តីផ្តើម  តើសៀវភៅនេះសរសេរឡើងដូចម្តេច?​​ និងសរសេរដើម្បីអ្វី?

ប្រការណែនាំ ៩ ប្រការដើម្បីឲ្យលោកអ្នកទទួលប្រយោជន៍ខ្ពស់បំផុតពីសៀវភៅនេះ 

ផ្នែកទី​១

វិធីសាស្រ្តសំខាន់ក្នុងការប្រតិបត្តិចំពោះអ្នកដទៃ

1. បើចង់បានទឹកឃ្មុំ សូមកុំទៅប៉ះសំបុកឃ្មុំ

2. គន្លឹះសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ

3. អ្នកដែលធ្វើរឿងនេះបាន មនុស្សទាំងផែនដីនឹងដើរតាមអ្នកដែលធ្វើមិនបាន នឹងក្លាយជាមនុស្សឯកោ

ផ្នែកទី ២

វិធីសាស្រ្តធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នក

1. បើធ្វើតាមនេះបាន​ អ្នកនឹងត្រូវគេស្វាគមន៍នៅគ្រប់ទិសទី

2. វិធីដ៏សាមញ្ញដើម្បីឲ្យគេចាប់ចិត្តមកលើអ្នកពេលជួបគ្នាគ្រាដំបូង

3. បើមិនធ្វើតាមនេះ អ្នកនឹងជួបការលំបាក

4. វិធីដ៏សាមញ្ញដើម្បីធ្វើជាគូរសន្ទនាដ៏ល្អ

5. វិធីផ្តល់ការយកចិត្តទុកដាក់លើអ្នកដទៃ

6. វិធីធ្វើឲ្យអ្នកដទៃពេញចិត្តភ្លាមៗមកលើអ្នក

ផ្នែកទី ៣

1. អ្នកមិនអាចយកឈ្នះដោយការឈ្លោះប្រកែកឡើយ

2.​ វិធីបង្កសត្រូវនិងវិធីចៀសវាងពីការបង្កសត្រូវ

3. បើធ្វើខុសត្រូវព្រមសារភាព

4. ទឹកឃ្មុំមួយតំណក់

5.​ គន្លឹះពិសេសរបស់សូក្រាត

6. វិធីបើកច្រកឲ្យអ្នកដទៃបានបញ្ចេញអារម្មណ៍

7. វិធីធ្វើឲ្យទទួលបានកិច្ចរួមសហការ

8. រូបមន្តដែលធ្វើឲ្យទទួលផលយ៉ាងស័ក្តិសិទ្ធិ

9. របស់ដែលមនុស្សគ្រប់រូបត្រូវការ

10. មនុស្សតែងតែពេញចិត្តទទួលយកសំណូមពរ

11. ភាពយន្តក៏ធ្វើ ទូរទស្សន៍ក៏ធ្វើ ហេតុអីអ្នកមិនព្រមធ្វើតាមគេខ្លះ?

12. បើទាល់តម្រិះ សូមប្រើវិធីនេះសាកមើល៍

ផ្នែកទី ៤​ 

មានភាពជាអ្នកដឹកនាំៈ​​ វិធីសាស្រ្តផ្លាស់ប្តូរអ្នកដទៃដោយមិនធ្វើឲ្យគេអាក់អន់ចិត្តឬ​ខឹងសម្បា

1. បើចាំបាច់ត្រូវចាប់កំហុស តើគួរចាប់ផ្តើមដូចម្តេច?

2. តើត្រូវរិះគន់ដូចម្តេចដើម្បីកុំឲ្យគេស្អប់

3. លើកឡើងពីកំហុសខ្លួនឯងជាមុន

4. គ្មាននរណាសប្បាយចិត្តនឹងធ្វើតាមបទបញ្ជានោះទេ

5. ទុកមុខមាត់ឲ្យភាគីម្ខាងទៀត

6. វិធីជំរុញមនុស្សឲ្យឈានទៅរកជោគជ័យ

7. ផ្តល់កិត្តិសព្ទដល់អ្នកដទៃ

8. ធើ្វឲ្យកំហុសឆ្គងមើលទៅងាយស្រួលដោះស្រាយ

9. ធើ្វឲ្យអ្នកដទៃរីករាយនឹងធ្វើតាមអ្វីដែលអ្នកចង់បាន

ផ្នែកទី​ ៥

លិខិតដែលជះឥទ្ធិពលអស្ចារ្យ

ផ្នែកទី​ ៦

វិធីសាស្រ្តអនុវត្តដើម្បីសុភមង្គលក្នុងគ្រួសារ

1. ដំណើរឈានទៅរកការប្រះឆារក្នុងគ្រួសារយ៉ាងឆាប់រហ័សបំផុត

2. ស្នេហាដែលស្ថិតស្ថេរគង់វង្ស

3. បើធ្វើបែបនេះ ចូលត្រៀមលែងលះឲ្យហើយទៅ

4. មធ្យោបាយរហ័សទាន់ចិត្តដើម្បីឲ្យគ្រប់គ្នាមានក្តីសុខ

5. របស់ដែលមានតម្លៃខ្ពស់បំផុតសម្រាប់នារី

6. បើចង់បានសុភមង្គល​ ចូរកុំព្រងើយកន្តើយនឹងរឿងនេះ

7. សូមកុំឲ្យល្ងិតល្ងង់រឿងគូរស្រករ

Product you may like

Thanks for interesting in our products, here we have some more items recommended.